អតិផរណា​លោត​ផ្លោះ​បន្ត​គម្រាម​កំហែង​​ហ្ស៊ីមបាវ៉េ​សារ​ជា​ថ្មី

ខែ​ធ្នូ 5, 2017

អស់​រយៈពេល​ជិត​មួយ​ទសវត្ស​ហើយ ដែល «អតិផរណា​លោត​ផ្លោះ» បាន​បំផ្លាញ​រូបីយប័ណ្ណ​របស់​ហ្ស៊ីម​បាវ៉េ ប្រាក់​សោធន​និវត្តន៍ និង​ប្រាក់​សន្សំ។ ហ្ស៊ីមបាវ៉េ​បាន​ប្ដូរ​មក​ចាយ​ប្រាក់​ដុល្លារ​អាមេរិក ផោន​អង់គ្លេស និង​រេន​អាហ្វ្រិក​ខាង​ត្បូង ខណៈ​កម្រិត​អតិផរណា​បាន​កើន​ឡើង​រហូត ៥០០ប៊ីលាន​ភាគរយ។

អតិផរណា​លោត​ផ្លោះ​បន្ត​គម្រាម​កំហែង​​ហ្ស៊ីមបាវ៉េ​សារ​ជា​ថ្មី

ដោយ៖ ឃុន ពិទី

អស់​រយៈពេល​ជិត​មួយ​ទសវត្ស​ហើយ ដែល «អតិផរណា​លោត​ផ្លោះ» បាន​បំផ្លាញ​រូបីយប័ណ្ណ​របស់​ហ្ស៊ីម​បាវ៉េ ប្រាក់​សោធន​និវត្តន៍ និង​ប្រាក់​សន្សំ។ ហ្ស៊ីមបាវ៉េ​បាន​ប្ដូរ​មក​ចាយ​ប្រាក់​ដុល្លារ​អាមេរិក ផោន​អង់គ្លេស និង​រេន​អាហ្វ្រិក​ខាង​ត្បូង ខណៈ​កម្រិត​អតិផរណា​បាន​កើន​ឡើង​រហូត ៥០០ប៊ីលាន​ភាគរយ។

កាល​ពី​ឆ្នាំ ២០០៨ ធនាគារ​កណ្ដាល​ហ្ស៊ីមបាវ៉េ​បាន​បោះ​ពុម្ព​ក្រដាស​ប្រាក់ ១០០ទ្រីលាន​ដុល្លារ​ហ្ស៊ីមបាវ៉េ។ កាល​ពី​ឆ្នាំ ២០១៥ ក្រដាស​ប្រាក់ ១០០ទ្រីលាន​ដុល្លារ​ហ្ស៊ីម​បាវ៉េ​មាន​តម្លៃ​ប្រមាណ​ត្រឹម​តែ ៣០០ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ហើយ​កាល​ពី​ឆ្នាំ ២០០៩ ប្រទេស​នេះ​បាន​ប្ដូរ​មក​ចាយ​ប្រាក់​ដុល្លារ​អាមេរិក​វិញ។

លោក មុ​តាសា ស៊ីណូទីហ្ស៊ី ដែល​ជា​ប្រធាន​ទីភ្នាក់ងារ​ស្ថិតិ​ហ្ស៊ីម​ស្តាត​បាន​ឲ្យ​ដឹង​ថា៖ “អតិផរណា​បាន​ឆ្លុះ​បញ្ចាំង​នៅ​តាម​ការ​លក់​ដូរ​នៅ​ទីផ្សារ។ យើង​មិន​​ចាំ​បាច់​ទៅ​ទីផ្សារ​ភាគហ៊ុន ឬ​មើល​អត្រា​ប្ដូរ​ប្រាក់​នោះ​ទេ។ ខ្ញុំ​មិន​ធ្លាប់​ឃើញ​ហេតុការណ៍​បែប​នេះ​នោះ​ទេ​នៅ​លើ​ពិភពលោក។”

ការ​ស្ទង់​មើល​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ក្នុង​បណ្ដា​ធនាគារ​នៅ​រដ្ឋធានី​ហា​រ៉ា​រេ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ ប៉ុន្តែ​នៅ​ទីផ្សារ​ងងឹត ប្រាក់​ដុល្លារ​អាមេរិក​មាន​តម្លៃ ៦៥ភាគ​រយ​ទាប​ជាង​ជាក់​ស្ដែង។ ចំណែក​ឯ​នៅ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អូល​មូទ្យួល​នៅ​ហា​រ៉ា​រេ និង​នៅ​ទីក្រុង​ឡុងដ៍​មាន​តម្លៃ​ខុស​គ្នា ៨០ភាគ​រយ។ នេះ​មាន​ន័យ​ថា​ក្រដាស​ប្រាក់ ១០០ដុល្លារ​អាមេរិក​នៅ​ហា​រ៉ា​រេ មាន​តម្លៃ​ជាក់​ស្ដែង​តិច​ជាង ២០ដុល្លារ​ទៅ​ទៀត៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.