ហេតុ​អ្វី​បាន​ជា​សក់​ប្ដូរ​ពណ៌ ហើយ​ក្លាយ​ជា​ស្កូវ?

ខែ​ធ្នូ 20, 2017

ហេតុ​អ្វី​បាន​ជា​សក់​ប្ដូរ​ពណ៌ ហើយ​ក្លាយ​ជា​ស្កូវ?

ដោយ៖ ឃុន ពិទី

បណ្ដាជន​ភាគ​ច្រើន​យល់​ថា សក់​មនុស្ស​ចាប់​ផ្ដើម​មាន​ស្កូវ ឬ ប្ដូរ​ពណ៌​ទៅ​ជា​ស នៅ​ពេល​មនុស្ស​មាន​វ័យ ៣០ឆ្នាំ ខណៈ​លទ្ធផល​ពិសោធន៍​បាន​បង្ហាញ​ថា មនុស្ស​មាន​វ័យ​ចន្លោះ ៤៥ឆ្នាំ ទៅ ៦៥ឆ្នាំ ៧៤ភាគរយ មាន​សក់​ចាប់​ផ្ដើម​ស្កូវ​ក្នុង​ដង់ស៊ីតេ ២៧ភាគរយ នៃ​សក់​សរុប។ ជាទូទៅ បុរស​មាន​សក់​ស្កូវ​ច្រើន​ជាង​ស្ត្រី ហើយ​ជនជាតិ​អាស៊ី និង​អាហ្វ្រិច​មាន​សក់​ស្កូវ​តិច​ជាង​ជនជាតិ​អ៊ឺរ៉ុប។ ហេតុ​អ្វី​បាន​ជា​សក់​ប្រែ​ពណ៌ ហើយ​ក្លាយ​ទៅ​ជា​ស្កូវ?

តើ​កត្តា​អ្វី​ខ្លះ​រួម​ចំណែក​កំណត់​ពណ៌​សក់?

ពណ៌​សក់​ត្រូវ​បាន​ផលិត​ដោយ​កោសិកា​មួយ​ប្រភេទ​ឈ្មោះ Melanocytes និង​អាស្រ័យ​ទៅ​លើ​វត្តមាន និង​សមាមាត្រ នៃ​សារធាតុ Melanin ពីរ​ប្រភេទ។ ពណ៌សក់​ខុសគ្នា​ទៅ​តាម​រាងកាយ។ Hormone ដូច​ជា Melanocyte-stimulating អាច​ធ្វើ​ឲ្យ​ពណ៌​សក់​ក្លាយ​ជា​ខ្មៅ។ ថ្នាំ​មួយ​ចំនួន​ដូច​ជា​ថ្នាំ​បង្ការ​ជំងឺ​គ្រុនចាញ់​អាច​ធ្វើ​ឲ្យ​សក់​ឆាប់​ស្កូវ ខណៈ​ដែល​ថ្នាំ​ជំងឺ​សរសៃ​ប្រសាទ​អាច​ធ្វើ​ឲ្យ​សក់​ប្រែ​ជា​ខ្មៅ។

ការលូតលាស់

ការ​លូតលាស់​របស់​សក់​មាន​លក្ខណៈ​ជា​វដ្ត។ សក់​ដុះ​ជាប់​រហូត​ក្នុង​ប្រវែង ១សង់ទីម៉ែត្រ​ក្នុង​​រយៈពេល ៤សប្តាហ៍។ ការ​ផលិត​ពណ៌​តែង​តែ​បន្ត និង​ផ្អាក​ក្នុង​ចង្វាក់​វដ្ត​សក់។ នៅ​ពេល​កោសិកា​ពណ៌​សក់​ផ្អាក​នៅ​ចុង​បញ្ចប់​វដ្ត ហើយ​មិន​អាច​ត្រឡប់​មក​បន្ត​វត្ត​ត​ទៅ​ទៀត​បាន សរសៃ​សក់​នោះ​នឹង​ក្លាយ​ជា​ស្កូវ។

ការ​បាត់​បង់​ពណ៌​សក់

កត្តា​តំណ​ពូជ​ជា​កត្តា​ចំបង​ក្នុង​ការ​កំណត់​ពេលវេលា ដែល​លោកអ្នក​មាន​សក់​ស្កូវ។

កូនភ្លោះ​រមែង​មាន​សក់​ស្កូវ​ក្នុង​វ័យ បរិមាណ និង​លំនាំ​ដូច​គ្នាុ។ គ្មាន​ភស្តុតាង​ណា​មួយ​អាច​បញ្ជាក់​ថា សក់​ស្កូវ​មាន​ទំនាក់ទំនង​នឹង​ភាព​តានតឹង​ក្នុងចិត្ត ការ​តម​អាហារ និង​បែបបទ​ជីវិត។ មនុស្ស​ឆាប់​មាន​​ស្កូវ​ច្រើន​ជា​ទារក​កើត​មិន​គ្រប់​ខែ។

ហេតុអ្វី​បាន​ជា​ផលិតកម្ម​ពណ៌​សក់​មិន​បន្ត​ដំណើរការ?

នៅ​ចុង​បញ្ចប់ នៃ​វដ្ត​សក់ ដំណើរ​ផលិត​ពណ៌​សក់​ផលិត​កោសិកា Melanocyte រួច​ខូចខាត និង​ងាប់។ ប្រសិន​បើ​ឫសកោសិកា Melanocyte នៅ​មាន​បម្រុង​ទុក​លើ​រន្ធ​អាច​បំពេញ​មើម និង​រក្សា​ផលិតកម្ម​ពណ៌​សក់។ ប៉ុន្តែ​ប្រសិន​បើ​គ្មាន​ទេ ផលិតកម្ម​ពណ៌​សក់​នឹង​ផ្អាក ហើយ​សរសៃ​សក់​ប្រែ​ក្លាយ​ជា​ស្កូវ។ ម្យ៉ាង​វិញ​ទៀត ការ​ការពារ​ពី​ការ​រង​របួស​ក្បាល សក់​នឹង​នៅ​តែ​បន្ត​ផលិតកម្ម​ពណ៌សក់។

អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​បារាំង​មួយ​ក្រុម​បា​ន​កំណត់​សញ្ញាណ​ប្រភេទ​សារធាតុ​ការពារ​រន្ធ​សក់​ក្បាល កោសិកា Melanocytes ពី​ការ​ខូចខាត​នៅ​បញ្ចប់​វដ្ត​សក់ ដែល​អនុញ្ញាត​ឲ្យ​ដំណើរការ​ផលិត​ពណ៌​សក់​ចាប់​ផ្ដើម​ឡើង​វិញ ក្រោយ​ពេល​វដ្ត​សក់​បន្ទាប់​ចាប់​ផ្ដើម​ផង​ដែរ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.