WHO ជំរុញឲ្យ​បណ្ដា​​អាស៊ាន​ចាត់​វិធាន​ការ​ទប់​ស្កាត់​​ជំងឺ​មិន​ឆ្លង

ខែ​តុលា 12, 2017

អង្គការ​សុខភាព​ពិភពលោក (WHO) ​បាន​ជម្រុញ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ឲ្យ​ពន្លឿន​កិច្ច​ប្រឹង​ប្រែង​គ្រប់​គ្រង​ជំងឺ​មិន​ឆ្លង ដើម្បី​សម្រេច​បាន​ការ​កាត់​បន្ថយ​អត្រា​មរណភាព​ដោយ​សារ​ជំងឺ​ប្រភេទ​នេះ​ជា​សកល មក​ត្រឹម​មួយ​ភាគ​បី​នៅ​ត្រឹម​ឆ្នាំ ២០៣០។

WHO ជំរុញឲ្យ​បណ្ដា​​អាស៊ាន​ចាត់​វិធាន​ការ​ទប់​ស្កាត់​​ជំងឺ​មិន​ឆ្លង

ដោយ៖ ឃុន ពិទី

អង្គការ​សុខភាព​ពិភពលោក (WHO) ​បាន​ជម្រុញ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ឲ្យ​ពន្លឿន​កិច្ច​ប្រឹង​ប្រែង​គ្រប់​គ្រង​ជំងឺ​មិន​ឆ្លង ដើម្បី​សម្រេច​បាន​ការ​កាត់​បន្ថយ​អត្រា​មរណភាព​ដោយ​សារ​ជំងឺ​ប្រភេទ​នេះ​ជា​សកល មក​ត្រឹម​មួយ​ភាគ​បី​នៅ​ត្រឹម​ឆ្នាំ ២០៣០។

​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​បង្ហាញ​ថា ជំងឺ​មិន​ឆ្លង​ជា​មូលហេតុ​ចម្បង នៃ​មរណភាព​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ជា​រៀង​រាល់​ឆ្នាំ តំបន់​នេះ​មាន​បណ្ដាជន​ប្រមាណ ៨.៨លាន​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង ទឹក​នោម​ផ្អែម មហារីក និង​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំ​រ៉ៃ។

អត្រា​ស្លាប់​ដោយ​ជំងឺ​មិន​ឆ្លង នៃ​មនុស្ស​មាន​វ័យ​ចន្លោះ ៣០-៧០ឆ្នាំ មាន​ប្រមាណ ២៥ភាគ​រយ គឺ​ខ្ពស់​ជាង​តំបន់​ដទៃ​ទៀត​ក្នុង​ពិភព​លោក។ អ្នក​ស្រី ភូណាម ខេត្រាប៉ាល់​ស៊ីង នាយិកា​​ប្រចាំ​តំបន់ នៃ​អង្គការ​សុខភាព​ពិភព​លោក​បាន​លើក​ឡើង​ថា ការ​ស្លាប់​មិន​អាយុ​អាច​កាត់​បន្ថយ​បាន​តាម​រយៈ​កិច្ច​អន្តរាគមន៍ «best buy»។

កិច្ច​អន្តរាគមន៍ «best buy» អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​នោះ​សម្ដៅ​លើ​ការ​ដាក់​ចេញ​បំរាម​មិន​ឲ្យ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំ​ជក់ ប្រើ​ខ្លាញ់​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ​ជំនួស​ឲ្យ​ខ្លាញ់​ឧស្សាហកម្ម រឹត​បន្តឹងឬ​កាត់​បន្ថយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ទប់​ស្កាត់​ជំងឺ​គាំង​បេះ​ដូង​និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល លើក​ទឹក​ចិត្ត​ឲ្យ​ម្ដាយ​បំបៅ​កូន​ដោយ​ទឹក​ដោះ និង​ការ​ដាក់​ចេញ​កម្មវិធី​បង្កើន​ការ​យល់​ដឹង​ដល់​សាធារណជន​អំពី​របប​អាហារ លំហាត់​ប្រាណ និង​ការ​ទប់​ស្កាត់​ជំងឺ​មហារីក​ក​ស្បូន៕

 

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.