អ.ស.ប ​បាន​ថ្កោល​ទោស​ដល់​គោល​នយោបាយ​ជន​សុំ​ស្វែង​សិទ្ធ​ជ្រក​កោន​អូស្ត្រាលី

ខែ​តុលា 21, 2017

គណកម្មការ​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ​បាន​ថ្កោល​ទោស​ដល់​គោល​នយោបាយ​ជន​សុំ​ស្វែង​សិទ្ធ​ជ្រក​កោន​អូស្ត្រាលី។ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណកម្មការ​នេះ​បាន​លើក​ឡើង​ថា អូស្ត្រាលី​បាន​ធ្វើ​ឲ្យ​​ជន​សុំ​ស្វែង​សិទ្ធ​ជ្រក​កោន​ទទួល​ភាព​ភ័យ​ខ្លាច ជំនួស​ឲ្យ​កិច្ច​ការពារ។

អ.ស.ប ​បាន​ថ្កោល​ទោស​ដល់​គោល​នយោបាយ​ជន​សុំ​ស្វែង​សិទ្ធ​ជ្រក​កោន​អូស្ត្រាលី

ដោយ៖ ឃុន ពិទី

គណកម្មការ​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ​បាន​ថ្កោល​ទោស​ដល់​គោល​នយោបាយ​ជន​សុំ​ស្វែង​សិទ្ធ​ជ្រក​កោន​អូស្ត្រាលី។ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណកម្មការ​នេះ​បាន​លើក​ឡើង​ថា អូស្ត្រាលី​បាន​ធ្វើ​ឲ្យ​​ជន​សុំ​ស្វែង​សិទ្ធ​ជ្រក​កោន​ទទួល​ភាព​ភ័យ​ខ្លាច ជំនួស​ឲ្យ​កិច្ច​ការពារ។

អូស្ត្រាលី​​ត្រូវ​បាន​​​សាក​សួរ​អស់​រយៈ​ពេល​ពីរ​ថ្ងៃ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សើរើ​ជា​ទៀង​ទាត់​លើ​កំណត់​ហេតុ​សិទ្ធ​មនុស្ស។

លោក យូវ៉ូល ​សាលី សមាជិក​គណកម្មការ​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ​​បាន​ឲ្យ​ដឹង​ថា​៖ “យើង​មិន​ចោទ​សួរទៅ​លើ​សិទ្ធ​របស់​អូស្ត្រាលី​ក្នុង​កិច្ច​ការ​ព្រំដែន​នោះ​ទេ។ យើង​បារម្ភ​លើ​បញ្ហា​ពីរ ទី១​គឺ​ការ​បញ្ជូន​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​កន្លែង​គ្រោះ​ថ្នាក់​វិញ និង​ទី២​គឺ​ចំណាត់​ការ​លើ​ជន​អន្តោប្រវេសន៍ ដែល​កំពុង​សុំ​ស្វែង​សិទ្ធ​ជ្រក​កោន។”

កាល​ពី​ថ្ងៃ​ពុធ ទី​ភ្នាក់ងារ​ជួយ​ជន​ភៀស​ខ្លួន នៃ​អង្គការ​សហប្រជាជាតិ​បាន​រិះគន់​អូស្ត្រាលី និង​ប៉ាពូ​ណូវែល​ហ្គីនេ ថា​មិន​បាន​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រាន់​ដល់​ជន​សុំ​ស្វែង​សិទ្ធ​​ជ្រក​កោន និង​ជន​ភៀស​ខ្លួន ដែល​ទំនង​ជា​នៅ​សេស​សល់​នៅ​ប៉ាពូណូវែល​ហ្គីនេ។ ទីភ្នាក់ងារ​នេះ​បានលើក​ឡើង​ថា អូស្ត្រាលី​គួរ​តែ​ផ្ដល់​ការ​ថែរក្សា និង​ដំណោះ​ស្រាយ​សម្រាប់​រយៈពេល​វែង៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.