លោក ដូណាល់ ត្រាំ៖ ការជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ត្រូវ​ឈរ​លើ​គោលការណ៍​ស្មើ​ភាព

ខែ​វិច្ឆិកា 11, 2017

(លោក​ប្រ​ធា​នា​ធិប​តី​អា​មេរិក​ ដូ​ណាល់​ ត្រាំ​ ថ្លែង​ទៅ​កាន់​អ្នក​រាយ​ការណ៍​ព័ត៏​មាន​ខណៈ​ពេល​ដែល​លោក​កំ​ពុង​ចុះ​ហត្ថ​លេ​ខា​លើ​បទ​បញ្ជា​ប្រតិ​បត្តិ​នៅ​សេត​វិ​មាន​កាល​ពី​ថ្ងៃ​អង្គារ៍។​)​

កាលពី​ថ្ងៃទី ១០ វិច្ឆិកា លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​ក្នុង​សន្និសីទ APEC នៅ​ដា​ណា​ង​ថា សហរដ្ឋអាមេរិក​មាន​ការផ្សាភ្ជាប់​ដ៏​ស្អិតរ​មួ​ត​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់ និង​ហៅ​ឲ្យ​មានការ​ជម្រុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុង​តំបន់​សមុទ្ទ​ឥណ្ឌា-ប៉ាស៊ីហ្វិក។

លោក ដូណាល់ ត្រាំ៖ ការជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ត្រូវ​ឈរ​លើ​គោលការណ៍​ស្មើ​ភាព

ដោយ៖ ឃុន ពិ​ទី

កាលពី​ថ្ងៃទី ១០ វិច្ឆិកា លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​ក្នុង​សន្និសីទ APEC នៅ​ដា​ណា​ង​ថា សហរដ្ឋអាមេរិក​មាន​ការផ្សាភ្ជាប់​ដ៏​ស្អិតរ​មួ​ត​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់ និង​ហៅ​ឲ្យ​មានការ​ជម្រុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុង​តំបន់​សមុទ្ទ​ឥណ្ឌា-ប៉ាស៊ីហ្វិក។

ថ្លែង​ពី​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​មាន​ការផ្សាភ្ជាប់​ដ៏​ស្អិតរ​មួ​ត​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់ ដែល​ត្រូវបាន​ស្ដែងឡើង​ដោយ​វត្តមាន​នាវា​ដឹក​ជ​ញ្ចូ​ន​ទំនិញ​ជា​អាមេរិក នៅ​កំពង់ផែ​របស់​ប្រទេស​មួយចំនួន។

លោក ដូ​ណា​ល់ ត្រាំ បាន ប្រកាស​គោលនយោបាយ​ថ្មី​របស់​អាមេរិក​ក្នុង​តំបន់​យ៉ាង​ដួ​ច្នេះ​ថា៖ “​វត្តមាន​របស់​ខ្ញុំ ​នៅទីនេះ​ ថ្ងៃ​នេះ ដើម្បី​អះអាង​នូវ​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​គឺ ​ជំរុញ​ទំនាក់ទំនង​​ក្នុង​ភាព​ដៃគូ​​ជាមួយ​ប្រទេស​នានា ក្នុង​តំបន់​សមុទ្ទ​ឥណ្ឌា-ប៉ាស៊ីហ្វិក។

លោក​បាន​បន្តថា៖ “គោលដៅ​របស់​យើង​គឺ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម ដោយ​ឈរលើ​គោលការណ៍​ស្មើភាព និងប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.