លោក​ ដូណាល់ ត្រាំ ចង់​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះចន្ទ​សារ​ជា​ថ្មី

ខែ​ធ្នូ 15, 2017

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចង់​បញ្ជូន​មនុស្ស​មក​ភព​ព្រះចន្ទ​សារ​ជា​ថ្មី ស្រប​ពេល​ដែល​ចិន​កំពុង​រៀប​ចំ​កម្មវិធី​ទៅ​ដល់​ឋាន​ព្រះចន្ទ លោក ដូណាល់ ត្រាំ បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​បន្ត​ស្ថិត​នៅ​ជា​ប្រទេស​នាំ​មក ក្នុង​ការ​ស្រាវជ្រាវ​នៅ​ទី​អវកាស។

លោក​ ដូណាល់ ត្រាំ ចង់​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះចន្ទ​សារ​ជា​ថ្មី

ដោយ៖ ឃុន ពិទី

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចង់​បញ្ជូន​មនុស្ស​មក​ភព​ព្រះចន្ទ​សារ​ជា​ថ្មី ស្រប​ពេល​ដែល​ចិន​កំពុង​រៀប​ចំ​កម្មវិធី​ទៅ​ដល់​ឋាន​ព្រះចន្ទ លោក ដូណាល់ ត្រាំ បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​បន្ត​ស្ថិត​នៅ​ជា​ប្រទេស​នាំ​មក ក្នុង​ការ​ស្រាវជ្រាវ​នៅ​ទី​អវកាស។

ចាប់​ពី​អាប៉ូឡូ​ទី ១៧ បាន​មក​ដល់​ភព​ព្រះចន្ទ​កាល​ពី​ចុង​ឆ្នាំ ១៩៧២ មក គ្មាន​មនុស្ស​ណា​បាន​មក​ដល់​ឋាន​ព្រះចន្ទ​ទៀត​ឡើយ។ មក​ទល់​នឹង​ពេល​នេះ គេ​សង្កេត​ឃើញ​មាន​មនុស្ស ១២នាក់​ហើយ​បាន​ទៅ​ដល់​ភព​ព្រះចន្ទ ហើយ​ពួក​គេ​សុទ្ធ​តែ​ជា​ពលរដ្ឋ​អាមេរិក។

លោក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​គោល​នយោបាយ​បង្គាប់​បញ្ជា​ឲ្យ​អង្គការ​ណាសា ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កម្មវិធី​ស្រាវ​ជ្រាវ​អវកាស​សារ​ជា​ថ្មី។ ក្នុង​ការ​ដាក់​ចេញ​គោល​នយោបាយ​នេះ លោក​បាន​ទាត់​ចោល​គម្រោង​របស់​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​ផុត​អាណត្តិ ដែល​ចង់​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​ដែល​ស្ថិត​នៅ​ជិត​ផែនដី។

អតីត​ប្រធានាធិបតី​អាមេរិក​មុនៗ​ក៏​បាន​ហៅ​ឲ្យ​មាន​ការ​ធ្វើ​បេសកកម្ម​នៅ​ភព​អង្គារ​ដែរ ក៏​ប៉ុន្តែ​ថវិកា​គម្រោង​ទាំង​នោះ​ត្រូវ​បាន​ដក​ចេញ ដោយ​សារ​តែ​ថវិកា​មាន​កម្រិត។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ចិន​បាន​បង្ហាញ​មហិច្ឆតា​ចំពោះ​គោល​ដៅ​​អនុវត្ត​កម្មវិធី​រុក​រក​លើ​ភព​​ព្រះ​ចន្ទ។ កាល​ពី​ខែ មិថុនា កន្លង​ទៅ មន្ត្រី​ទី​ភ្នាក់​ងារ​អវកាស​ចិន​បាន​ឲ្យ​ដឹង​ថា ចិន​កំពុង​ត្រៀម​ខ្លួន​ក្នុង​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ភពព្រះចន្ទ​ជា​លើក​ដំបូង៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.