លោក ដូណាល់ ត្រាំ បាន​លើក​សរសើរ​ថា​ការ​ជជែក​ជាមួយ​ចិន «មាន​ផលិតភាព»

ខែ​វិច្ឆិកា 11, 2017

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​លោក​សរសើរ​ថា​ការ​ជជែក​ជាមួយ​លោក ស៊ីន ជីន​ពីង ប្រធាន​រដ្ឋ​ចិន​កាល​ពី​ថ្ងៃ​សុក្រ ថា «មាន​ផលិតភាព»។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចិន​បាន​ហៅ​ថា ចិន និង​អាមេរិក​សម្រេច​បាន «ផែន​ការ​លំអិត​ថ្មី»។

លោក ដូណាល់ ត្រាំ បាន​លើក​សរសើរ​ថា​ការ​ជជែក​ជាមួយ​ចិន «មាន​ផលិតភាព»

ដោយ៖ ឃុន ពិទី

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​លោក​សរសើរ​ថា​ការ​ជជែក​ជាមួយ​លោក ស៊ីន ជីន​ពីង ប្រធាន​រដ្ឋ​ចិន​កាល​ពី​ថ្ងៃ​សុក្រ ថា «មាន​ផលិតភាព»។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចិន​បាន​ហៅ​ថា ចិន និង​អាមេរិក​សម្រេច​បាន «ផែន​ការ​លំអិត​ថ្មី»។

លោក​ប្រធានាធិបតី​អាមេរិក​បាន​ហៅ​ឲ្យ​ចិន​ចាត់​វិធានការ​បន្ថែម​ចំពោះ​មហិច្ឆតា​របស់​ចិន ក្នុង​មហិច្ឆតា​កម្មវិធី​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង និង​ហៅ​ការ​ផ្ដោះ​ប្ដូរ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគីរវាង​អាមេរិក និង​ចិន​ថា​អយុត្តិធម៌​សម្រាប់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​លោក​បាន​លើក​សរសើរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក ស៊ី ជីន​ពីង ថា​ចិន​នឹង​បើក​ក្រុម​ហ៊ុន​បរទេស​បន្ថែម។

ចិន​បាន​រង​សម្ពាធ​ពី​បស្ចឹម​លោក និង​ការ​បញ្ចុះ​បញ្ចូល​ពី​បណ្ដា​ម្ចាស់​អាជីវកម្ម​​កាន់​តែ​ខ្លាំង ក្នុង​ការ​ដក​ចេញ​របាំង​វិនិយោគ និង​វន័យ​ដទៃ​ទៀត ដែល​កម្រិត​ក្រុមហ៊ុន​បរទេស​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ចិន និង​ការ​លួច​កម្មសិទ្ធ​បញ្ញា​ជា​ដើម៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.