លោក​ ដូណាល់ ត្រាំ បាន​ប្ដូរ​គំនិត​ចំពោះ​ការ​ជ្រៀត​ជ្រែក​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​អាមេរិក

ខែ​វិច្ឆិកា 13, 2017

លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀ ពូទីន (ឆ្វេង) និង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (ស្ដាំ)

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្ដូរ​គំនិត​ចំពោះ​ការ​ជ្រៀត​ជ្រែក​រុស្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​មួយ​ឆ្នាំ​មុន។ លោក​ជឿ​​ជាក់​លើ​​ការ​បដិសេធ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី។

លោក​ ដូណាល់ ត្រាំ បាន​ប្ដូរ​គំនិត​ចំពោះ​ការ​ជ្រៀត​ជ្រែក​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​អាមេរិក

ដោយ៖ ឃុន ពិ​ទី

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្ដូរ​គំនិត​ចំពោះ​ការ​ជ្រៀត​ជ្រែក​រុស្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​មួយ​ឆ្នាំ​មុន។ លោក​ជឿ​​ជាក់​លើ​​ការ​បដិសេធ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី។

លោក​ប្រធានាធិបតី​អាមេរិក និង​រុស្ស៊ី បាន​ពិភាក្សា​គ្នា​ខ្លីៗ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ក្នុង​សន្និបាត​អាស៊ី-ប៉ាស៊ីហ្វិក។ លោក ដូណាល់ ត្រាំ ត្រូវ​បាន​គេ​រិះ​គន់​យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក​បាន​និយាយ​ថា លោក វ្លាឌីមៀ ពូទីន ត្រូវ​បាន​គេ​មើល​ងាយ ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​ថា រុស្ស៊ី​បាន​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​អាមេរិក​ឆ្នាំ ២០១៦។

កាល​ពី​ថ្ងៃ​អាទិត្យ លោក​បាន​បញ្ជាក់​ថា លោក​គាំទ្រ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​អាមេរិក។ ទីភ្នាក់​ងារ​ដែល​បាន​សន្មត​ជា​យូរ​មក​ហើយ​ថា រុស្ស៊ី​បាន​ព្យាយាម​​​ប្រើ​ឥទ្ធិពល​របស់​ខ្លួន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត។

រហូត​មក​ដល់​ពេល​នេះ លោក ដូណាល់ ត្រាំ បាន​បដិសេធ​មិន​ទទួល​យក​លទ្ធផល​ពី​ការ​ស៊ើប​អង្កេត ដែល​ថា​រុស្ស៊ី​បាន​នៅ​ពី​ក្រោយ​ការ​ជ្រែក​ចូល​គណកម្មការ​ជាតិ​ប្រជាធិបតេយ្យ មុន​ការ​បោះ​ឆ្នោត។

ទិន្នន័យ​អ៊ីម៉ែល​របស់​អ្នកស្រី ហ៊ី​ឡារី គ្លីន​តុន ជា​បេក្ខជន​របស់​បក្ស​ប្រជាធិបតេយ្យ​ត្រូវ​បាន​បែក​ធ្លាយ និង​ផ្សាយ​បន្ត​ដោយ​វ៉ិបសាយថ៍​វីគី​លីក។ បក្ស​ប្រជាធិបតេយ្យ​បាន​រង​ភាព​អាម៉ាស់ ហើយ​បេក្ខជន​ប្រធានាធិបតី ហ៊ីឡារី គ្លីនតុន ត្រូវ​បាន​ចាញ់​ឆ្នោត​នៅ​ទី​បំផុត។

លោក ដូណាល់ ត្រាំ បាន​​វាយ​ប្រហារ​អ្នក​ដែល​លោក​ហៅ​ថា​ជា «អ្នក​ស្អប់ និង​មនុស្ស​ល្ងង់» ដែល​មិន​ចង់​ឲ្យ​អាមេរិក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​រុស្ស៊ី​តាម​​សារ​ក្នុង​បណ្ដាញ​សង្គម​ធ្វីតថឺ​​ថា៖ “នៅ​ពេល​ដែល​អ្នក​ស្អប់ និង​មនុស្ស​ល្ងង់​យល់​ថា ទំនាក់​ទំនង​ល្អ​ជា​មួយ​រុស្ស៊ី​គឺ​ជា​រឿង​ល្អ មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ។ មាន​ការ​លេង​នយោបាយ ដែល​អាក្រក់​សម្រាប់​ប្រទេស​យើង។ ខ្ញុំ​ចង់​ដោះ​ស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង ស៊ីរី អ៊ុយ​ក្រែន និង​​បញ្ហាភេរវកម្ម។ ហើយ​រុស្ស៊ី​អាច​ជួយ​បាន!”

គួរ​បញ្ជាក់​ថា ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​បាន​ប្រែ​ជា​ល្អក់​កករ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ក្រោយ​ពី​រុស្ស៊ី​បាន​ចោទ​ប្រកាន់​អាមេរិក​ថា បាន​ព្យាយាម​ប្រើ​ឥទ្ធិពល ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​នៅ​រុស្ស៊ី និង​បណ្ដា​ប្រទេស​អតីត​សហភាព​សូវៀត​ រួម​ទាំង​អ៊ុយ​ក្រែន និង​ចរចៀ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.