ទីម័រ​ខាង​កើត​ថា «កំពុង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព» ដើម្បី​ក្លាយ​ជា​សមាជិក​អាស៊ាន

ខែ​តុលា 27, 2017

លោកនាយករដ្ឋមន្ត្រីទីម័រខាងកើត ម៉ារី អាល់កាទីរី

ថ្លែង​ក្នុង​បទ​សម្ភាសន៍​ផ្ដាច់​មុខ​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​នាយករដ្ឋ​មន្ត្រី​ទីម័រ​ខាង​កើត​​ ម៉ារី អាល់​កា​ទីរី បាន​​ឲ្យ​ដឹង​ថា៖ “យើង​កំពុង​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​អាស៊ាន។ ខ្ញុំ​ជឿ​ថា​​ឆាប់ៗ​នេះ យើង​នឹង​ក្លាយ​ជា​ផ្នែក​ដ៏​ពេញ​លេញ​មួយ​នៃ​អាស៊ាន។”

ទីម័រ​ខាង​កើត​ថា «កំពុង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព» ដើម្បី​ក្លាយ​ជា​សមាជិក​អាស៊ាន

ដោយ៖ ឃុន ពិទី

លោក​នាយករដ្ឋ​មន្ត្រី​ទីម័រ​ខាង​កើត​បាន​ឲ្យ​ថា ប្រទេស​នេះ​នឹង​ «កំពុង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព» ដើម្បី​ក្លាយ​ជា​សមាជិក​អាស៊ាន។  ទីម័រ​ខាង​​កើត ដែល​ជា​អតីត​ដែនដី​អាណានិគម​របស់​ព័រទុយ​កាល់ និង​ទទួល​បាន​ឯករាជ្យ​ឆ្នាំ ២០០២ បាន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​ទី១១ របស់​អាស៊ាន​ក្នុង​ឆ្នាំ ២០១១។ ប៉ុន្តែ​ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​សមាជិក​មួយ​ចំនួន​ជំទាស់ ជា​អាទិ៍​សិង្ហបុរី​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​កង្វះ​ខាត​ធនធាន​មនុស្ស​នៃ​ប្រទេស​នេះ ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​អាស៊ាន។

ថ្លែង​ក្នុង​បទ​សម្ភាសន៍​ផ្ដាច់​មុខ​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​នាយករដ្ឋ​មន្ត្រី​ទីម័រ​ខាង​កើត​​ ម៉ារី អាល់​កា​ទីរី បាន​​ឲ្យ​ដឹង​ថា៖ “យើង​កំពុង​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​អាស៊ាន។ ខ្ញុំ​ជឿ​ថា​​ឆាប់ៗ​នេះ យើង​នឹង​ក្លាយ​ជា​ផ្នែក​ដ៏​ពេញ​លេញ​មួយ​នៃ​អាស៊ាន។”

លោក​នាយករដ្ឋ​មន្ត្រី​ទីម័រ​​ខាង​កើត​ទើប​ចូល​កាន់​តំណែង​រូប​នេះ​បន្ត​ថា ភូមា និង​សិង្ហបុរី​មិន​បាន​បង្ហាញ​ការ​គាំទ្រ​នោះ​ទេ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នឹង​លើក​យក​បញ្ហា​នេះ​មក​ពិភាក្សា៖ “យើង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ប្រទេស​ដទៃ​ទៀត ប៉ុន្តែ​​រហូត​មក​ដល់​ពេល​នេះ​នៅ​មាន​ការ​មិន​ច្បាស់​លាស់​ពី​សិង្ហបុរី និង​ភូមា។”

លោក​បាន​បន្ត​ថា ទីម័រ​ខាង​កើត​នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ហ្វីលីពីន​ក្នុង​នាម​ជា​អ្នក​សង្កេត​ការ នា​ដើម​ខែក្រោយ​ ហើយ​នឹង​ឆ្លៀត​ឱកាស​នេះ​ក្នុង​ការ​​បន្ត​​​បញ្ចុះ​បញ្ចូល ដើម្បី​ក្លាយ​ជា​សមាជិក​អាស៊ាន។

ទីម័រ​ខាង​កើត​​ទទួល​បាន​ឯករាជ្យ​​ពី​ព័រទុយ​កាល់​នៅ​ឆ្នាំ ១៩៧៥ ហើយ​ក្រោយ​មក​ត្រូវ​បាន​ឈ្លាន​ពាន និង​ដាក់​ជា​រដ្ឋ​ចំណុះ​ឥណ្ឌូនេស៊ី​នៅ​ឆ្នាំ​ដដែល។ បន្ទាប់​មក រដ្ឋ​ដ៏​តូច​មួយ​នេះ​បាន​ទទួល​ឯករាជ្យ​ពេញលេញ​នៅ​ឆ្នាំ ២០០២។ សេដ្ឋកិច្ច​ប្រទេស​នេះ​ពឹង​ផ្អែក​លើ​ការ​នាំចេញ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ហើយ​ជា​ប្រទេស​ក្រី​ក្រ​ជាង​គេ​បង្អស់​មួយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិច។ ស្ថិតិ​ផ្លូវ​ការ​រក​ឃើញ​ថា ៤០ភាគរយ នៃ​ប្រជាជន​ទីម័រ​ខាង​កើត​សរុប ១.២លាន​នាក់ រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រី​ក្រ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.