របៀប​​ចំណាយ​ពេលវេលា​ទំនេរ​ពី​ការងារ​ឲ្យ​មាន​តម្លៃ

ខែ​ធ្នូ 28, 2017

របៀប​​ចំណាយ​ពេលវេលា​ទំនេរ​ពី​ការងារ​ឲ្យ​មាន​តម្លៃ

ដោយ៖ ឃុន ពិទី

ការ​ចំណាយ​ពេលវេលា​ទំនេរ​ពី​ការងារ​ឲ្យ​មាន​តម្លៃ? ស្ដាប់​ទៅ​ហាក់​ដូច​ជា​ចម្លែក​បន្តិច​ហើយ! មាន​មនុស្ស​មួយ​ចំនួន​ធំ ជាពិសេស​នៅ​ប្រទេស​កម្ពុជា តែង​តែ​ចំណាយ​ពេលវេលា​ទៅ​លើ​ការងារ​ជា​ចម្បង ហាក់​មិន​បាន​គិត​ដល់​ពី​ពេលវេលា​ដ៏​រីករាយ​ជា​មួយ​គ្រួសារ មិត្ត​ភក្តិ និង​មនុស្ស​ជា​ទី​ស្រឡាញ់​នោះ​ទេ។ ពួកគេ​ក៏​ប្រហែល​ជា​មិន​បាន​បែងចែក​ពេលវេលា​សម្រាប់​ការងារ និង​រឿង​ផ្ទាល់​ខ្លួន​ប្រកប​ដោយ​តុល្យភាព​នោះ​ដែរ។ ខាងក្រោម​នេះ​ជា​គន្លឹះ ៣យ៉ាង ក្នុង​ការ​ចំណាយ​ពេលវេលា​ទំនេរ​ពី​ការងារ​ឲ្យ​មាន​តម្លៃ៖

១. ចំណាយ​ពេលវេលា​ជាមួយ​គ្រួសារ មិត្តភក្តិ និង​មនុស្ស​ជាទី​ស្រឡាញ់

អ្នក​មិន​គួរ​ធ្វើ​ដំណើរ​លើ​ដង​វិថី​អាជីវកម្ម​ដោយ​ឯកឯង​នោះ​ទេ។ ទោះបី​លោក​អ្នក​មិន​ធ្វើ​ជា​ដៃគូ​អាជីវកម្ម​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ អ្នក​អាច​ពឹង​ផ្អែក​លើ​បុគ្គល​ទាំង​នេះ​ក្នុង​ការ​ចាប់ផ្ដើម និង​នៅ​គ្រា​លំបាក។ គ្រួសារ និង​មិត្តភក្ដិ​អាច​ផ្ដល់​កម្លាំង​ចលករ​ដ៏​មាន​ឥទ្ធិពល​ទៅ​លើ​សកម្មភាព​អាជីវក​ម្ម​របស់​អ្នក។ ជាងនេះ​ទៅ​ទៀត នៅ​ពេល​ដែល​លោកអ្នក​មាន​ភាព​តានតឹង​នៅ​ក្នុង​ចិត្ត នេះ​ជា​ភាព​ខុសគ្នា​រវាង​ការ​ជម្រុញ​ឲ្យ​ខ្លួន​ឯង​ទៅ​រក​ភាព​ជោគជ័យ និង​ចាក​ចេញ​ពី​ភាព​បរាជ័យ។

២. យល់ដឹង​ពី​​ច្បាប់ និង​សិទ្ធរបស់អ្នក

ការ​ដែល​មាន​ចំណេះដឹង​ផ្នែក​ច្បាប់​អាជីវកម្ម ជាពិសេស​ច្បាប់​កិច្ចសន្យា ច្បាប់​ពន្ធដារ និង​តម្រូវការ​ផ្លូវច្បាប់​នានា​ដែល​ចាំបាច់​ក្នុង​ការ​ដំណើរ​ការ​អាជីវកម្ម​ខ្នាត​តូច ជា​ចំណេះដឹង​ដ៏​មាន​តម្លៃ​សម្រាប់​សហគ្រិន។ ប្រសិន​បើ​លោក​អ្នក​មាន​លទ្ធភាព លោកអ្នក​គួរ​តែ​សម្របខ្លួន​ទៅ​នឹង​ច្បាប់​ទាំងនេះ មុន​នឹង​ដំណើរ​ការ​អាជីវកម្ម។ ប្រសិនបើ​លោកអ្នក​ពិត​ជា​មាន​ជំនឿចិត្ត​ទៅ​លើ​ច្បាប់​ទាំង​នេះ លោកអ្នក​អាច​សន្សំ​សំចៃ​ប្រាក់​ជំនួស​ឲ្យ​ការ​ចំណាយ​ទៅ​លើ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់។ អ្នក​ក៏​នឹង​គេច​ផុត​ពី​ភាព​ស្មុគស្មាញ នៅ​ពេល​ដែល​លោកអ្នក​ព្យាយាម​ដោះស្រាយ​ទៅ​លើ​ឯកសារ​អាជីកម្ម និង​ពន្ធដារ។

៣. ថែទាំ​កាយ​សម្បទា​ឲ្យ​បាន​ល្អ

ប្រសិន​បើ​លោកអ្នក​បាត់បង់​សុខភាព លោក​អ្នក​នឹង​បាត់​បង់​អ្វី​ទាំងអស់។ សុខភាព គំនិត និង​ផ្លូវចិត្ត ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ភាព​ជោគជ័យ។ ជាពិសេស នៅ​ពេល​ដែល​លោកអ្នក​ដំណើរ​ការ​អាជីវកម្ម​ដំបូង លោកអ្នក​ត្រូវ​ប្រឈម​មុខ​នឹង​កិច្ចការ​ស្មុគស្មាញ​ជា​ច្រើន​ក្នុង​ម៉ោង​ធ្វើការ​ដ៏​វែង​អន្លាយ។ លោកអ្នក​គួរ​ព្យាយាម​ហាត់ប្រាណ និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់។ សូម​ចងចាំ​ថា នៅ​ពេល​ដែល​លោកអ្នក​បាត់បង់​សមត្ថភាព​ការងារ លោក​អ្នក​មិន​អាច​ដំណើរ​ការ​អាជីវកម្ម​បន្ត​ទៅ​ទៀត​បាន​នោះ​ទេ។

៤. តុល្យភាព​រវាង​ការងារ និង​រឿង​ផ្ទាល់​ខ្លួន

ចូរ​ធ្វើ​អ្វី​ដោយ​មាន​ការ​កំណត់​ច្បាស់​លាស់ និង​រស់​នៅ​ប្រកប​ដោយ​តុល្យភាព។ ការ​បាត់បង់​ទស្សនៈ​ផ្ទាល់​ខ្លួន​នឹង​ជម្រុញ​ឲ្យ​លោកអ្នក​កាន់​តែ​ចុះ​ខ្សោយ ​ក្នុង​វិថី​ជីវិត​ដ៏​វែង​ឆ្ងាយ។ សូម​កុំ​ធ្វើការ​រហូត​ដល់​ផុត​យប់ ព្រោះ​វា​នឹង​ជម្រុញ​ឲ្យ​លោកអ្នក​ចូល​ក្ដារ​ម្ឈូស​យ៉ាង​ឆាប់​រហ័ស។ សូម​ចំណាយ​ពេលវេលា​ជា​ប្រចាំ​ជាមួយ​គ្រួសារ សកម្មភាព​កម្សាន្ត​ពេល​ទំនេរ និង​ទៅ​លើ​ខ្លួន​ឯង​ឲ្យ​បានគ្រប់​គ្រាន់។ ជីវិត​គួរ​តែ​ជា​ប្រភព នៃ​ភាព​រីករាយ និង​រួសរវើក មិន​មែន​គ្រាន់​តែ​រស់​ដើម្បី​ធ្វើការ​នោះ​ទេ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.