ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​បារម្ភ​ចំពោះ​កិច្ច​ព្រម​ព្រៀង​​រវាង​ភូមា និង​បង់​ក្លាដែស

ខែ​វិច្ឆិកា 25, 2017

ជន​ភៀស​ខ្លួន​រ៉ូហ៊ីង​យ៉ា​នៅ​​តំបន់​​តាម​បណ្ដោយ​ព្រំដែន​ភូមា និង​បង់​ក្លាដែស បាន​ឲ្យ​ដឹង​ថា​ពួក​គេ​ប្រុង​ប្រយ័ត្ន​ចំពោះ​កិច្ច​ព្រមព្រៀង​ស្ដី​ពី​លទ្ធភាព​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​រវាង​ភូមា និង​បង់​ក្លាដែស។

ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​បារម្ភ​ចំពោះ​កិច្ច​ព្រម​ព្រៀង​​រវាង​ភូមា និង​បង់​ក្លាដែស

ដោយ៖ ឃុន ពិទី

ជន​ភៀស​ខ្លួន​រ៉ូហ៊ីង​យ៉ា​នៅ​​តំបន់​​តាម​បណ្ដោយ​ព្រំដែន​ភូមា និង​បង់​ក្លាដែស បាន​ឲ្យ​ដឹង​ថា​ពួក​គេ​ប្រុង​ប្រយ័ត្ន​ចំពោះ​កិច្ច​ព្រមព្រៀង​ស្ដី​ពី​លទ្ធភាព​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​រវាង​ភូមា និង​បង់​ក្លាដែស។

ភ្នាក់​ងារ​ផ្ដល់​ជំនួយ​បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​ចាប់​បញ្ជូន​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ទៅ​កាន់​រដ្ឋ​រ៉ាក់​ឃីន​​វិញ​ដោយ​បង្ខំ និង​ចង់​ឲ្យ​មាន​ការ​ធានា​សុវត្ថិភាព​សម្រាប់​ប្រជាជន​ទាំង​នោះ។

ប្រជាជន​រ៉ូហ៊ីងយ៉ា​ប្រមាណ ៦២០,០០០នាក់ បាន​ឆ្លង​ដែន​ចូល​មក​បង់​ក្លាដែស​ចាប់​ពី​ខែ​សីហា​មក ដើម្បី​រត់​គេច​ចេញ​ពី​ការ​បោស​សំអាត​របស់​កង​ទ័ព។ អង្គការ​ឃ្លាំ​មើល​សិទ្ធ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ភូមិ​របស់​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីង​យ៉ា​ត្រូវ​បាន​ដុត​បំផ្លាញ​ចន្លោះ​ពី​ថ្ងៃ​ទី ២៥ សីហា និង​ ២៥ កញ្ញា។

កាល​ពី​ថ្ងៃ​ពុធ រដ្ឋ​លេខាធិការ​ការ​បរទេស​អាមេរិក លោក រិច ថេឡឺ​សិន ​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​សប្តាហ៍​នេះ ដោយ​ហៅ​សកម្មភាព​របស់​យោធា​​ភូមា​ថា​ជា​សកម្មភាព​បោស​សំអាត​ជន​ជាតិ​ដើម​ភាគ​តិច។

ក្រសួង​ការ​បរទេស​បង់​ក្លាដែស​បាន​ឲ្យ​ដឹង​ថា ប្រជាជន​បម្លាស់​ទី​ទាំង​នេះ​អាច​ចាប់​ផ្ដើម​ត្រឡប់​ទៅ​កាន់​ទី​កំណើត​វិញ ក្នុង​រយៈពេល​ពីរ​ខែ។ ប៉ុន្តែ​​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​ភូមា​នៅ​មាន​ភាព​មិន​ច្បាស់​លាស់​​នោះ​ទេ។

ជន​ជាតិ​រ៉ូហ៊ីង​យ៉ា​ជា​ជន​ជាតិ​ដើម​ភាគ​តិច ដែល​ភាគ​ច្រើន​កាន់​សាសនា​មូស៊ីម និង​​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​​រដ្ឋាភិបាល​​ភូមា​នោះ​ទេ ហើយ​បាន​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អស់​រយៈពេល​ជា​យូរ​មក​ហើយ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.