ប៉ាពូ​ណូវែល​ហ្គីណេ​​បន្ត​ជម្រុញ​ជន​ភៀស​ខ្លួន និង​ជន​ស្វែង​សិទ្ធ​ជ្រក​កោន​​ចេញ​ពី​​​កោះ​ម៉ានុស

ខែ​វិច្ឆិកា 25, 2017

នាយ​​ប៉ូលីស​ប៉ាពូ​ណូវែល​ហ្គី​កំពុង​ជម្រុញ​ជន​ភៀស​ខ្លួន និង​ជន​ស្វែង​សុំ​សិទ្ធ​ជ្រក​កោន​ ដែល​នៅ​សេស​សល់​រាប់​រយ​នាក់​ក្នុង​មណ្ឌល​ឃុំ​ឃាំង​កោះ​ម៉ានុស​ចាក​ចេញ​ទៅ​ដោយ​ស្ម័គ្រ​ចិត្ត។ មណ្ឌល​ឃុំ​ឃាង​កោះ​ម៉ានុស ដែល​ត្រូវ​បាន​បិទ​ចាប់​ពី​ថ្ងៃ​ទី ៣១ តុលា មក។

ប៉ាពូ​ណូវែល​ហ្គីណេ​​បន្ត​ជម្រុញ​ជន​ភៀស​ខ្លួន និង​ជន​ស្វែង​សិទ្ធ​ជ្រក​កោន​​ចេញ​ពី​​​កោះ​ម៉ានុស

ដោយ៖ ឃុន ពិទី

នាយ​​ប៉ូលីស​ប៉ាពូ​ណូវែល​ហ្គី​កំពុង​ជម្រុញ​ជន​ភៀស​ខ្លួន និង​ជន​ស្វែង​សុំ​សិទ្ធ​ជ្រក​កោន​ ដែល​នៅ​សេស​សល់​រាប់​រយ​នាក់​ក្នុង​មណ្ឌល​ឃុំ​ឃាំង​កោះ​ម៉ានុស​ចាក​ចេញ​ទៅ​ដោយ​ស្ម័គ្រ​ចិត្ត។ មណ្ឌល​ឃុំ​ឃាង​កោះ​ម៉ានុស ដែល​ត្រូវ​បាន​បិទ​ចាប់​ពី​ថ្ងៃ​ទី ៣១ តុលា មក។

លោក ហ្ការី បាគី ស្នង​ការ​ប៉ូលីស​ប៉ាពូណូវែល​ហ្គី​នេ បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ប្រមាណ ៥០នាក់​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទីតាំង​​នៅ​​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​ជម្រុញ​ឲ្យ​មនុស្ស​ប្រមាណ ៣២៨នាក់ ដែល​បាន​បដិសេធ​មិន​ព្រម​ចេញ​ពី​មណ្ឌល​ឃុំឃាំង​នេះ​ឲ្យ​ប្ដូរ​ចិត្ត។

បណ្ដា​ជន​ភៀស​ខ្លួន និង​ជន​ស្វែង​សុំ​សិទ្ធ​ជ្រក​កោន​បង្ហាញ​ពី​ក្ដី​​បារម្ភ​ចំពោះ​​សុវត្ថិភាព​ផ្ទាល់​ខ្លួន​នៅ​មណ្ឌល​​នៅ​ឡូរិន​ហ្គោ។ ជន​ភៀស​ខ្លួន​ទាំង​នេះ​អះអាង​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​ព្រឹក​ថ្ងៃ​សុក្រ ខ្លួន​ធ្លាប់​ទទួល​រង​អំពើ​ហិង្សា និង​រង​របួស​ក្នុង​អំឡុង​ពេល​ប៉ូលីស​បណ្ដេញ​​ចេញ។ មាន​វីដេអូ និង​រូបភាព​ជា​ច្រើន​បង្ហាញ​អំពី​ស្លាក​ស្នាម​លើ​ខ្លួន​អ្នក​ទាំង​នោះ។

ភ្នាក់​ងារ​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ បាន​ហៅ​ឲ្យ​មាន​កិច្ច​ការ​ពារ​ដល់​ជន​ស្វែង​សុំ​សិទ្ធ​ជ្រក​កោន និង​ជន​ភៀស​ខ្លួន​នៅ​លើ​កោះ​ម៉ានុស។  អ្នក​នាង ឌូ​នីយ៉ា អា​ស្លាម​ខាន់ អ្នក​នាំ​ពាក្យ​ទីភ្នាក់​ងារ​នេះ​បាន​ហៅ​ឲ្យ​អូស្ត្រាលី និង​​​ប៉ាពូ​ណូវែល​ហ្គី​បង្ហាញ​ការ​អត់​ធ្មត់ និង​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.