អ្នក​ស្រាវជ្រាវ៖ អាណាព្យាបាល​ឆាប់​ឲ្យ​កុមារ​ទទួល​ទាន​គ្រឿង​ស្រវឹង​ពេក

ខែ​ធ្នូ 19, 2017

អ្នក​ស្រាវជ្រាវ៖ អាណាព្យាបាល​ឆាប់​ឲ្យ​កុមារ​ទទួល​ទាន​គ្រឿង​ស្រវឹង​ពេក

ដោយ៖ ឃុន ពិទី

បណ្ដា​អ្នកស្រាវជ្រាវ​បាន​ព្រមាន​ថា អាណាព្យាបាល​ឆាប់​ណែនាំ​ឲ្យ​កុមារ​ទទួល​ទាន​គ្រឿង​ស្រវឹង​ និង​អាហារ​ខ្ចប់​នៅ​វ័យ​ក្មេង​ពេក ស្រប​ពេល​ដែល​ខួរក្បាល​កុមារ​មិន​ទាន់​បាន​អភិវឌ្ឍ​ពេញ​លេញ​នៅ​ឡើយ។

បណ្ដា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​​ពីរ​ បាន​ស្ទង់​មតិ​កុមារ​អាយុ ៩ឆ្នាំ និង១០ឆ្នាំ ប្រមាណ ២០០០នាក់ បាន​រក​ឃើញ​ថា​កុមារ​ប្រមាណ ១ភាគ៤ ទទួល​ទាន​អាហារ​ខ្ចប់​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​សប្តាហ៍។ ហើយ ១ភាគ៦ អនុញ្ញាត​ឲ្យ​កុមា​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​អាយុ ១៤ឆ្នាំ។

ការ​បន្ត​ទទួល​ទាន​អាហារ​ទាំង​នេះ​អាច​បង្កើន​អត្រា​គ្រោះ​ថ្នាក់​ពី​ជំងឺ​បេះដូង និង​បញ្ហា​សុខភាព​ដទៃ​ទៀត​នៅ​ពេល​អនាគត។

នៅ​ពេល​គេ​សួរ​កុមារ​អាយុ ១៤ឆ្នាំ​ថា តើ​ពួក​គេ​ធ្លាប់​ភ្លក្ស​រសជាតិ​គ្រឿង​ស្រវឹង​ដែរ​ឬ​ទេ ជាង​ពាក់​កណ្ដាល់​ឆ្លើយ​ថា​ធ្លាប់។ ដំបូន្មាន​វេជ្ជសាស្ត្រ​បាន​ផ្ដល់​ឱវាទ​ជា​ផ្លូវ​ការ​ថា កុមារ​មិន​គួរ​ពិសា​គ្រឿង​ស្រវឹង​ទេ រហូត​ដល់​ពេល​ពួក​គេ​មាន​អាយុ​យ៉ាង​តិច ១៥ឆ្នាំ។

អ្នកស្រី​សាស្ត្រាចារ្យ ចេន​នី​ហ្វឺ មេកស៍ ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា៖ “អាណាព្យាបាល​ជឿ​ថា ការ​អនុញ្ញាត​ឲ្យ​កូនៗ​ទទួល​ទាន​គ្រឿង​ស្រវឹង​នឹង​បង្រៀន​ឲ្យ​ពួក​គេ​ប្រើ​ប្រាស់ ឬ​​បង្ហាញ​កូនៗ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ពិសា​គ្រឿង​ស្រវឹង​ហួស​ប្រមាណ។”

អាណាព្យាបាល​គួរ​រក​ពេលវេលា​សក្តិសម ដើម្បី​និយាយ​ជាមួយ​កូនៗ​អំពី​បញ្ហា​នេះ។ អ្នក​គួរ​តែ​ទាញ​ចូល​ប្រធាន​បទ តាម​ការ​មើល​ភាព​យន្ត​និយាយ​អំពី​គ្រឿង​ស្រវឹង ហើយ​ចាប់​ផ្ដើម​សន្ទនា​ជា​មួយ​ពួក​គេ​បែប​ធម្មតា គឺ​មិន​ត្រូវ​ឲ្យ​កូនៗ​មាន​អារម្មណ៍​ថា​កំពុង​រង​ការ​ប្រៀន​ប្រដៅ​នោះ​ទេ។ អ្នក​គួរ​តែ​មាន​ការ​ណែនាំ​អំពី​បរិមាណ​ជាតិ​ស្រវឹង ដែល​ពួក​គេ​គួរ​ទទួ​ល​ទាន៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.