លោក អូបាម៉ា ព្រមាន​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម «ដោយ​មិន​ទទួល​ខុស​ត្រូវ» របស់​លោក​ត្រាំ

ខែ​ធ្នូ 28, 2017

លោក បារ៉ាក់ អូបាម៉ា ថ្លែង​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ BBC Radio 4

ប្រធានាធិបតី​អាមេរិក​ផុត​អាណត្តិ លោក​ បារ៉ាក់ អូបាម៉ា បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ផ្ដាច់​មុខ​​​មួយ​ជាមួយ​​វិទ្យុ BBC ថា បាន​ព្រមាន​ចំពោះ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដោយ​មិន​ទទួល​ខុស​ត្រូវ។ នេះ​ជា​បទ​សម្ភាសន៍ដ៏​កំរ​មួយ ក្រោយ​ពី​បញ្ចប់​អាណត្តិ​ទី២ របស់​លោក​កាល​ពី​ខែ មករា ដើម​ឆ្នាំ​នេះ។

លោក អូបាម៉ា ព្រមាន​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម «ដោយ​មិន​ទទួល​ខុស​ត្រូវ» របស់​លោក​ត្រាំ

ដោយ៖ ឃុន ពិទី

ប្រធានាធិបតី​អាមេរិក​ផុត​អាណត្តិ លោក​ បារ៉ាក់ អូបាម៉ា បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ផ្ដាច់​មុខ​​​មួយ​ជាមួយ​​វិទ្យុ BBC ថា បាន​ព្រមាន​ចំពោះ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដោយ​មិន​ទទួល​ខុស​ត្រូវ។ នេះ​ជា​បទ​សម្ភាសន៍ដ៏​កំរ​មួយ ក្រោយ​ពី​បញ្ចប់​អាណត្តិ​ទី២ របស់​លោក​កាល​ពី​ខែ មករា ដើម​ឆ្នាំ​នេះ។

លោក បារ៉ាក់ អូបាម៉ា បាន​ព្រមាន​ថា សកម្មភាព​បែប​នេះ​ធ្វើ​ឲ្យ​មាន​ការ​បក​ស្រាយ​ខុស​ចំពោះ​បញ្ហា​ស្មុគ​ស្មាញ​មួយ​ចំនួន ក៏​ដូច​ជា​ការ​រីក​សាយ​ភាយ​នៃ ព័ត៌មាន​មិន​ពិត។

បើ​ទោះ​ជា​មិន​បង្ហាញ​ចំ​ឈ្មោះ លោក បារ៉ាក់ អូបាម៉ា ទំនង​ជា​ចង់​សម្ដៅ​លើ​អ្នក​បន្ត​វេន​ពី​លោក គឺ​លោក ដូណាល់ ត្រាំ ដែល​ជា​ប្រធានាធិបតី​អាមេរិក​កំពុង​កាន់​តំណែង។ លោក ដូណាល់ ត្រាំ ត្រូវ​បាន​បណ្ដាជន​មួយ​ចំនួន​អះ​អាង​ថា «ងប់ងល់» ចំពោះ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Twitter បើ​ទោះ​ជា​វា​អាច​អនុញ្ញាត​ឲ្យ​លោក​ភ្ជាប់​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​អាមេរិក​ក៏​ដោយ។

លោក​បាន​ព្រមាន​ថា អ្នក​កាន់​អំណាច​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ក្នុង​ពេល​សរសេរ​សារ និង​ព្រមាន​ថា បណ្ដាញ​សង្គម​អាច​បំភ័ន្ត​មតិ​សាធារណៈ។ លោក​ក៏​បាន​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​ថា​នៅ​ពេល​អនាគត បណ្ដាជន​អាច​នឹង​មិន​ខ្វល់​ពី «ការ​ពិត» ហើយ​អាន និង​ស្ដាប់​អ្វី​ដែល​ស្រប​នឹង «ការ​គិត» របស់​ពួក​គេ បើ​ទោះ​ជា​វា​អាច​នឹង​ខុស​ក៏​ដោយ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.