តុលាការ​ភូមា​កាត់​ទោស​អ្នក​កាសែត​ពីរ​នាក់​ពី​បទ​បង្ហោះ​យន្តហោះ​ដ្រូន​លើ​អាគារ​រដ្ឋ​សភា

ខែ​វិច្ឆិកា 11, 2017

អ្នកកាសែតពីរនាក់ ដែល​ត្រូវ​បាន​គេ​ឃុំ​ខ្លួន

 

សារព័ត៌មាន​រដ្ឋ​ភូមា​បាន​ផ្សាយ​ថា អ្នក​សារព័ត៌មាន​ទាំង​នោះ​មាន​ចេតនា​ថត​យក​រូបភាព​អាគារ​រដ្ឋ​សភា និង​វត្ត​អារាម​នៅ​ទីក្រុង​ណៃ​ពិដោរ ប៉ុន្តែ​ត្រូវ​បាន​សន្តិសុខ​ចាប់​បាន។

តុលាការ​ភូមា​បាន​កាត់​ទោស​អ្នក​កាសែត​ពីរ​នាក់​ពី​បទ​បង្ហោះ​យន្តហោះ​ដ្រូន​លើ​អាគារ​រដ្ឋ​សភា

ដោយ៖ ឃុន ពិទី

តុលាការ​ភូមា​បាន​កាត់​ទោស​អ្នក​សារព័ត៌មាន​បរទេស​ពីរ​នាក់ ដាក់​ពន្ធនាគារ​ពីរ​ឆ្នាំ​ពីបទ​បង្ហោះ​យន្តហោះ​ដ្រូន​លើ​អាគារ​រដ្ឋ​សភា។

អ្នក​យក​ព័ត៌មាន​ឲ្យ​​វិទ្យុ និង​ទូរទស្សន៍​តួកគី ​ជនជាតិ​សិង្ហបុរី លោក ឡៅ ហុន​ម៉េង និង​​លោក ម៉ុក ឆយ​លីន ជន​ជាតិ​ម៉ាឡេស៊ី ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៧ តុលា នៅ​ទីក្រុង​ណៃ​ពិដោរ រដ្ឋ​ធានី​ប្រទេស​ភូមា។ អ្នក​បក​ប្រែ និង​អ្នក​បើក​បរ​ក៏​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពីរ​ឆ្នាំ​ចំពោះ​ឧប្បទ្ទេវហេតុ​នេះ។ អ្នក​ទាំង​បួន​នឹង​ត្រូវ​កាត់​ទោស​ពីបទ​នាំ​ចូល​ដ្រូន។ តុលាការ​នឹង​ត្រូវ​បើក​ការ​ស៊ើប​សួរ​នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា។

អជ្ញាធរ​បាន​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន​ថា​បាន​ព្យាយាម​បង្ហោះ​យន្ត​ហោះ​ដ្រូន ថត​រូប​ភាព​ពី​លើ​អាគារ​រដ្ឋសភា​ដោយ​គ្មាន​ការ​អនុញ្ញាត។ មេធាវីតំណាង​ឲ្យ​អ្នក​បក​ប្រែ និង​អ្នក​បើក​បរ បាន​ឲ្យ​ដឹង​ថា តុលាការ​គួរ​ដោះ​លែង​ឲ្យ​កូនក្ដី​របស់​លោក​មាន​សេរីភាព ត្បិត​ពួក​គេ​មិន​មែន​ជា​ម្ចាស់ និង​ដំណើរ​ការ​យន្តហោះ​ដ្រូន​នោះ​ទេ។

សារព័ត៌មាន​រដ្ឋ​ភូមា​បាន​ផ្សាយ​ថា អ្នក​សារព័ត៌មាន​ទាំង​នោះ​មាន​ចេតនា​ថត​យក​រូបភាព​អាគារ​រដ្ឋ​សភា និង​វត្ត​អារាម​នៅ​ទីក្រុង​ណៃ​ពិដោរ ប៉ុន្តែ​ត្រូវ​បាន​សន្តិសុខ​ចាប់​បាន៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.