តើ​ទឹក​បរិសុទ្ធ​ពិត​ជា​ល្អ​ជាង​ទឹក​ក្បាល​រ៉ូមីណេ​​ឬទេ?

ខែ​កញ្ញា 22, 2017

ដប​ទឹក​បរិសុទ្ធ​ផលិត​ឡើង​ពី​ប្លាស្ទិច

ទឹក​បរិសុទ្ធ​ច្រក​ដប​ប្លាស្ទិច​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​​ដល់​បរិស្ថាន ដោយ​រាប់​ចាប់​ពី​ទឹក ការ​ដឹក​ជញ្ជូន ក្លាសេ និង​សំណល់​ដប​ប្លាស្ទិច។

តើ​ទឹក​បរិសុទ្ធ​ពិត​ជា​ល្អ​ជាង​ទឹក​ក្បាល​រ៉ូមីណេ​​ឬទេ?

ដោយ៖ ឃុន ពិទី

ថវិកា​លើស​ពី ១០០ពាន់​លាន​ដុល្លារ ត្រូវ​បាន​គេ​ចំណាយ​លើ​ទឹក​បរិសុទ្ធ​នៅ​ទូទាំង​ពិភពលោក។ នៅ​ទីក្រុង​មួយ​ចំនួន​ដែល​មិន​មាន​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត ទឹក​បរិសុទ្ធ​​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ពួក​គេ។ ប៉ុន្តែ​ទឹក​បរិសុទ្ធ​ច្រក​ដប​ប្លាស្ទិច​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​​ដល់​បរិស្ថាន ដោយ​រាប់​ចាប់​ពី​ទឹក ការ​ដឹក​ជញ្ជូន ក្លាសេ និង​សំណល់​ដប​ប្លាស្ទិច។

ការ​សិក្សា​មួយ​របស់​មជ្ឈមណ្ឌល​ទឹក Columbia បាន​រក​ឃើញ​ថា បើ​ទោះ​ជា​ដប​ទឹក​សុទ្ធ​អាច​ត្រូវ​បាន​គេ​ចម្រាញ់​មក​ប្រើ​ប្រាស់​ឡើង​វិញ​បាន​ក៏​ដោយ ក៏​ដប​ទឹក​សុទ្ធ​លើស​ពី ៨០ភាគរយ​ត្រូវ​បាន​គេ​បោះ​ចោល​នៅ​ទីវាល​ចាក់​សំរាម​ជា​រៀង​រាល់​ឆ្នាំ។ ទឹក​បរិសុទ្ធ​មិន​ត្រឹម​តែ​បន្សល់​ទុក​កាក​សំណល់​នៅ​ក្នុង​បរិស្ថាន​ប៉ុណ្ណោះ​ទេ វា​មាន​តម្លៃ​ថ្លៃ​ជាង​ទឹក​ចេញ​ពី​ក្បាល​ម៉ាស៊ីន​ជាង ២,៩០០ដងឯ​​ណោះ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​។

ការ​ដឹក​ជញ្ជូន​ទឹក​បរិសុទ្ធ និង​ក្លាសេ​ឲ្យ​ត្រជាក់​បាន​ដុត​កម្ដៅ​ផូស៊ីល​ឥន្ទនៈ ដែល​ក្លាយ​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ក្នុង​បរិយាកាស។ បើ​តាម​អង្គការ​បរិស្ថាន​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ ទឹក​ក្រោម​ដី​ដែល​ជីក​ដោយ​ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​បាន​ជះ​ឥទ្ធិពល​ដល់​ស្រទាប់​ដី។ តាម​ការ​ប៉ាន់​ស្មាន ទឹក​បរិសុទ្ធ ១លីត្រ​ត្រូវ​បាន​ចម្រាញ់​ចេញ​ពី​ទឹក ៣លីត្រ។

ក្រុម​ការពារ​អ្នក​ប្រើ​ប្រាស់​អូស្ត្រាលី (CHOICE) បាន​ឲ្យ​ដឹង​ថា ម៉ាក​ផលិតផល​ទឹក​បរិសុទ្ធ​ខ្លះ​បាន​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ថា​មាន​បញ្ចូល​បន្ថែម​អុកស៊ីសែន​ដែល​មាន​ប្រយោជន៍​ដល់​ភាព​អំណត់ ជួយ​ដល់​ខួរ​ក្បាល និង​បំពេញ​ជាតិ​អំបិល សម្រាប់​ជួយ​សំអាត​រាង​កាយ​ជា​ដើម។ ប៉ុន្តែ​បើ​តាម CHOICE ទឹក​ចេញ​ពី​ក្បាល​ម៉ាស៊ីន​ក៏​បាន​ជាតិ​ដែក និង​អុកស៊ីសែន​ច្រើន​ដូច​គ្នា​ដែរ។

លទ្ធផល​ពី​ការ​ស៊ើប​អង្កេត​របស់​ក្រុម​ការងារ​បរិស្ថាន មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិច​បាន​បង្ហាញ​ថា ប្លាស្ទិច​របស់​ដប​ទឹក​សុទ្ធ​ដែល​អាច​ប្រើ​បាន​តែ​ម្ដង មាន​មេរោគ​ច្រើន​ជាង​ទឹក​ទៅ​ទៀត។ ដប​ប្លាស្ទិច​ភាគ​ច្រើន​ជា​ប្រភេទ PET ឬ PETE ​នឹង​មិន​បង្ក​ជា​បញ្ហា​ចោទ​នោះ​ទេ​ប្រសិន​បើ​ប្រើ​តែ​ម្ដង​រួច​បោះ​ចោល។ ប៉ុន្តែ​ប្រសិន​បើ​ដប​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ឡើង​វិញ វា​អាច​នឹង​បង្ក​​ឲ្យ​មាន​មេរោគ និង​បាក់តេរី​ជា​ច្រើន ដែល​នាំ​មក​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.