រញ្ជួយ​ដី​កម្រិត ៧.៣រ៉ិចទ័រ​នៅ​អ៊ីរ៉ាក់-អ៊ីរ៉ង់ សម្លាប់​មនុស្ស​យ៉ាង​តិច ៣៤៨នាក់

ខែ​វិច្ឆិកា 13, 2017

រញ្ជួយ​ដី​នៅ​តាម​បណ្ដោយ​ព្រំដែន​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់

រញ្ជួយ​ដី​កម្រិត ៧.៣រ៉ិចទ័រ​នៅ​អ៊ីរ៉ាក់-អ៊ីរ៉ង់ សម្លាប់​មនុស្ស​យ៉ាង​តិច ៣៤៨នាក់

ដោយ៖ ឃុន ពិ​ទី

រញ្ជួយ​ដី​កម្រិត ៧.៣រ៉ិច​ទ័រ​បាន​កើត​មាន​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​នៃ​ខេត្ត​ស៊ូ​ឡៃ​ម៉ានីយ៉ា​របស់​អ៊ីរ៉ាក់ និង​ខេត្ត​កឺ​មាន​ហ្សា​របស់​អ៊ីរ៉ង់ កាល​ពី​ម៉ោង ៩:១៨យប់​ថ្ងៃ​អាទិត្យ។ មនុស្ស​យ៉ាង​តិច ៣៤៨នាក់​បាន​បាត់​បង់​ជីវិត និង​មនុស្ស​ប្រមាណ ៧០,០០០នាក់​បាន​បាត់​បង់​ទី​ជម្រក។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​អ៊ីរ៉ង់​បាន​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច ៣៤៨នាក់​បាន​ស្លាប់។ ចំណែក​ ៥,៩៥៣នាក់​រង​របួស​នៅ​ខេត្ត​ភាគ​ខាង​លិច​អ៊ីរ៉ង់  ហើយ​ចំនួន​អ្នក​ស្លាប់​នឹង​បន្ត​កើន​ឡើង​ទៀត។ ភាគ​ច្រើន​នៃ​ជន​រង​គ្រោះ ជា​ពលរដ្ឋ​រស់​នៅ​ទីក្រុង​សាពុលេ​ហ្សាហាប់ ដែល​មាន​ចម្ងាយ​ ១៥គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំ​ដែន។

ប្រធាន​អឌ្ឍចន្ទ​ក្រហម​អ៊ីរ៉ង់ លោក ម៉ុន​តេ​សា សាលីម បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​ពី​ការ​រង​គ្រោះ​របស់​ពលរដ្ឋ​ថា៖ “ភូមិ​មួយ​ចំនួន​បាន​ដាច់​ចរន្ត​អគ្គិសនី ហើយ​ប្រព័ន្ធ​ទូរគមនាគមន៍​រង​ការ​រំខាន”។

គ្រោះ​រញ្ជួយ​ដី​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្រឡាំង​កាំង ហើយ​ពលរដ្ឋ​បាន​ភៀស​ខ្លួន​ចេញ​​រក​ទី​មាន​សុវត្ថិភាព​ហើយ។ មាន​ភូមិ​យ៉ាង​តិច៨ បាន​រង​គ្រោះ។ វិហារ​អ៊ីស្លាម​នៅ​ទីក្រុង​បាង​ហ្កាដ រដ្ឋធានី​ប្រទេស​អ៊ីរ៉ាក់ បាន​បំពង​សំឡេង​បន់​ស្រន់​តាម​ឧឃោសនស័ព្ទ៕

 

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.