លោក​ប្រធានាធិបតី​ហ្វីលីពីន​ថា លោក​ធ្លាប់​សម្លាប់​មនុស្ស​ម្នាក់​កាល​ពី​ក្មេង

ខែ​វិច្ឆិកា 11, 2017

លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌុយទែរតេ

លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌុយ​ទែរ​តេ បាន​ឲ្យ​ដឹង​ថា កាល​ពី​​យុវវ័យ លោក​ធ្លាប់​ចាក់​មនុស្ស​ម្នាក់​ដល់​ស្លាប់។ ប៉ុន្តែ​អ្នក​​នាំពាក្យ​បាន​លើក​ឡើង​ថា ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​គ្រាន់​តែ​ជា​ការ​លេង​សើច​តែ​ប៉ុណ្ណោះ។

លោក​ប្រធានាធិបតី​ហ្វីលីពីន​ថា លោក​ធ្លាប់​សម្លាប់​មនុស្ស​ម្នាក់​កាល​ពី​ក្មេង

ដោយ៖ ឃុន ពិទី

លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌុយ​ទែរ​តេ បាន​ឲ្យ​ដឹង​ថា កាល​ពី​​យុវវ័យ លោក​ធ្លាប់​ចាក់​មនុស្ស​ម្នាក់​ដល់​ស្លាប់។ ប៉ុន្តែ​អ្នក​​នាំពាក្យ​បាន​លើក​ឡើង​ថា ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​គ្រាន់​តែ​ជា​ការ​លេង​សើច​តែ​ប៉ុណ្ណោះ។

ថ្លែង​នៅ​ចំពោះ​មុខ​សហគមន៍​ហ្វីលីពីន​នៅ​ទីក្រុង​ដាណាង ប្រទេស​វៀត​ណាម លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌុយ​ទែរ​តេ បាន​ឲ្យ​បាន​ឲ្យ​ដឹង​ថា កាល​ពី​លោក​អាយុ ១៦ឆ្នាំ លោក​ធ្លាប់​សម្លាប់​មនុស្ស​ម្នាក់។ លោក​បាន​ចាក់​មនុស្ស​ម្នាក់​នោះ​ស្ទង់ៗ​តែ​ប៉ុណ្ណោះ (Just over a look)។

លោក​បាន​បន្ត​ថា លោក​ធ្លាប់​វាយ​តប់​គ្នា​ជា​ច្រើន​លើក និង «ចេញ​ចូល​គុក»។ ប៉ុន្តែ​អ្នក​នាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន បាន​បដិសេធ​ថា ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​គ្រាន់​តែ​ជា​ការ​លេង​សើច​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា លោក​ប្រធានាធិបតី​រូប​នេះ​តែង​តែ​ប្រើ​ប្រាស់​ «សោភ័ណភាសា» ពេល​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ហ្វីលីពីន​រស់​នៅ​បរទេស៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.