ហ្វេសប៊ុក​គ្រោង​ដាក់​ចេញ​សូហ្វ​វែរ​ទប់​ស្កាត់​ការ​ធ្វើ​អត្តឃាត​នៅ​ទូទាំង​ពិភព​លោក

ខែ​វិច្ឆិកា 30, 2017

ហ្វេសប៊ុក​គ្រោង​ដាក់​ចេញ​សូហ្វ​វែរ​ទប់​ស្កាត់​ការ​ធ្វើ​អត្តឃាត​នៅ​ទូទាំង​ពិភព​លោក

ដោយ៖ ឃុន ពិទី

ហ្វេសប៊ុក​ចង់​ត្រួត​ពិនិត្យ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​របស់​អ្នក ដើម្បី​ដឹង​ពី​សញ្ញាណ នៃ​គំនិត​ចង់​ធ្វើ​អត្តឃាត។ ហ្វេសប៊ុក​បាន​ឲ្យ​ដឹង​ថា​ខ្លួន​គ្រោង​ដាក់​សូហ្វ​វែរ​ឲ្យ​ប្រើ​ប្រាស់​បាន​កាន់​តែ​ទូលំ​ទូលាយ ក្រោយ​ពី​វា​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ប្រមាណ ៩ខែ​មក​ហើយ។

តទៅ​នេះ យើង​នឹង​ពិនិត្យ​មើល​អំពី​មុខងារ​របស់​សូហ្វ​វែរ​នេះ។

សូហ្វ​វែរ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ពិនិត្យ​មើល​អ្នក​​ប្រើ​ប្រាស់ ដែល​ទំនង​ជា​ចង់​សម្លាប់​ខ្លួន

ហ្វេសប៊ុក​បាន​ឲ្យ​ដឹង​ថា គេ​អាច​ពិនិត្យ​មើល​ពាក្យ និង​ឃ្លា ដែល​ជាប់​ទាក់​ទង​នឹង​គំនិត​ចង់​ធ្វើ​អត្តឃាត​នៅ​ក្នុង​ហ្វេសប៊ុក​ផុស ឬ​វីដេអូ​ផ្សាយ​ផ្ទាល់ និង​មតិ​យោបល់​នានា​ទៅ​កាន់​ផុស​ទាំង​នោះ។ ឧទាហរណ៍៖ “តើ​អ្នក​មិន​អី​ទេ?” និង “តើ​ខ្ញុំ​អាច​ជួយ​អ្វី​បាន​ទេ?” ដែល​ជា​ឃ្លា​ចាំបាច់​ក្នុង​ការ​រក​មើល​របស់​ហ្វេសប៊ុក។

ក្នុង​ពាក្យ​បច្ចេកទេស​បច្ចេកវិទ្យា នេះ​មាន​ន័យ​ថា​ជា​ការ​ប្រើ​ប្រាស់​បង្គុំ ហើយ​ប្រព័ន្ធ​ក៏​នឹងពិនិត្យ​មើល​រាល់​ការ​បញ្ចេញ​មតិ​​ផង​ដែរ។

អ្នក​ប្រើ​ប្រាស់​នឹង​ត្រូវ​បាន​នាំ​ទៅ​កាន់​ទី​ផ្ដល់​ជំនួយ

នៅ​ពេល​ដែល​សូហ្វ​វែរ​បាន​កំណត់​អត្តសញ្ញាណ​ជន​មាន​បំណង​ចង់​ធ្វើ​អត្តឃាត សូហ្វវែរ​នេះ​នឹង​ផ្ដល់​ដំណឹង​ដល់​ក្រុម​អ្នក​ឯកទេស ដែល​ត្រូវ​បាន​បង្វឹក​ដើម្បី​ជួយ​ដល់​អ្នក​ចង់​សម្លាប់​ខ្លួន ឬ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់។ អ្នក​បង្វឹក​ទាំង​នោះ​នឹង​ត្រូវ​វាយ​តម្លៃ​ផុស ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​អ្នក​ប្រើ​ប្រាស់។

ក្នុង​ករណី​ចាំ​បាច់ ក្រុម​ការងារ​នឹង​ផ្ដល់​ដំណឹង​ដល់​អជ្ញា​ធរ ឬ​នាំ​ផ្លូវ​អ្នក​ប្រើ​ប្រាស់​ទៅ​រក​សេវាកម្ម​គាំទ្រ​នានា​ដូច​ជា៖ សេវា​ប្រឹក្សា​យោបល់​ជា​ដើម។ អ្នក​ប្រើ​ប្រាស់​ក៏​នឹង​ត្រូវ​បាន​ប្រាប់​ពី​របៀប​និយាយ​ទៅ​កាន់​មិត្ត​ភក្ដិ​ផង​ដែរ។

តើ​ដំណើរ​ការ​នេះ​នឹង​ចំណាយ​ពេល​ប៉ុន្មាន?

ក្រុម​ហ៊ុន​ហ្វេសប៊ុក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​នោះ​ទេ។ ប៉ុន្តែ​អនុ​ប្រធាន​ផ្នែក​គ្រប់​គ្រង​ផលិតផល លោក ហ្កាយ រូសិន បាន​លើក​ឡើង​ថា​ល្បឿន​ជា​អាទិភាព៖ “ល្បឿន​ពិត​ជា​សំខាន់។ យើង​ត្រូវ​ជួយ​មនុស្ស​ឲ្យ​បាន​ទាន់​ពេល​វេលា។”

ដើម្បី​ពន្លឿន​ដំណើរ​ការ​នេះ ហ្វេសប៊ុក​ថា​ខ្លួន​កំពុង​ប្រើ​ប្រាស់ «បញ្ញាញាណ​សុប្បនិមិត្ត និង​ស្វ័យ​ប្រវត្តិកម្ម» ទៅ​តាម​លទ្ធភាព។ ប៉ុន្តែ​ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា​ឃ្លា​ឃ្លោង និង​ការ​សរសេរ​លើ​អ៊ីនធើណិត​មិន​មាន​ភាព​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ទេ។

តើ​គេ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​អត្តឃាត​ក្នុង​អ៊ីន​ធើណិត?

ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​ទៀត​ក៏​បាន​ព្យាយាម​រារាំង​ការ​ធ្វើ​អត្តឃាត​ផង​ដែរ។ ជាអាទិ៍ សេវាកម្ម​ស្វែង​រក​របស់​ហ្គោ​ហ្គល​មាន​បង្ហាញ​លេខ​ទូរស័ព្ទ​ផ្ដល់​ជំនួយ នៅ​ក្នុង​ការ​ស្វែង​រក​មួយ​ចំនួន។

ប៉ុន្តែ​នៅ​មាន​បញ្ហា​ដទៃ​ទៀត​ក្រៅ​ពី​កអត្តឃាត។ ហ្វេសប៊ុក​ក៏​បាន​ព្យាយាម​ពិនិត្យ​មើល​សារ​សន្ទនា ដែល​ជាប់​សង្ស័យ​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ​ផង​ដែរ។

ប៉ុន្តែ​លោក រ៉ាយ​អិន ខាឡូ សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​វ៉ា​ស៊ីន​តុន មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា វា​ជា​ការ​លំបាក​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពិនិត្យ​រក​សារ​ទាំង​នោះ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.