ហ្វេសប៊ុក​បន្ត​ការ​បោស​សំអាត News Feed ដើម្បី​ផ្ដល់​បរិយាកាស​ល្អ​ដល់​អ្នក​ប្រើ​ប្រាស់

ខែ​ធ្នូ 23, 2017

និមិត្ត​សញ្ញា​ក្រុមហ៊ុន​ហ្វេស​ប៊ុក

ហ្វេសប៊ុក​នឹង​ចាប់​ផ្ដើម​កាត់​បន្ថយ Post នានា​ដែល​សុំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជួយ Like, Comment, Share ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា “Engagement Bait” នៅ​ក្នុង News Feed របស់​អ្នក​ប្រើ​ប្រាស់ ដើម្បី​ផ្ដល់​បរិយាកាស​កាន់​តែ​ល្អ​សម្រាប់​បណ្ដា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន។

ហ្វេសប៊ុក​បន្ត​ការ​បោស​សំអាត News Feed ដើម្បី​ផ្ដល់​បរិយាកាស​ល្អ​ដល់​អ្នក​ប្រើ​ប្រាស់

ដោយ៖ ឃុន ពិទី

ហ្វេសប៊ុក​នឹង​ចាប់​ផ្ដើម​កាត់​បន្ថយ Post នានា​ដែល​សុំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជួយ Like, Comment, Share ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា “Engagement Bait” នៅ​ក្នុង News Feed របស់​អ្នក​ប្រើ​ប្រាស់ ដើម្បី​ផ្ដល់​បរិយាកាស​កាន់​តែ​ល្អ​សម្រាប់​បណ្ដា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន។

Post ដែល​អាច​រាប់​បាន​ជា​ប្រភេទ “Engagement Bait” នោះ​រួម​មាន៖ ការ​សុំ​ឲ្យ​អ្នក​ប្រើ​ប្រាស់ Share ដើម្បី​ឈ្នះ​រង្វាន់ ឬ​ឲ្យ​អ្នក​ Like ប្រសិន​បើ​អ្នក​កើត​ក្នុង​តារានិករ (Zodiac Sign) ណា​មួយ។ អ្នក​បង្ហោះ Post ទាំង​នោះ​ធ្វើ​បែប​នេះ ក៏​ដោយ​សារ​តែ Post ប្រភេទ​នេះ​អាច​ធ្វើឲ្យ​អ្នក​ប្រើ​ប្រាស់​ឃើញ​ច្រើន។

ក៏​ប៉ុន្តែ Post ដទៃ​ទៀត​ដូច​ជា ការ​សុំ​ជំនួយ ឱវាទ​ណែនាំ ឬ​ការ​រៃ​អង្គាស​ថវិកា​មិន​ត្រូវ​រង​ផល​ប៉ះពាល់​នោះ​ទេ។ Post ប្រភេទ​នេះ​រាប់​ចាប់​ពី ការ​ប្រមូល​ថវិកា​ចូល​មូលនិធិ​សប្បុរស​ធម៌ ការ​បាត់​មនុស្ស ឬ​សុំ​យោបល់​ពេល​ធ្វើ​ទេសចរណ៍​ជា​ដើម។

តាមរយៈ​ការ​សំអាត News Feed នេះ ហ្វេសប៊ុក​សង្ឃឹម​ថា បណ្ដា​អ្នក​ប្រើ​ប្រាស់​នឹង​បង្ហោះ​សារ​កាន់​តែ​មាន​គុណភាព​សម្រាប់​អ្នក​ប្រើ​ប្រាស់ ជា​ជាង Post ប្រភេទ “Engagement Bait” និង​​អាច​កាត់​បន្ថយ​ការ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត​នៅ​លើ​ហ្វេសប៊ុក ដែល​ធ្វើ​ឡើង​ដើម្បី​ទាក់​ទាញ​ការ Like, Comment, Share ផង​ដែរ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.