គ្រូ​បង្រៀន​នៅ​អង់គ្លេស​ហៅ​ឲ្យ​មាន​បំរាម​លើ​ការ​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​របស់​កុមារ

ខែ​ធ្នូ 12, 2017

សហជីព​គ្រូ​បង្រៀន​ដ៏​ធំ​មួយ​នៅ​ចក្រភព​អង់គ្លេស​បាន​ហៅ​ឲ្យ​បណ្ដា​សាលា​រៀន​ហាម​ប្រាម​ការ​លក់​ភេសជ្ជៈ​ប៉ូវកម្លាំង។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​បណ្ឌិត​សភា ហៅ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ពិចារណា​ចែង​ច្បាប់​ហាម​ប្រាម​មិន​ឲ្យ​កុមារ​មាន​វ័យ​ក្រោម ១៦ឆ្នាំ​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង។

គ្រូ​បង្រៀន​នៅ​អង់គ្លេស​ហៅ​ឲ្យ​មាន​បំរាម​លើ​ការ​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​របស់​កុមារ

ដោយ៖ ឃុន ពិទី

សហជីព​គ្រូ​បង្រៀន​ដ៏​ធំ​មួយ​នៅ​ចក្រភព​អង់គ្លេស​បាន​ហៅ​ឲ្យ​បណ្ដា​សាលា​រៀន​ហាម​ប្រាម​ការ​លក់​ភេសជ្ជៈ​ប៉ូវកម្លាំង។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​បណ្ឌិត​សភា ហៅ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ពិចារណា​ចែង​ច្បាប់​ហាម​ប្រាម​មិន​ឲ្យ​កុមារ​មាន​វ័យ​ក្រោម ១៦ឆ្នាំ​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង។

មជ្ឈមណ្ឌល​សិក្សា​មួយ​បាន​រក​ឃើញ​ថា កុមារ​មាន​វ័យ ១០ឆ្នាំ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទទួល​ទាន ដោយ​សារ​តែ​វា​មាន​តម្លៃ​ថោក។ ប៉ុន្តែ​សមាគម​ភេសជ្ជៈ​ចក្រភព​អង់គ្លេស​បាន​លើក​ឡើង​ថា ភេសជ្ជៈ​ទាំង​នោះ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សុវត្ថិភាព។

គេ​តែង​ឃើញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង តាម​អ៊ីនធើណិត ទូរទស្សន៍ ​ហ្គេម​កុំ​ព្យូទ័រ និង​ការ​ឧបត្ថម្ភ​កីឡា ដែល​ការ​ផ្សព្វ​ផ្សាយ​ទាំង​នោះ​មាន​គោលដៅ​ទាក់​ទាញ​មនុស្ស​វ័យ​ជំទង់។

ជា​​ធម្មតា ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ផ្ទុក​សារធាតុ​កាហ្វេអ៊ីន ៣២មីលីក្រាម​ក្នុង​ចំណុះ ១០០មីលីលីត្រ ដែល​ត្រូវ​នឹង ១៦០មីលីក្រាម​សម្រាប់​ភេសជ្ជៈ​មាន​ចំណុះ ៥០០មីលីលីត្រ។ បរិមាណ​នេះ​គឺ​ប្រហាក់​ប្រហែល​នឹង​កាហ្វេ Espresso 2shots។

អ្នក​ស្រាវ​ជ្រាវ​មក​ពី​អជ្ញាធរ​សុខភាព​ចំណី​អាហារ​អ៊ឺរ៉ុប (EFSA) បាន​ផ្ដល់​ឱវាទ​ថា កុមារ​មាន​វ័យ ១១ឆ្នាំ​គួរ​ទទួល​ទាន​សារធាតុ​កាហ្វេអ៊ីន​ជា​មធ្យម​ត្រឹម ១០៥មីលីក្រាម។

នៅ​អង់គ្លេស សមាគម​ភេសជ្ជៈ​ចក្រភព​អង់គ្លេស​បាន​បង្ហាញ​ថា ការ​លក់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បាន​កើន​ឡើង ១៨៥ភាគរយ​នៅ​ចន្លោះ​ឆ្នាំ ២០០៦ និង ២០១៥។ ភេសជ្ជៈ​ប៉ូវ​កម្លាំង​​ប្រមាណ ៦៧២លាន​លីត្រ​ត្រូវ​បាន​ពិសា​​នៅ​ឆ្នាំ ២០១៥ ហើយ​មាន​វា​ជា​ទីផ្សារ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ២.៦៧ពាន់​លាន​ដុល្លារ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.