ការ​បរិភោគ​អាហារ​មាន​ជាតិ​ហឺរ ជួយ​ឲ្យ​មនុស្ស​រស់​បាន​យូរ

ខែ​វិច្ឆិកា 23, 2017

ការ​សិក្សា​ទៅ​លើ​មនុស្ស​ជាង​កន្លះ​លាន​នាក់ ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​​ហាវឺដ និង​បេឃីង​បាន​រក​ឃើញ​ថា អ្នក​បរិភោគ​អាហារ​មាន​ជាតិ​ហឺរ​ជា​ប្រចាំ​មាន​ឱកាស​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​តិច​ជាង​អ្នក​បរិភោគ​ជាតិ​ហឺរ​តិច​ជាង​ម្ដង​ក្នុង​មួយ​សប្តាហ៍។

ការ​បរិភោគ​អាហារ​មាន​ជាតិ​ហឺរ ជួយ​ឲ្យ​មនុស្ស​រស់​បាន​យូរ

ដោយ៖ ឃុន ពិទី

ការ​សិក្សា​ទៅ​លើ​មនុស្ស​ជាង​កន្លះ​លាន​នាក់ ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​​ហាវឺដ និង​បេឃីង​បាន​រក​ឃើញ​ថា អ្នក​បរិភោគ​អាហារ​មាន​ជាតិ​ហឺរ​ជា​ប្រចាំ​មាន​ឱកាស​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​តិច​ជាង​អ្នក​បរិភោគ​ជាតិ​ហឺរ​តិច​ជាង​ម្ដង​ក្នុង​មួយ​សប្តាហ៍។

ការ​​ពិសា​​អាហារ​មាន​ជាតិ​ហឺរ​នឹង​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​​មហារីក ជំងឺ​ខ្វះ​ឈាម និង​ជំងឺ​ផ្លូវ​ដង្ហើម បើ​ធៀប​នឹង​​អ្នក​មិន​ចូល​ចិត្ត​បរិភោគ​អាហារ​មាន​ជាតិ​ហឺរ​ផង​ដែរ។

ការ​ស្រាវជ្រាវ​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​ឆ្នាំ ២០០៤ និង ២០០៥ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្ដាជន ៤៨៧,៣៧៥នាក់ មាន​វ័យ​ចន្លោះ​​ពី ៣០-៧៩ឆ្នាំ។ ប៉ុន្តែ​បណ្ដា​អ្នក​ចូល​រួម​​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក បេះដូង និង​ដាច់​សរសៃឈាម​ក្នុង​ខួរ​ក្បាល មិន​ត្រូវ​រាប់​ញ្ចូល​ក្នុង​ការ​សិក្សា​នេះ​ទេ។

លោក លូ ឈី មក​ពី​សាកលវិទ្យាល័យ​ហាវឺដ និង​លោក Jun Lv មក​ពី​សាកលវិទ្យាល័យ Peking បាន​អះអាង​​ថា៖ “អំឡុង​ពេល​តាម​ដាន​ជា​​មេដ្យាន ៧ឆ្នាំ ៣ខែ សំអាង​លើ​ឯកសារ មាន​អ្នក​ស្លាប់​ជា​បុរស ១១,៨២០នាក់​ និង ៨,៤០៤នាក់​ជា​ស្ដ្រី។”

ពួក​គេ​បន្ត​ថា៖ “ដោយ​ប្រៀប​ធៀប​រវាង​អ្នក​ចូលរួម ដែល​បរិភាគ​អាហារ​មាន​ជាតិ​ហឺរ​តិច​ជាង​ម្ដង​ក្នុង​មួយ​សប្តាហ៍ និង​អ្នក​បរិភោគ​អហារ​មាន​ជាតិ​ហឺរ ៦-៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ បាន​បង្ហាញ​ថា​មាន​ការ​ថយ​ចុះ​​អត្រា​ស្លាប់​រហូត​ដល់ ១៤ភាគរយ។”

អ្នក​ស្រាវជ្រាវ​មិន​បាន​សន្និដ្ឋាន​ឲ្យ​ជាក់​លាក់​នូវ​លទ្ធផល​ពី​ការ​សិក្សា​នេះ​ទេ នៅ​ហៅ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ចំពោះ​របប​អាហារ ដែល​ល្អ​ចំពោះ​សុខភាព៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.