ចិន​ប្រតិកម្ម​មិន​ពេញ​ចិត្ត​ចំពោះ​​ «ឯកសារ​ស» ស្តី​ពី​គោលនយោបាយ​ការ​បរទេស​អូស្ត្រាលី

ខែ​វិច្ឆិកា 25, 2017

បន្ទាប់​ពី​​​អូស្ត្រាលី​បាន​បញ្ចេញ​ឯកសារ ធ្វើ​បច្ចុប្បន្នភាព​គោល​នយោបាយ​ការ​បរទេស​​ដែល​មាន​អាយុ ១៣ឆ្នាំ​របស់​ខ្លួន ចិន​បាន​ហៅ​​ឲ្យ​អូស្ត្រាលី​បឈ្ឈប់​ការ​បញ្ចេញ​មតិ​ដោយ​មិន​ទទួល​ខុស​ត្រូវ ស្ដី​ពី​​​ហានិភ័យ​ផ្នែក​សន្តិសុខ​នៅ​ក្នុង​ជម្លោះ​សមុទ្ទ​ចិន​ខាង​ត្បូង។

ចិន​ប្រតិកម្ម​មិន​ពេញ​ចិត្ត​ចំពោះ​​ «ឯកសារ​ស» ស្តី​ពី​គោលនយោបាយ​ការ​បរទេស​អូស្ត្រាលី

ដោយ៖ ឃុន ពិទី

បន្ទាប់​ពី​​​អូស្ត្រាលី​បាន​បញ្ចេញ​ឯកសារ ធ្វើ​បច្ចុប្បន្នភាព​គោល​នយោបាយ​ការ​បរទេស​​ដែល​មាន​អាយុ ១៣ឆ្នាំ​របស់​ខ្លួន ចិន​បាន​ហៅ​​ឲ្យ​អូស្ត្រាលី​បឈ្ឈប់​ការ​បញ្ចេញ​មតិ​ដោយ​មិន​ទទួល​ខុស​ត្រូវ ស្ដី​ពី​​​ហានិភ័យ​ផ្នែក​សន្តិសុខ​នៅ​ក្នុង​ជម្លោះ​សមុទ្ទ​ចិន​ខាង​ត្បូង។

លោក លូ ខាង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ថា អូស្ត្រាលី​លំអៀង​ទៅ​លើ​ភាគី​ជម្លោះ​ម្ខាងៗ ក្នុង​ទំនាស់​ដែនទឹក​សមុទ្ទ​ចិន​ខាង​ត្បូង​​នោះ​ទេ ដោយ​សារ​​ប្រទេស​​មិន​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​​នោះ​ទេ។ ចិន​អះ​អាង​ទៀត​ថា សមុទ្ទ​ចិន​ខាង​ត្បូង​ទាំង​មូល​ជា​ជម្លោះ​រវាង​ចិន តៃវ៉ាន់ និង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំង៤ ដែល​ទាម​ទារ​តំបន់​ត្រួត​ស៊ី​គ្នា​នៅ​ក្នុង​ដែន​ទឹក​នេះ។

លោក​បាន​បន្ត​ថា អូស្ត្រាលី​មិន​គួរ​ចេះ​ដឹង​រឿង​គេ​នោះ​ទេ និង​ហៅ​ឲ្យ​អូស្ត្រាលី​ប្រកាន់​គោលជំហរ​មិន​ជ្រៀត​ជ្រែក និង​បញ្ឈប់​ការ​​បញ្ចេញ​មតិ​ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ​ក្នុង​បញ្ហា​សមុទ្ទ​ចិន​ខាង​ត្បូង។

ឆ្លើយ​តប​នឹង​ប្រតិកម្ម​របស់​ចិន អ្នកស្រី ជូលី ប៊ីហ្សិប រដ្ឋ​មន្ត្រី​ការបរទេស​អូស្ត្រាលី​បាន​សម្រួល​ស្ថាន​ការណ៍​​នេះ និង​​លើក​ឡើង​ថា កិច្ច​ពិភាក្សា​រវាង​អ្នកស្រី និង​មន្ត្រី​ជាន់​ខ្ពស់​ចិន​ទទួល​បាន​ផល​ជា​វិជ្ជមាន។

លោក​នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី ម៉ាល់​ខឹម ថឺនប៊ុល បាន​ថ្លែង​ថា៖ “នេះ​ជា​លើក​ទី១​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​អូស្ត្រាលី ដែល​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​យើង មិន​មែន​ជា​ដៃគូ​សន្តិសុខ​របស់​យើង​នោះ​ទេ។”

សូម​ជ្រាប​ជូន​ថា ឯកសារ​ស​ស្ដី​ពី​គោល​នយោបាយ​ការ​បរទេស​អូស្ត្រាលី​នេះ​ មាន​ខ្លឹម​សារ​សំខាន់​ផ្ដោត​លើ​ឥទ្ធិពល​របស់​ចិន ដែល​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​មាន​ទំហំ និង​ល្បឿន​លឿន​ដោយ​មិន​បាន​ព្រៀង​ទុក​មុន ហើយ​នឹង​ជះ​ឥទ្ធិពល​ដល់​អូស្ត្រាលី៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.