ចំនួន​កុមារ និង​យុវវ័យ​ធាត់​ជ្រុល​កំពុង​កើន​ឡើង​ជា​លំដាប់​នៅ​ជុំវិញ​ពិភព​លោក

ខែ​តុលា 12, 2017

ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា ចំនួន​កុមារ និង​យុវវ័យ ដែល​លើស​ទម្ងន់​បាន​កើន​ឡើង ១០ដង បើ​ធៀប​ក្នុង​រយៈពេល ៤០ឆ្នាំ កន្លង​ទៅ។ នេះ​មាន​ន័យ​ថា ក្មេង​ប្រុស និង​ក្មេង​ស្រី​ប្រមាណ ១២៤លាន​នាក់​នៅ​ជុំវិញ​ពិភពលោក កំពុង​ជួប​ប្រទះ​ការ​លើស​ទំងន់។

ចំនួន​កុមារ និង​យុវវ័យ​ធាត់​ជ្រុល​កំពុង​កើន​ឡើង​ជា​លំដាប់​នៅ​ជុំវិញ​ពិភព​លោក

ដោយ៖ ឃុន ពិទី

ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា ចំនួន​កុមារ និង​យុវវ័យ ដែល​លើស​ទម្ងន់​បាន​កើន​ឡើង ១០ដង បើ​ធៀប​ក្នុង​រយៈពេល ៤០ឆ្នាំ កន្លង​ទៅ។ នេះ​មាន​ន័យ​ថា ក្មេង​ប្រុស និង​ក្មេង​ស្រី​ប្រមាណ ១២៤លាន​នាក់​នៅ​ជុំវិញ​ពិភពលោក កំពុង​ជួប​ប្រទះ​ការ​លើស​ទំងន់។

​ព្រឹត្តិបត្រ​ព័ត៌មាន​សុខភាព​ឡាន​សិត បាន​ពិនិត្យ​មើល​និន្នាការ​កើន​ឡើង​អាការៈ​លើស​ទំងន់​នៅ​បណ្ដា​ប្រទេស​ចំនួន ២០០ជុំវិញ​ពិភព​លោក​បាន​រក​ឃើញ​ថា ក្មេង​ម្នាក់​ក្នុង​ចំណោម ១៩នាក់​នៅ​ចក្រភព​អង់គ្លេស​មាន​ទំងន់​ធាត់​ជ្រុល។

លោក​ ម៉ាជិត អេហ្សាទី ​សាស្ត្រា​ចារ្យ​នៃ​សាកលវិទ្យា​ល័យ​អេម​ភឺ​រៀល​ឡុន​ដុន បាន​ហៅ​ឲ្យ​ពិភពលោក​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​កើន​ឡើង នៃ​កុមារ​លើស​ទំងន់ បើ​ទោះ​ជា​អត្រា​នេះ​បាន​​​រក្សា​នៅ​ដដែល​ក្នុង​បណ្ដា​ប្រទេស​ចំណូល​ខ្ពស់​នៅ​អ៊ីរ៉ុប​ក៏​ដោយ។

អ្នក​ជំនាញ​បាន​អះ​អាង​ថា កុមារ​លើស​ទំងន់​ភាគ​ច្រើន​នឹង​លើស​ទំងន់​នៅ​ពេល​ពេញ​វ័យ ហើយ​​អាច​បង្ក​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ជំងឺ​គាំង​បេះ​ដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ប្រភេទ​ជំងឺ​មហារីក​មួយ​ចំនួន​ដូច​ជា មហារីក​សុដន់ និង​មហារីក​ពោះ​វៀន​ធំ។

សហព័ន្ធ​ពិភពលោក​ធ្វើ​ការ​លើ​អាការៈ​លើស​ទំងន់​បាន​ព្រមាន​ថា ចាប់​ពី​ឆ្នាំ២០២៥ ពិភព​លោក​នឹង​ត្រូវ​ចំណាយ​ប្រាក់​លើស​ពី ១២០០លាន​ដុល្លារ ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងៗ​ដែល​បណ្ដាល​មក​ពី​ការ​លើស​ទំងន់។ អ្នក​ស្រាវ​ជ្រាវ​យល់​ឃើញ​ថា មូលហេតុ​ចម្បង​នៃ​ការ​លើស​ទំងន់​បណ្ដាល​មក​ពី​វត្តមាន និង​ការ​ឃោសនា​លើ​អាហារ​មាន​ខ្លាញ់​ច្រើន៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.