អ.ស.ប​ឃាត់​នាវា ៤គ្រឿង ដែល​ល្មើស​នឹង​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង

ខែ​តុលា 12, 2017

ក្រុម​ប្រឹក្សា​សន្តិសុខ នៃ​អង្គការ​សហប្រជាជាតិ បាន​សម្រេច​ហាម​ឃាត់​នាវា ៤គ្រឿង មិន​ឲ្យ​ចូល​ចត​នៅ​គ្រប់​កំពង់​ផែ​នៅ​ទូទាំង​ពិភព​លោក ដោយ​ចោទ​ថា​នាវា​ទាំង​នោះ​បាន​ដឹក​ទំនិញ​ហាម​ឃាត់​ដោយ​អង្គការ​សហប្រជាតិ ចេញ​ចូល​កូរ៉េ​ខាង​ជើង។ នេះ​ជា​ការ​សម្រេច​ជា​លើក​ដំបូង​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ។

អ.ស.ប​ឃាត់​នាវា ៤គ្រឿង ដែល​ល្មើស​នឹង​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង

ដោយ៖ ឃុន ពិទី

ក្រុម​ប្រឹក្សា​សន្តិសុខ នៃ​អង្គការ​សហប្រជាជាតិ បាន​សម្រេច​ហាម​ឃាត់​នាវា ៤គ្រឿង មិន​ឲ្យ​ចូល​ចត​នៅ​គ្រប់​កំពង់​ផែ​នៅ​ទូទាំង​ពិភព​លោក ដោយ​ចោទ​ថា​នាវា​ទាំង​នោះ​បាន​ដឹក​ទំនិញ​ហាម​ឃាត់​ដោយ​អង្គការ​សហប្រជាតិ ចេញ​ចូល​កូរ៉េ​ខាង​ជើង។ នេះ​ជា​ការ​សម្រេច​ជា​លើក​ដំបូង​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ។

លោក ហឹស គ្រីហ្វីត ជា​ប្រធាន​ក្រុម​អ្នក​ជំនាញ​ស៊ើប​អង្កេត​លើ​ការ​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ទៅ​លើ​កូរ៉េ​ខាង​ជើង បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នេះ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ហាម​ឃាត់​មិន​ឲ្យ​នាវា​ចំនួន ៤ មិន​ឥ្យ​ចូល​ទៅ​កាន់​គ្រប់​កំពង់​ផែ​ទាំង​អស់។

លោក​បាន​ឲ្យ​ដឹង​ថា នាវា​ទាំង​នោះ​ ៤ ដែល​មាន​ឈ្មោះ ផេ​ត្រេល៨ ហុង​ហ្វាន៦ តុងសាន ២ និង​ជេ​ស៊ុន នោះ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ០៥ តុលា ថា​បាន​ដឹក​ជញ្ជូន​ទំនិញ​ហាម​ឃាត់។

នេះ​អាច​ជា​ការ​សម្រេច​ចិត្ត​មួយ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង ក្រោយ​​ប្រទេស​នេះ​បាន​​បាញ់​មីស៊ីល​ប៉ា​ឡេ​ស្ទីក​ឆ្លង​ទ្វីប​​បាន​សម្រេច ដែល​មាន​សមត្ថភាព​បាញ់​ទៅ​ដល់​សហរដ្ឋ​អាមេរិក។ អង្គការ​សហប្រជាជាតិ​ក៏​បាន​ហាម​ឃាត់​ការ​នាំ​ចេញ​ធ្យូង​ថ្ម ដែក សំណ និង​ផលិត​ផល​គ្រឿង​សមុទ្ទ​ផង​ដែរ។ ទំនិញ​នាំ​ចេញ​ទាំង​នេះ​មាន​ទំហំ​ជា​ទឹក​ប្រាក់​រហូត​ដល់ ១ពាន់​លាន​ដុល្លារ ដែល​ត្រូវ​នឹង​ប្រមាណ​មួយ​ភាគ​បី នៃ​ចំណូល​ពី​ការ​នាំ​ចេញ​សរុប​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ឆ្នាំ ២០១៦៕

 

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.