អំពីយើង

ទីនេះជាទស្សនាវដ្តីព័ត៌មានអនឡាញដ៏ប្រាកដប្រជាបំផុតនៅប្រទេសកម្ពុជាដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅក្រសួងព័ត៌មាន។ ក្រុមអ្នកកាសែតវ័យក្មេងដែលពេញចិត្តធ្វើការដោយភាពរីករាយ និងមានវិជ្ជាជីវៈក្នុងគោលដៅលើកកម្ពស់កម្រិតព័ត៌មាននៅក្នុងព្រះរាជាណាចក្រអច្ឆរិយ។ អ្នកកាសែតវ័យក្មេងរបស់យើង ទទួលបានការបណ្ដុះបណ្តាលជំនាញសរសេរអត្ថបទព័ត៌មានយ៉ាងត្រឹមត្រូវ និងមានឆន្ទៈមុតមាំចំពោះវិជ្ជាជីវៈរបស់យើង។ ការងាររបស់យើង គឺប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈ និងគុណតម្លៃព័ត៌មានជាចម្បង។ ការប្តេជ្ញាចិត្តនេះ គឺដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈសំណេរព័ត៌មាន ដោយនាំមកនូវការច្នៃប្រឌិតនិងបច្ចេកវិទ្យាថ្មីៗនៅក្នុងប្រទេសកម្ពុជា។

ភ្នាក់ងារព័ត៌មានក្នុងស្រុក

យើងត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាភ្នាក់ងារព័ត៌មានក្នុងស្រុក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយជាអន្តរជាតិ និងជាអ្នកបោះពុម្ពផ្សាយ។ ក្រុមការងាររបស់យើងនិយាយបាន៤ភាសា (កម្រិតភាសាកំណើត):

  •      ភាសាខ្មែរ
  •      អង់គ្លេស
  •      អេស្ប៉ាញ
  •      អ៊ីតាលី

ឧបករណ៍ និង​ប្រព័ន្ធ​ព័ត៌មាន

យើង​មាន​ឧបករណ៍​ផ្ទាល់ខ្លួន​ដើម្បី​ផលិត​វី​ឌី​អូ និង​មាន​បន្ទប់​ផ្សាយ​សំឡេង​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់។

យើង​មាន​ស្ទូ​ឌី​យោ​ខាងក្នុង​សម្រាប់​ការកែសម្រួល និង​ថត​សំឡេង​ជា​វី​ឌី​អូ។ យើង​អាច​ដំណើរការ ប្រតិបត្តិការ ការផ្សាយ​ផ្ទាល់ និង​ការផលិត​មាតិកា​ព័ត៌មាន​ចេញផ្សាយ តាម​លក្ខណៈ​ស្តង់ដា​គុណភាព​កម្រិត​អន្តរជាតិ។ អ្នកបច្ចេកទេស​របស់​យើង​ប្រើ​ទាំង APPLEនិង Windows ដោយមាន​ប្រព័ន្ធ​ផលិត​វី​ឌី​អូ និង​សំឡេងសំខាន់ៗគ្រប់គ្រាន់។

សេវាកម្មចម្បងរបស់យើង:

    • ការបង្កើតមាតិកា សរសេរអត្ថបទ និងកែសម្រួលអត្ថបទព័ត៌មាន និងប្រធានបទនានាសម្រាប់ការបោះពុម្ព និងគេហទំព័រ
    • ផលិតវីឌីអូ (ព័ត៌មាន, ឯកសារ, របាយការណ៍)
    • “បញ្ចូលសំឡេង” សេវាកម្មគ្រប់ភាសាតាមតម្រូវការ ឬបកប្រែចំណងជើងព័ត៌មាន
    • វីឌីអូធ្វើបទបង្ហាញអាជីវកម្ម
    • វីឌីអូសម្រាប់ទីផ្សារផលិតផល
    • ការសិក្សា (ហ្វឹកហាត់ការផលិតវីឌីអូ)

ធនធានមនុស្សមានលក្ខណៈជាសកល

យើងមានធនធានមនុស្សអាចនិយាយភាសាបរទេសបានច្រើន។ នៅក្នុងស្ថាប័នព័ត៌មានរបស់យើងមានអ្នកនិយាយភាសាសំខាន់ៗបានទាំងអស់។

យើងអាចធានាជូនលោកអ្នកបាននូវ៖

– វាគ្មិន
– អ្នកផលិតកម្មវិធី
– អ្នកសម្របសម្រួលកម្មវិធី
សេវាកម្មជំនាញវិជ្ជាជីវៈក្នុងភាសាសំខាន់ៗទាំងអស់មានដូចជា:
-ភាសាអង់គ្លេស
-ភាសារុស្ស៊ី
– ភាសាចិន
– ភាសាបារាំង

កិច្ចការស្រាវជ្រាវ និងត្រួតពិនិត្យ
រៀបប្លង់សម្រាប់ វីឌីអូនិង រូបថត
រៀបចំព្រឹត្តិការណ៍ ឬពិធីការផ្សេងៗ(រួមបញ្ចូលទាំងការជ្រើសរើសអ្នកគ្រប់គ្រងបច្ចេកទេសនៅពេលបើកឆាក និងបិទឆាក)
ជ្រើសរើសក្រុម ​និងគ្រប់គ្រងក្រុម
ព្រឹត្តិប័ត្រព័ត៌មានមុនកម្មវិធី និងជាភ្នាក់រកអ្នកឧបត្ថម្ភ(សេចក្តីប្រកាសព័ត៌មាន និងព័ត៌មានអនឡាញសង្គម)
អ្នកជំនាញការផ្នែក ផ្សាយផ្ទាល់
អ្នកជំនាញការផ្នែកបណ្តាញទំនាក់ទំនងសង្គម និងគេហៈទំព័រ
អ្នកជំនាញការផ្នែក រចនាក្រាហ្វិក

ធនធាននៅអាស៊ី​អា​គ្នេ​យ៏

ក្រុមការងាររបស់ពួកយើង​ អាចធ្វើការផ្លាស់ប្តូរជុំវិញទ្វីបអាស៊ី និងជាពិសេសប្រទេសដែលស្ថិតក្នុងតំបន់អាស៊ី​អា​គ្នេ​យ៍។

យើងបានបង្កើតជម្រើសដ៏ល្អ ដើម្បីទាក់ទាញចំពោះប្រព័ន្ធផ្សព្វផ្សាយសាធារណៈ​ដែលអាចផ្តល់សេវាកម្មពិសេសនៅក្នុងប្រទេសរបស់យើង។​ ជាការពិតណាស់ ការបញ្ជូនក្រុមអ្នកជំនាញការមកពីលោកខាងលិច ត្រូវការចំណាយខ្ពស់ និងមានហានិភ័យមួយចំនួន។​ ក្រុមការងាររបស់អ្នក អាចនឹងមានបញ្ហាប្រឈមមួយចំនួនមានដូចជា៖

-រយៈពេលនៃទិដ្ឋាការនិង រយៈពេលធ្វើការ

-សីតុណ្ហភាពនិងសំណើមនៅខាងក្រៅ

-ជំងឺប្រព័ន្ធរំលាយអាហារ និងឥទ្ធិពលបណ្តោះអាសន្នដែលទាក់ទងទៅ នឹងការផ្លាស់ប្តូរបរិស្ថានរស់នៅ និងបាក់តេរី

-បញ្ហាក្នុងការទំនាកទំនង ជាមួយប្រជាជនក្នុងតំបន់

សារព័ត៌មានតោះអាន គឺដៃគូប្រតិបត្តិការរបស់អ្នកក្នុងការរៀបចំអ្វីៗគ្រប់យ៉ាងពាក់ព័ន្ធនឹងព័ត៌មាន ​(យើងធ្វើការតាមនាយករបស់អ្នក និងក្រុមការងាររបស់អ្នក)ដូចជាការកែច្នៃក្រុមអ្នកផលិត និង​ផលិតផល។

ដៃគូសហការនៅប្រទេសថៃ

យើងសូមអរគុណដ៏ជ្រាលជ្រៅចំពោះដៃគូសហការណ៍​ LADICT, ​​រួមបញ្ចូលទាំង ភ្នាក់ងារទំនាក់ទំនង ដែលធ្វើប្រ​តិបត្តិការជាបណ្តាញក្រុមការងាររបស់ប្រទេសថៃតាំងពីឆ្នាំ ២០១២។​ ពួកយើងអាចជួយ​គ្រង់គ្រងការងារទាំងអស់នៅក្នុងប្រទេសថៃ។ ពួកយើងសហការណ៍ជាមួយភ្នាក់ងារនៅប្រទេសថៃ​ ដែលមាន​បទពិសោធន៍យូរនៅក្នុងវិស័យទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ៕

error: © Tos Read - You can share from our website or ask us permit for other use.