អា​ប្រា​ហាម លិ​ន​ខន៖ មិនបាន​ចូល​សាលា​ច្បាប់

ខែ​កក្កដា 29, 2017

កាលពី​លោកអ្នក​នាង​បាន​ជ្រាប​ខ្លះ​ហើយពី​ជីវិត​លោក  លិ​ន​ខន(Abraham Lincoln) ពេល​នៅ​កុមារភាព លុះដល់​ធំ​ពេញវ័យ។ លោក​បាន​ក្លាយជា​នាយក​ប្រៃសណីយ៍ ដោយមាន​ប្រាក់បៀវត្ស៍​មួយឆ្នាំ២៥-៣៥ ដុល្លារ។

អា​ប្រា​ហាម លិ​ន​ខន៖ មិនបាន​ចូល​សាលា​ច្បាប់ តែ​ប្រឡង​ជាប់​ជា​មេធាវី រហូត​ក្លាយជា​តំណាងរាស្ត្រ

ដោយ៖ ឃី ពិសី

កាលពី​លោកអ្នក​នាង​បាន​ជ្រាប​ខ្លះ​ហើយពី​ជីវិត​លោក  លិ​ន​ខន(Abraham Lincoln) ពេល​នៅ​កុមារភាព លុះដល់​ធំ​ពេញវ័យ។ លោក​បាន​ក្លាយជា​នាយក​ប្រៃសណីយ៍ ដោយមាន​ប្រាក់បៀវត្ស៍​មួយឆ្នាំ២៥-៣៥ ដុល្លារ។ តំណែង​ជានា​យក​ប្រៃសណីយ៍ បាន​ជំរុញ​ចិត្ត​លិ​ន​ខន ឱ្យ​ចាប់ផ្ដើម​អាន​សៀវភៅ​ច្បាប់ រហូត​ប្រឡង​ជាប់​ក្លាយជា​មេធាវី ដោយ​មិនដែល​បាន​ចូលរៀន​សាលា​ច្បាប់។

លិ​ន​ខន អាន​សៀវភៅ​ក្បួនតម្រា​ច្បាប់​យ៉ាង​យកចិត្តទុកដាក់​បំផុត កម្រ​លួស​ពេល​ឡើយ។ លោក​ទន្ទេញ​គ្រប់​ពេលដែល​អាចធ្វើ​ទៅបាន។ ពេល​ដើរទៅ​ធ្វើការ ឆ្លង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ លិ​ន​ខន អាន និង​ទន្ទេញ សៀវភៅ​ច្បាប់​ជាប់​ជានិច្ច។ អ្នក​ដែល​ស្គាល់​លិ​ន​ខន គ្មាន​នរណា​ដែល​មិនដឹងថា គេ​កំពុង​រៀន​ច្បាប់​នោះទេ។ ទន្ទឹមនឹងនេះ ទោះបី​ធ្វើការ​ធ្ងន់​យ៉ាងណាក៏ដោយ ក៏​លោក​នៅតែ​អាន​សៀវភៅ​ដែរ។ ការខិតខំ​នេះ​ធ្វើ​ឲ្យ លិ​ន ខន ធ្លាក់ខ្លួន​ស្គមស្គាំង ថ្ពាល់​ខូង និង​ភ្នែក​ប្រែជា​ក្រហម។

ពេល​កំពុង​រៀន​សៀវ​ច្បាប់​ដោយ​គ្មាន​គ្រូ លិ​ន​ខន បាន​ជួយ​រៀបចំ​ឯកសារ​បទដ្ឋានផ្សេងៗ ជូន​មនុស្ស​ទូទៅ ដោយ​មិន​រើសអើង​នោះទេ។ ព្រោះតែ​ចិត្ត​សម្បុរ​ស​តាំងពី​តូច និង​ម្យ៉ាង លិ​ន​ខន យល់ថា នេះ​គឺជា​ឳ​កាស​ដែល​អាច​កសាង​ប្រជាប្រិយភាព ទៅ​ថ្ងៃ​ខាងមុខ។ ក្រៅពី​ចង់​ធ្វើជា​មេធាវី លិ​ន​ខន នៅមាន​បំណង​មួយទៀត គឺ​ចូល «ធ្វើ​នយោបាយ»។

អ្នក​ក្នុង​តំបន់​មាន​សេចក្ដីស្រលាញ់​ចូលចិត្ត​លិ​ន​ខន ដោយ​ពួកគេ​នាំគ្នា​កំណត់ថា លិ​ន​ខន គឺជា​មនុស្ស​ទៀងត្រង់។ ដូច្នេះ​ឲ្យ​តែមាន​រឿង​អ្វី​ប្រកែក​គ្នា ឬ​ជម្លោះ​គេ​តែង​ហៅ លិ​ន​ខន ឲ្យ​ទៅ​កាត់សេចក្ដី​ជានិច្ច។ ហើយ​អ្វីដែល​លិ​ន​ខន សម្រេច​ភាគី​ទាំងអស់​សុទ្ធតែ​ទទួលយក​ដោយ​សុទ្ធចិត្ត គ្មាន​តវ៉ា​ឡើយ។

នៅ​ឆ្នាំ ១៨៣៤ ខណៈដែល​អាយុ​បាន ២៥ឆ្នាំ ការបោះឆ្នោត​តំណាងរាស្ត្រ​បាន​ចូល​មកដល់ លិ​ន​ខន បាន​ចូល​ជា​បេក្ខជន​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​សាជាថ្មី​ក្នុង​រដ្ឋ​ញូ​វ​សេ​លៀម តំបន់​ដែល​គេ​រស់នៅ។ ពេលនោះ​ប្រជាជន​អាមេរិក​បាន​បោះឆ្នោត​ឲ្យ លិ​ន​ខន ជាប់​តាម​សេចក្ដីប្រាថ្នា​មែន។ គេ​នៅ​ចាំបាន​ថា​កាលពី លិ​ន​ខន ចូល​ហ៊ុន​រកស៊ី​ជាមួយ​ពាណិជ្ជករ​ម្នាក់ ដែល​ក្រោយមក​ពាណិជ្ជករ​នោះ​ក៍​ស្លាប់ទៅ លោក​ត្រូវ​រ៉ាប់រង​សង​ជំនួស​ពាណិជ្ជករ​នោះ​រហូតដល់​ទៅ១៥ឆ្នាំ។
តែ​បំណុល​លើក​នេះ គឺ​កើត​ក្រោយពេល​គេ​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ ដោយ​លិ​ន​ខន បាន​ខ្ចីប្រាក់​ពី​មនុស្ស​ម្នាក់​ឈ្មោះ ខូ​ល​មែន ស្ម៊ូ​ត (Colman Smoot) ចំនួន ២០០ ដុល្លារ។ លុយ​នោះ​លោក​យកទៅ​កាត់​ឯកសណ្ឋាន​ថ្មី ៦០ដុល្លារ ដើម្បី​ស្លៀក​ទៅ​រួម​ប្រជុំ កុំ​ឲ្យ​អន់​ជាងគេ​ពេក។ សល់​ពី​នោះ​លោក​ត្រូវ​ចេញថ្លៃ​ធ្វើដំណើរ​តាមរ​ទះ​សេះ។ ការចាយវាយលិ​ន​ខន បាន​ប្រយ័ត្នប្រយែង​បំផុត។
ការចូល​ជា​សមាជិក​រដ្ឋសភា​សម័យ​ដំបូង​នា​សម័យ​នោះ លិ​ន​ខន មិនបាន​បញ្ចេញ​មុខមាត់​អ្វី​ឡើយ ដោយ​ខំប្រឹង​សិក្សា​រៀនសូត្រ​សៀវភៅ​ច្បាប់​ប៉ុណ្ណោះ។ ហើយ​លោក​ត្រូវបាន​គេ​ជ្រើសរើស​ជា​គណៈកម្មការ​មួយ​របស់​រដ្ឋសភា។
ស្ថិត​អំឡុង​ពេលដែល​កាន់​មុខងារ​នោះ​លិ​ន​ខន ស្ទើ​តែ​មិន​និយាយ​អ្វី​សោះ លុះត្រាតែ​ប្រាកដ​ចិត្ត​ថា គេ​ដឹង​ច្បាស់​អំពី​ហេតុការណ៍​នោះ ទើប​និយាយ។ អាណត្តិ​រដ្ឋសភា​នា​សម័យ​លិ​ន​ខន​មាន​រយៈកាល ៨ឆ្នាំ ដោយ​លិ​ន​ខន​ត្រូវបានតែងតាំង​ពី​ឆ្នាំ ១៨៣៤ ដល់ ១៨៤២ ក្នុង​រវាង​អាយុ ២៥-៣៣ ។ ហើយ​លិ​ន​ខន បាន​រៀបការ ហើយ​មានផ្ទះ​សម្បែង​ផ្ទាល់ខ្លួន​ធ្វើ​ពី​ឈើ សមល្មម អាច​រស់​នៅបាន។ មកដល់​ត្រង់នេះ​បំណុល​ដែល​លិ​ន​ខន ជំពាក់​គេ​ទាំង​ប៉ុន្មាន មិនទាន់​សង​អស់​នោះទេ៕

 

សូម​លោកអ្នក​តាមដាន​អាន ភាគ​បន្ត…

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.