ដោយសារ​ក្ដី​ស្រឡាញ់ ហើយ​គិតថា​គ្រួសារ​របស់​កញ្ញា គឹម​ហ័ង មាន​រូបមន្ត​ធ្វើ​ទឹក​ស៊ុប និង​ម្ហូប​រយៈពេល​ពីរ​ជំនាន់​មកហើយ​នោះ កញ្ញា​គឹម​ហ័ង ក៏​សម្រេចចិត្ត​ទិញ​ហ៊ុន​អ្នក​ដែល​លក់​ចេញ​នោះ​ទាំងអស់​ក្នុងតម្លៃ​ដើម។

អាហារដ្ឋាន​ខ្មែរ​បុរាណ​ រក​ចំ​ណូល​បាន ​២ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ បន្ទាប់​ពី​ខាត​អស់​ពីរ​ឆ្នាំ​

ដោយ៖ ថា​ន ល​ក្ម្សី

ការបង្កើត​អាជីវកម្មនីមួយៗតែងតែ​ប្រឈម​នឹង​ការខាតបង់​មុននឹង​ទទួលបាន​ភាពជោគជ័យ។ ជាក់ស្ដែង​អាហារ​ដ្ឋា​ន​ខ្មែរ​បុរាណ ដែលមាន​ទីតាំង​នៅក្រោយ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ចំណាយ​ដើម​ក្នុង​ទុន​សម្រាប់​ខាត​រយៈពេល២ឆ្នាំ​មុននឹង​អាច​រកប្រាក់​ចំណេញ​នៅពេល​បច្ចុប្បន្ននេះ។

ខាតដើម​ដល់​ទៅ២ឆ្នាំ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ម្ចាស់​ភាគហ៊ុន​ចំនួន៣ ក្នុងចំណោម៤នាក់ បាន​លក់​ហ៊ុន​ហើយ​ដើរ​ចេញពី​អាហា​រដ្ឋា​ន​នេះ។ ភាព​តស៊ូ​អត់ធ្មត់​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​អាហារ​ដ្ឋា​ន​របស់​កញ្ញា លី គឹម​ហ័ង រយៈពេល​ជិត​មួយឆ្នាំ​ក្រោយ​ទៀត អ្វីៗគ្រប់យ៉ាង​ក៏​ចាប់ផ្ដើម​ល្អប្រសើរ។

កញ្ញា លី គឹម​ហ័ង បញ្ជាក់ថា៖ «ខ្មែរ​បុរាណ​បង្កើតឡើង​នៅ​ឆ្នាំ២០១២ ខែ៥ ហើយ​ចំណាយ​ដើមទុន​អស់ ៤ម៉ឺន​ដុល្លារ។ ការចាប់ផ្ដើម​បើក​ដំបូង​នេះ គឺមាន​គ្នា​ទាំងអស់៤នាក់ ស្មើនឹង៤ហ៊ុន។ ហាង​របស់​យើង​ដំបូង​មិន​ជោគជ័យ​ទេ ព្រោះ​យើង​បរាជ័យ​ក្នុង​ឆ្នាំ​ដំបូង មួយឆ្នាំ ពីរ​ឆ្នាំ​ដំបូង​គឺ​មិន​ជោគជ័យ​ទេ ហើយ​ភាគហ៊ុន​ក៏​គាត់​លក់​ចេញ»

ដោយសារ​ក្ដី​ស្រឡាញ់ ហើយ​គិតថា​គ្រួសារ​របស់​កញ្ញា គឹម​ហ័ង មាន​រូបមន្ត​ធ្វើ​ទឹក​ស៊ុប និង​ម្ហូប​រយៈពេល​ពីរ​ជំនាន់​មកហើយ​នោះ កញ្ញា​គឹម​ហ័ង ក៏​សម្រេចចិត្ត​ទិញ​ហ៊ុន​អ្នក​ដែល​លក់​ចេញ​នោះ​ទាំងអស់​ក្នុងតម្លៃ​ដើម។ ពាក្យចាស់​ពោលថា «តស៊ូ​គង់​បាន​ម្រេច» មកដល់ពេលនេះ​អាហារ​ដ្ឋា​ន​របស់​កញ្ញា លី គឹម​ហ័ង អាច​រកប្រាក់​ចំណូល​ក្នុង​មួយខែ ចន្លោះ​ពី១ម៉ឺន៨ពាន់ ទៅ២ម៉ឺន​ដុល្លារ និង​មាន​បុគ្គលិក​សរុប​ចំនួន១៧នាក់។ ការងារ​អ្វី​ក៏ដោយ​សំខាន់​ណាស់​សម្រាប់​ភាពស្មោះត្រង់​របស់​បុគ្គលិក តាមរយៈ​បទពិសោធន៍៥ឆ្នាំ​មកនេះ។

កញ្ញា​បាន​ចែករំលែក​ថា៖ «រាល់ថ្ងៃនេះ​បើ​មើលទៅ​បុគ្គលិក​គឺមាន​ភាពស្មោះត្រង់​ច្រើន​ចំពោះ​ហាង និង​កន្លែង​ដែល​គាត់​ធ្វើការ​ហើយក៏​គាត់​ស្រឡាញ់​ដូច​កន្លែង​គាត់​ដែរ។ ដូចជា​ចង់​ឲ្យ​ហាង​នេះ​រីកចម្រើន​ទៅមុខ​អ៊ី​ញ្ចឹ​ង ហើយ​គាត់​ក៏​ធ្វើ​ការពឹង​ផ្អែកទៅលើ​ការលក់ដូរ​នេះដែរ។ បើសិនជា​យើង​លក់ដាច់ ក៏​គាត់​សប្បាយ​ចិត្តនឹង​ការងារ ហើយ​រាល់ថ្ងៃ​បង និង​បុគ្គលិក​គឺ​រាប់អាន​គ្នា ដូចជា​មិត្តភក្តិ​ដូចជា​ប្អូន​អ៊ី​ញ្ចឹ​ង។ មិន​ដូចជា​ថៅកែ ឬ​បុគ្គលិក អី​ទេ គឺ​សាមញ្ញ​ហើយ​អាច​ដើរ​ជាមួយគ្នា​បាន។ គាត់​ស្រឡាញ់​យើង ហើយ​យើង​ក៏​ស្រឡាញ់​គាត់»

សម្រាប់​អតិថិជន​ដែល​ចូលមក​ពិសារ​អាហារ​នៅ ខ្មែរ​បុរាណ​នេះ ក៏​សរសើរ​ពី​សេវាកម្ម និង​រសជាតិ​អាហារ​នៅក្នុង​ហាង​នេះ​ផងដែរ។ បើតាម​ការបន្ថែម​រប​ស់​ម្ចាស់​អាជីវកម្ម​វ័យ៣៧ឆ្នាំ​ខាងលើ ក្រៅពី​មាន​រូបមន្ត​ក្នុងការ​ធ្វើ​ទឹក​ស៊ុប ដោយ​ខ្លួនឯង​ខ្មែរ​បុរាណ ក៏មាន​រូបមន្ត​លីង​កាហ្វេ​ផ្ទាល់ ដែលមាន​រសជាតិ​ឈ្ងុ​ញ​ឆ្ងាញ់​ថែម​ទៀតផង។

ដំណើរការ​រយៈពេល៥ឆ្នាំ​មកហើយ ហើយ​ប្រាក់ចំណូល​ក៏​នៅតែ​បន្ត​កើន​ឡើងជា​លំដាប់។ ជា​ចុងក្រោយ​កញ្ញា លី គឹម​ហ័ង មានបំណង​ពង្រីក​សាខា​អាហារ​ដ្ឋា​ន​ខ្មែរ​បុរាណ​នេះ​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.