អាមេរិកនិងកូរ៉េ​ខាងត្បូង៖​«ការ​ធ្វើតេស្ត​មីស៊ីល​របស់​កូរ៉េខា​ងជើង​ទទួល​បរាជ័យ»​

ខែ​មេសា 16, 2017

អាមេរិកនិងកូរ៉េ​ខាងត្បូង៖ ​«ការ​ធ្វើតេស្ត​មីស៊ីល​របស់​កូរ៉េខា​ងជើង​ទទួល​បរាជ័យ»​

ដោយ៖ ភួង អធិការ

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​រប​ស់​សហរដ្ឋអាមេរិក និង​កូរ៉េខាង​ត្បូង​​(JCS) ​បាន​​និ​យាយ​ថា៖​«ការប៉ុនប៉ង​បាញ់​មី​ស៊ី​ល​មួយ​របស់​កូរ៉េខាងជើង កាលពី​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ​នៅលើ​ឆ្នេរសមុទ្រ​ខាងកើត​របស់ខ្លួន​បានទទួល​បរាជ័យ ក្នុងពេល​បាញ់ភ្លាមៗនោះ»

បើ​យោងតាម JCS បានឱ្យដឹងថា មី​ស៊ី​ល​នោះបាន​បាញ់​ចេញពី​មជ្ឈមណ្ឌល​បង្ហោះ​​មួយ​ដែលមាន​មូលដ្ឋាន​នៅ​តំបន់ ស៊ីន​ផូ (Sinpo) ខេត្ត ហាម​យ៉ុង (Hamgyong)ភាគខាងត្បូង នៅ​ម៉ោង ០៥:៥១PYT ម៉ោង​នៅ​ក្រុង​ព្យុងយ៉ាង នា​ថ្ងៃទី16 ខែមេសា នៅក្រោម​ការ​ស៊ើប​ការ និង​ឃ្លាំមើល របស់​ទី​បញ្ជារ​ការ​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក។

ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការបាញ់​បង្ហោះ​មី​ស៊ី​ល ប្រធានការិយាល័យ​សន្តិ​សុខ​ជាតិ​របស់​ប្រទេស​កូរ៉េខាងត្បូង​លោក គីម ក្វាន់​ជីន បាន​កោះប្រជុំ​គណៈកម្មាធិការ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ជា​កន្លែង​ដែល​ទីក្រុង​សេ​អ៊ូ​ល “បាន​ថ្កោលទោស​យ៉ាងខ្លាំង” ចំពោះ​ការចាប់ផ្តើម​នេះ ហើយ​បាន​ព្រមាន​ថា​ក្រុង​ព្យុងយ៉ាង នឹង​ប្រឈមមុខ និង «វិធាន​ការដាក់ទោសទណ្ឌ​ធ្ងន់ធ្ងរ» វា​គួរតែ​ធ្វើការ​ធ្វើតេស្ត​នុយក្លេអ៊ែរ ដោយ​យុទ្ធសាស្ត្រ​សាកល្បង​ផ្សេងទៀត។

ការធ្វើ​តេស្ត​ថ្មី​នេះ​បាន​ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង បាន​ប្រារព្ធ​ឡើង​នូវ​ក្បួន​យោធា​យ៉ាងច្រើន នៅក្នុង​ការបង្ហាញ​កម្លាំង​ដើម្បី​អបអរ​ថ្ងៃ​ខួបកំណើត​ទី១០៥ របស់លោក Kim Il Sung ដែលជា​បិតា​ស្ថាបនិក​នៃ​ប្រទេស​នេះ និង​ជា​ជីតា​របស់​មេដឹកនាំ​បច្ចុប្បន្ន​គឺ​លោក គីម ជុង​អ៊ុន។

វា​ត្រូវបាន​គេ​ដាក់​ការសង្ស័យ​យ៉ាងច្បាស់​ណាស់​ថា ក្រុង​ព្យុងយ៉ាង អាច​នឹងធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​ដើម្បី​ប្រារព្ធ​ខួប​ថ្ងៃ​នៃ​ព្រះអាទិត្យ (Day of the Sun) កាលពី​ថ្ងៃ​សៅរ៍។

ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​បានកើត​ឡើង​បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង និង​ទីក្រុង​វ៉ាស៊ីនតោន​​មាន​​សង្គ្រាម​ពាក្យ​សម្ដី។​ ជាមួយគ្នា​នោះដែរ អាមេរិក​បាន​បង្វែរ​ក​ង​នាវាចម្បាំង​មួយ​ទៅ​តំបន់​ឧបទ្វីប​កូរ៉េ ហើយ​កូរ៉េខាងជើង​បាន​គំរាម​ចំពោះ​ការឆ្លើយតប​ដោយ «ការធ្វើ​សង្គ្រាម​សព្វាវុធ» ។ ហើយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​ត្រូវតែ «បង្ការ និង​ឃ្លាំមើល​»​កូរ៉េ​ខាងជើង។

ចំពោះ​ការបោះ​ពាក្យសម្តី និង​ឈាន​រហូតដល់​ត្រៀម​កងទ័ព​សម្រាប់​ប្រយុទ្ធ ប្រ​ទេស​រុស្ស៊ី​បាន​បដិសេធ (vetoes) ចំពោះ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិ​សុខ (UNSC) លើ​ការចោទប្រកាន់ និង​អនុញ្ញាត​លើ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅក្នុង​ប្រទេស​ស៊ី​រី។

«Mother of All Bombs» បានសម្លាប់​ពួក​សកម្មប្រយុទ្ធ​ក្រុម​ISIS យ៉ាង​ហោច​ណាស់​ស្លាប់៩៤ នាក់ នេះ​បើ​យោងទៅតាម​វី​ឌី​អូ​តាម​កាប៊ីន​យន្ដហោះ​ដែល​បានចេញ​ផ្សាយ។

អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក មី​គី ផេ​ន (Mike Pence ) ដែល​កំពុងធ្វើដំណើរ​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល ជា​ផ្នែក​មួយ​នៃ​ការធ្វើដំណើរ​នៅ​តំបន់​អាស៊ី​រយៈពេល ១០ថ្ងៃ​របស់លោក បាន​ស្តាប់​ការរៀបរាប់​ស្តីពី «ការបាញ់​បង្ហោះ​មី​ស៊ី​ល​បរាជ័យ​របស់​កូរ៉េខាងជើង» ហើយ​គាត់​បានធ្វើការ​ទំនាក់ទំនង​ជាមួយ លោក ត្រាំ ផងដែរ ។

គេ​នៅ​មិនទាន់​ច្បាស់​អំពី​ប្រភេទ​គ្រាប់​រ៉ុ​ក​កែ​ត ដែល​ដែល​បាន​បាញ់​ចេញ​នៅឡើយ​ទេ ប៉ុន្តែ​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា​វា​អាចជា​ប្រភេទ​ដូចគ្នា​ដែល​ធ្លាប់បាន​បាញ់​ចេញ​កាលពី​ដើមខែ។

គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី៥ ខែមេសា ការប៉ុនប៉ង​របស់​ក្រុង​ព្យុងយ៉ាង ដើម្បី​បើក​ដំណើរការ​នូវ​គ្រាប់​រ៉ុ​ក​កែ​ត​មួយ អ្វីដែល​ត្រូវបាន​គេ​ជឿថា ជា​កាំជ្រួច​មី​ស៊ី​ល​មធ្យម KN-15 ពី​តំបន់ ស៊ីន​ផូ (Sinpo)។ បើតាម​សេចក្ដីរាយការណ៍​បាន​បញ្ជក់​ថា ការបាញ់​សាកល្បង​នោះ​មិន​ទទួលបាន​ជោគជ័យ​ឡើយ។ ហើយ​រ៉ុ​ក​កែ​ត​នោះបាន​ធ្វើដំណើរ​ចម្ងាយ​ប្រមាណ ៦០ គីឡូ​ម៉ែត​មុនពេល​ធ្លាក់​ចូលទៅក្នុង​សមុទ្រ​ខាងកើត៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.