សង្គមស៊ីវិល៖​ CPP​ទទួល​បាន​៤៨% ​ខណៈ​CNRP

ខែ​មិថុនា 5, 2017

(រូបថតដោយ ភួង អធិការ|Tosread.com)

លោក យ៉ង់ គិ​ម​អេង៖ «តាមរយៈ​របាយការណ៍​ដែល​ទទួលបាន​មកដល់​ពេល បន្ទប់​ស្ថានការណ៍ ស្ដីពី​ការបោះឆ្នោត​ឆ្នាំ ២០១៧ វាយតម្លៃ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​ជាប​ថម​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន៤៨% និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៤៥% នៃ​សំឡេងឆ្នោត​បានការ​សរុប និង​ក្រៅពីនេះ​ជា​លទ្ធផល​នៃ​គណបក្សផ្សេងៗ ទៀត»។

សង្គមស៊ីវិល៖​​ CPP​​ទទួល​​បាន​​៤៨% ​​ខណៈ​​CNRP​ ​ទទួល​​បាន​​៤៥%​ ​នៃ​​សំ​ឡេង​​ឆ្នោត​​សរុប​​

ដោយ៖ ឃី ពិសី

បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល នៃ​បន្ទប់​ស្ថានការណ៍ បាន​បញ្ចេញ​របាយការណ៍​បឋម មួយ​របស់ខ្លួន ដែល​បង្ហាញថា បក្ស​ប្រជាជន​បាន៤៨%  និង​បក្ស​សង្គ្រោះ​ជាតិ​បាន៤៥% នៃ​សំឡេងឆ្នោត​សរុប។

ការរកឃើញ​នេះ​ត្រូវបាន​លាតត្រដាង​ឡើង នៅក្នុង​សន្និសីទ​មួយ​នៅ​ទីស្នាក់ការ​អង្គការ​ខុមហ្វ្រែល នា​ព្រឹក​ថ្ងៃ ៥ មិថុនា ពោល​ក្រោយ​ការបោះឆ្នោត ឃុំ/សង្កាត់ មួយថ្ងៃ។

ថ្លែង​ទៅកាន់​អ្នកចូលរួម​ជិត ១០០នាក់​ដែល​ភាគច្រើន​ជា​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ រួមទាំង​សង្គម​ស៊ីវិល នាយក​ប្រតិបត្តិ​មជ្ឍមណ្ឌល​អភិវឌ្ឍ​ដើម្បី​ប្រជាពលរដ្ឋ​និង​សន្តិភាព (PDP) លោក យ៉ង់ គិ​ម​អេង លើកឡើងថា បរិយាកាស​នៃ​ដំណើរការ​រាប់​សន្លឹកឆ្នោត អាណត្តិ​ទី ៤នេះ នៅ​ការិយាល័យ​ភាគច្រើន គឺ​បាន​ប្រព្រឹត្តទៅ​ស្របតាម​នីតិវិធី ដោយ​លោក​បាន​វាយតម្លៃ​លទ្ធផល​នៃ​សំឡេងឆ្នោត​ថា បក្ស​ប្រជាជន​ទទួលបាន ៤៨% និង​បក្ស​សង្គ្រោះ​ជាតិ ទទួលបាន ៤៥% នៃ​សន្លឹកឆ្នោត។

លោក យ៉ង់ គិ​ម​អេង៖ «តាមរយៈ​របាយការណ៍​ដែល​ទទួលបាន​មកដល់​ពេល បន្ទប់​ស្ថានការណ៍ ស្ដីពី​ការបោះឆ្នោត​ឆ្នាំ ២០១៧ វាយតម្លៃ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​ជាប​ថម​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន៤៨% និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៤៥% នៃ​សំឡេងឆ្នោត​បានការ​សរុប និង​ក្រៅពីនេះ​ជា​លទ្ធផល​នៃ​គណបក្សផ្សេងៗ ទៀត»។

លោក​បន្ត​ថ្លែង​ក្នុងនាម​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​ថា ការវាយតម្លៃ​នេះ ភាពត្រឹមត្រូវ គឺមាន​រហូតដល់ ៩៥% ។ ហើយ​មកដល់ពេលនេះ​ខាង​បន្ទប់​ស្ថានការណ៍ កំពុងតែធ្វើការ​ប្រមូល​កំណត់ហេតុ​នៃ​ទម្រង់​សន្លឹកឆ្នោត ១១០២ បន្តទៅទៀត ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​លទ្ធផល​ដែល​ផ្សាយ​នៅក្នុង​គេហទំព័រ គ.ជ.ប។

ទន្ទឹមនឹង​គ្នា​នេះ​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា បន្ថែមថា តួរ​លេខ​នេះ គឺ​មិនមែនជា​ចំនួន​សន្លឹកឆ្នោត​របស់​គណបក្សនីមួយៗទេ តែ​គឺជា​ទិន្នន័យ​គិត​ជា​ភាគរយ​ដែល​ភ្នាក់ងារ​សង្កេតការណ៍​បាន​បញ្ជូន ពី​តាម​បណ្ដា​ខេត្ត​មក​ស្នាក់ការ​កណ្ដាល​នៅ​ក្រុងភ្នំពេញ។ លោក​បន្តថា មណ្ឌល​ខ្លះ​នៅ​មិនទាន់​បញ្ជូនមក​នៅឡើយ​ទេ ព្រោះតែ​អាកាសធាតុ និង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ដែល​រង់ចាំ​រហូតដល់​ថ្ងៃទី ២៥ មិថុនា ទើប​អាចសន្និដ្ឋាន​បានជា​ផ្លូវការ។

បន្ទប់​ស្ថានការណ៍ (Situation Room) គឺជា​នៃ​អង្គការ​សង្គម​ស៊ីវិល​មាន​ចំនួន៣៩ ដែល​ធ្វើការ​តាមដាន​យ៉ាងសកម្ម​ក្នុង​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ការបោះឆ្នោត ឃុំ/សង្កាត់ អាណត្តិ​ទី ៤ ឆ្នាំ២០១៧៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.