វេជ្ជបណ្ឌិត៖ ស្លឹក​អូយ​ម៉ូយ ព្យាបាល​ជំងឺ​

ខែ​សីហា 23, 2017

លោក​វេជ្ជបណ្ឌិត​ថៃ គា បញ្ជាក់ថា៖ «កើត​តិចតួច​បើ​យើង​មិន​ប្រើ​ថ្នាំ​ខុស ដូច​ប្រើ​ពពួក​គ័​រ​ទី​កូ​អ៊ី​ត ហ្នឹង គឺ​ធ្វើឱ្យ​ជំងឺ​ហ្នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែម។ ជំងឺ​ស្រែង​តិចតួច​ហ្នឹង​គឺអាច​ជា​ដោយឯងៗ ហើយ​បើ​វា​ធំ​គឺ​ត្រូវ​ប្រើ​ថ្នាំពេទ្យ ដោយ​ត្រូវ​ចំណាយ​យូរ​បន្តិច»

វេជ្ជបណ្ឌិត៖ ស្លឹក​អូយ​ម៉ូយ ព្យាបាល​ជំងឺ​ស្រែង​មិនជា​ទេ

លោក សិរី​មុនី៖ តើ​ជំងឺ​ស្រែង ត្រូវ​ព្យាបាល​ដូចម្តេច​ទើប​អាចជា​សះស្បើយ​បាន? តើ​លោកអ្នក​គួរប្រើ​ថ្នាំបុរាណ​ខ្មែរ​ដើម្បី​ព្យាបាល ឬ​យ៉ាងណា?

ឆ្លើយតប​នឹង​សំណួរ​នេះ លោក​វេជ្ជបណ្ឌិត​ថៃ គា ពន្យល់ថា ការ​បើ​វិធី​ប្រើ​តាមបែប​បុរាណ ឬ​វិធី​ធម្មជាតិ មាន​ស្លឹក​ម្ទេស ឬ​បុក​ស្លឹក​អូយ​យ៉ូយ​លាយ​ប្រេងកាត​អី​ជាដើម​មក​ញី ដើម្បី​បិទ​លើ​ស្បែក​ដែល​កើត​ជំងឺ​ស្រែង គឺ​មិនមាន​ប្រយោជន៍​នោះទេ។ ព្រោះថា ជួល​កាល​ជំងឺស្រាលៗអស់ហ្នឹង គឺអាច​ជា​ដោយឯងៗដែរ ព្រោះថា​វា​ប្រែប្រួល​ដោយ​ប្រព័ន្ធ​ភាព​សុំា​របស់​យើង។

លោក​វេជ្ជបណ្ឌិត​ថៃ គា បញ្ជាក់ថា៖ «កើត​តិចតួច​បើ​យើង​មិន​ប្រើ​ថ្នាំ​ខុស ដូច​ប្រើ​ពពួក​គ័​រ​ទី​កូ​អ៊ី​ត ហ្នឹង គឺ​ធ្វើឱ្យ​ជំងឺ​ហ្នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែម។ ជំងឺ​ស្រែង​តិចតួច​ហ្នឹង​គឺអាច​ជា​ដោយឯងៗ ហើយ​បើ​វា​ធំ​គឺ​ត្រូវ​ប្រើ​ថ្នាំពេទ្យ ដោយ​ត្រូវ​ចំណាយ​យូរ​បន្តិច»

លោក​សិរី​មុនី៖ ចឹ​ង​មានន័យថា តាម​ការព្យាបាល​តាមបែប​បុរាណ​ហ្នឹង​គឺ​មិន​ត្រឹមត្រូវ​ទេ?

លោក​វេជ្ជបណ្ឌិត​ថៃ គា ឆ្លើយ៖ «ប្រាកដ​ណាស់ ព្រោះថា គ្មាន​មន្ទីរពិសោធន៍​ណា ឬ​អ្នកវិទ្យាសាស្ត្រ​ណា​បញ្ជាក់ថា ស្លឹក​អូយ​ម៉ូយ ស្លឹក​ម្ទេស​ហ្នឹង​ព្យាបាល​ជំងឺ​ស្រែង​ជា​នោះទេ»

ដើម្បី​អាច​ការពារ​មិនឱ្យ​កើត​ជំងឺ​ស្រែង លោកអ្នក​ត្រូវ​អនាម័យ​ខ្លួនប្រាណ​ជាប្រចាំ ដោយ​ត្រូវ​ងូតទឹក​សម្អាតខ្លួន​ជាមួយ​សាប៊ូ។ ក្រោយពេល​ងូតទឹក លោកអ្នក​ត្រូវ​ជូត​សម្អាតខ្លួន​ឱ្យ​ស្ងួត។ ចំពោះ​លោកអ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ជំងឺអេដស៍ ជំងឺរបេង និង​ជំងឺ​រ៉ាំរ៉ៃ​ដទៃទៀត លោកអ្នក​ត្រូវធ្វើ​អនាម័យ​ខ្លួន​ជាការ​ចាំបាច់ និង​ត្រូវ​ប្រយ័ត្ន​លើ​ការប៉ះពាល់​ផ្ទាល់​នឹង​អ្នក​កើត​ជំងឺ​ស្រែង ព្រោះ​វា​នឹង​ឆ្លង។ បន្ថែម​ពីលើ​នេះ លោកអ្នក​ត្រូវ​ជៀសវាង​ការប្រើប្រាស់​សម្ភារៈ​រួមគ្នា ដូចជា សារុង កន្សែង សាប៊ូដុំ សាប៊ូទឹក និង​ក្រមា ជាដើម។

ឯកសារ​វេជ្ជសាស្ត្រ​បញ្ជាក់ថា លោកអ្នក​មិនត្រូវ​សាកល្បង​ព្យាបាល​ជំងឺ​នេះ​ដោយ​ខ្លួនឯង​ទេ ព្រោះ​វា​អាចមាន​ជំងឺ​ផ្សេងទៀត​មក​ចូល​រួមផ្សំ នាំឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​ស្បែ​កបាន។ ជា​មធ្យោបាយ​ល្អ លោកអ្នក​ដែល​កើត​ជំងឺ​ស្រែង​នេះ ទោះបីជា​តិចតួច​ក្ដី លោកអ្នក​មិនត្រូវ​ព្រងើយកន្តើយ​នោះឡើយ។ លោកអ្នក​គួរ​ប្រញាប់​អញ្ជើញ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ និង​ព្យាបាល​ឱ្យបាន​ច្បាស់លាស់៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.