វេជ្ជបណ្ឌិត​ថៃ គា៖ គ្រាន់​ដើរ​ជិត និង​មើលមុខ​គ្នា

ខែ​សីហា 23, 2017

លោកវេជ្ជ បណ្ឌិត ថៃ គា

ពាក្យ​ចចាមអារ៉ាម​មួយចំនួន​លើកឡើងថា ជំងឺ​ស្រែក​អាច​ឆ្លង តាមរយៈ​ការមើល​មុខ​គ្នា និង​ការដើរ​ក្បែរ​គ្នា។ ការលើកឡើង​នេះ ត្រូវបាន​វេជ្ជបណ្ឌិត​ជំនាញ​សើ​ស្បែក លោក​វេជ្ជបណ្ឌិត ថៃ គា អះអាង ជំងឺ​ស្រែង​មិន​ឆ្លង​សាហាវ ដូច​ការលើកឡើង​នោះទេ។

វេជ្ជបណ្ឌិត​ថៃ គា៖ គ្រាន់​ដើរ​ជិត និង​មើលមុខ​គ្នា មិន​ឆ្លង​ជំងឺ​ស្រែង​ឡើយ

ពាក្យ​ចចាមអារ៉ាម​មួយចំនួន​លើកឡើងថា ជំងឺ​ស្រែក​អាច​ឆ្លង តាមរយៈ​ការមើល​មុខ​គ្នា និង​ការដើរ​ក្បែរ​គ្នា។ ការលើកឡើង​នេះ ត្រូវបាន​វេជ្ជបណ្ឌិត​ជំនាញ​សើ​ស្បែក លោក​វេជ្ជបណ្ឌិត ថៃ គា អះអាង ជំងឺ​ស្រែង​មិន​ឆ្លង​សាហាវ ដូច​ការលើកឡើង​នោះទេ។

លោក​វេជ្ជបណ្ឌិត ថៃ គា បញ្ជាក់ថា៖ «ការចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​មិន​ចម្លង​សាហាវ​ដូច​ជម្ងឺផ្សេងៗ ដែល​គួរឱ្យខ្លាច​នោះទេ។ នៅពេល​ខ្លះ​ក្នុង​ទ្រឹស្តី​និយាយថា​ឆ្លង​ឥ​ចឹ​ង។ ពេលខ្លះ​សមាជិកគ្រួសារ​ដែល​កើត​ស្រែង​ហ្នឹង​មិនបាន​ចម្លង​ទៅកាន់​សមាជិក​ដ៏ទៃទៀត​នោះទេ ម្ល៉ោះហើយ​ការចម្លង​នេះ មិនឆាប់​រហ័ស មិន​សាហាវ និង​មិន​គួរឱ្យ​ភ័យខ្លាច​នោះទេ»

លោក​វេជ្ជបណ្ឌិត​បន្តថា ជំងឺ​ស្រែង​ច្រើនតែ​កើត​លើ​អ្នក​ដែល​ប្រើប្រាស់​ពពួក​ថ្នាំ ដែល​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ខ្លួន​ចុះខ្សោយ មាន​ជាអាទិ៍ ថ្នាំ​គ័​រ​ទី​កូ​អ៊ី​ត និង​ថ្នាំ​កក់​តេ​យ៉ង់ ជាដើម។ អ្នក​កើត​ជំងឺអេដស៍ ជំងឺរបេង អ្នកមាន​ជំងឺ​តម្រងនោម និង​អ្នកជំងឺ​ទឹកនោមផ្អែម ជំងឺ​កាមរោគផ្សេងៗ អាច​ងាយ​ប្រឈមមុខ​នឹង​កើត​ជំងឺ​ស្រែង។ ព្រោះថា​ជំងឺ​ទាំងនេះ​ធ្វើឱ្យ​លោក​អ្នកមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ជាហេតុ​ជំរុញ​ឲ្យ​លោកអ្នក​ងាយ​រងគ្រោះ ដោយសារ​ជំងឺ​ដែល​កើត​ដោយ​មេរោគ​ផ្សិត។

លោក​វេជ្ជបណ្ឌិត ថៃ គា ពន្យល់ថា៖ «ថ្នាំ​អស់ហ្នឹង មាន​ថ្នាំ​កក់​តេ​យ៉ង់ ត្រចៀកកាំ សា​លេស បើ​យើង​ប្រើ​ថ្នាំ​ហ្នឹង​ច្រើន ក៏​ធ្វើឱ្យ​ប្រព័ន្ធ​ភាព​សុំា​យើង​ចុះខ្សោយ​ដែរ»

ប្រធាន​គ្លីនិក​សើ​ស្បែក​ភ្នំពេញ និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លោក​ថៃ គា បន្តថា ជំងឺ​ស្រែង​ច្រើន​កើត​នៅត្រង់​កន្លែង​គន្លាក់​ដែល​ស្បែក​ផ្អឹប​គ្នា ហើយ​សើម ជាអាទិ៍ នៅ​ក្រលៀន ក្លៀក ចង្វែកគូថ ឬ​ចន្លោះ​ម្រាមដៃ​ម្រាមជើង។ ចំពោះ​មនុស្ស​ស្រី​វិញ គេ​ឃើញ​កើតមាន​នៅក្រោម​សុដន់ និង​កន្លែង​ផ្អឹប​ដទៃ​ផ្សេងទៀត។

លោក​វេជ្ជបណ្ឌិត ថៃ គា អះអាងថា៖ «អ្នក​ដែលមាន​ផ្នត់​ស្បែក​ច្រើន។ អ្នក​ដែល​លើស​គីឡូ​ធាត់​ហើយ​បែកញើស​ច្រើន ហើយ​គាត់​រវល់​ជាប់ មួយ​ព្រឹក​ទល់​ល្ងាច មិនបាន​ផ្លាស់ប្តូរ​សម្លៀកបំពាក់ អត់​បាន​ងូតទឹក បើ​មានឱកាស​យើង​គួរតែ​ងូតទឹក​នៅពេល​ថ្ងៃត្រង់ ហើយ​យើង​គួរតែ​ប្តូរ​សម្លៀកបំពាក់​ដែល​សើម​នោះ​ចេញទៅ ព្រោះថា​វា​អាច​បង្ករ​ឱ្យមាន​មេរោគ​ស្រែង ហើយ​អាចមាន​មេរោគផ្សេងៗទៀត​ដែរ។ ដូច្នេះ​យើង​ត្រូវ​ជ្រើសរើស​សម្លៀកបំពាក់​ដែលមាន​សាច់​ក្រណាត់​ជា​ប្រភេទ​ក្រណាត់​កូ​តុង អំបោះសុទ្ធៗ មួយ​ភាគរយ​នោះ​វា​នឹង​ជួយ​ជប់ ជួយ​បឺត​ញើស ហើយ​អត់​សើម​ល្អៀ»

លោក សិរី​មុនី៖ គេ​តែងតែ​លឺ​ពាក្យ​ថា ស្រែងដែក ស្រែងកង្កែប ជាដើម តើ​ចំណុច​មានន័យ​ដូចម្តេច​វិញ លោក​វេជ្ជបណ្ឌិត?

លោក​វេជ្ជបណ្ឌិត ថៃ គា ពន្យល់ថា៖ «នេះ​ជា​ពាក្យ​លឺ​ក្នុង​ស្រទាប់​ប្រជាជន​របស់​យើង ខ្ញុំ​ក៏​ធ្លាប់​លឺ​ដូចគ្នា។ តែ​ខ្ញុំ​សូម​បកស្រាយ​ថា ស្រែង​នៅតែ​ស្រែង​មួយ​មាត់​ហ្នឹង វា​បង្កដោយ​មេរោគ​ផ្សិត ប្រភេទ ឌែ​ម៉ូតូ​ហ្វី​ត ដែល​វា​កើត​នៅលើ​ស្បែក នៅលើ​ក្រចក នៅលើ​សក់ ហើយ​ស្រែងដែក ស្រែងកង្កែប​អី​នោះ គឺ​មិនមាន​ទេ»

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.