វិធីងាយៗ ដើម្បី​លាង​សម្អាត​បន្លែ

ខែ​សីហា 29, 2017

វិធីលាងសម្អាត​ បន្លែ និង​ ផ្លែឈើគីមី

ជាដំបូង​យើង​ត្រូវ​លាង​បន្លែ ឬ​ផ្លែឈើ ជាមួយ​ទឹក​ត្រជាក់​សិន។ បន្ទាប់មក​ដាំទឹក​ប្រមាណ​មួយ​លីត្រ​ឲ្យ​ក្តៅអ៊ុនៗហើយ ដាក់​ទឹកខ្មេះ​មួយ​ស្លាបព្រា។

វិធីងាយៗ ដើម្បី​លាង​សម្អាត​បន្លែ និង​ផ្លែឈើ​គីមី

ដោយ៖ ឃី ពិសី

ជាដំបូង​យើង​ត្រូវ​លាង​បន្លែ ឬ​ផ្លែឈើ ជាមួយ​ទឹក​ត្រជាក់​សិន។ បន្ទាប់មក​ដាំទឹក​ប្រមាណ​មួយ​លីត្រ​ឲ្យ​ក្តៅអ៊ុនៗហើយ ដាក់​ទឹកខ្មេះ​មួយ​ស្លាបព្រា ហើយ​យក​បន្លែ​ផ្លែឈើ​ដែល​បាន​លាង​ជាមួយ​ទឹក​ត្រជាក់​រួច​នោះ ទៅ​ដាក់​ត្រាំ​រយៈពេល ២០នាទី។ ក្រោយ​ត្រាំ​រួច​គេ​អាច​ស្រង់​បន្លែ ឬ​ផ្លែឈើ យកមក​លាង​ជាមួយ​ទឹក​ត្រជាក់​ម្តងទៀត។
បើតាម​ការអះអាង​បញ្ជាក់​ពី​គេហទំព័រ​របស់​ក្រសួងបរិស្ថាន វិធី​នេះ​អាច​កាត់បន្ថយ​សារជាតិ​គីមី ថ្នាំ​កសិកម្ម​ក្នុង​បន្លែ ផ្លែឈើ​បាន​ពី ៧៥% ទៅ ៩០% និង​អាច​សម្លាប់​មេរោគ​បាន​រហូតដល់ ៩០% ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.