លោក ​ច័ន្ទ​ សុផល ​ពន្យល់​មូល​ហេតុ

ខែ​កក្កដា 11, 2017

អ្នកជំនាញ​សេដ្ឋកិច្ច លោក ច័ន្ទ សុផល បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន អង្ករ​ក្រអូប​ថៃ មានតម្លៃ១តោន ៨០០ដុល្លារ ខណៈដែល​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ អង្ករ​ក្រអូប​ថៃ មានតម្លៃ​ត្រឹមតែ៦៣០ដុល្លារ​ក្នុង​មួយ​តោន​គិត​ត្រឹម​ដឹក​ដល់ក​ប៉ាល់។

លោក ​ច័ន្ទ​ សុផល ​ពន្យល់​មូល​ហេតុ​ដែល​តម្លៃ​អង្ករ​លើ​ទីផ្សារ​អន្តរជាតិ​វិល​មក​ប្រ​ក្រ​តីវិញ​

ដោយ៖ តោះ​អាន        

អ្នកជំនាញ​សេដ្ឋកិច្ច លោក ច័ន្ទ សុផល បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន អង្ករ​ក្រអូប​ថៃ មានតម្លៃ១តោន ៨០០ដុល្លារ ខណៈដែល​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ អង្ករ​ក្រអូប​ថៃ មានតម្លៃ​ត្រឹមតែ៦៣០ដុល្លារ​ក្នុង​មួយ​តោន​គិត​ត្រឹម​ដឹក​ដល់ក​ប៉ាល់។

ភាពប្រក្រតី​នៃ​អង្ករ​ក្នុង​ទីផ្សារ​អន្តរជាតិ ត្រូវបាន​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​រូបនេះ ពន្យល់​ប្រាប់​ព័ត៌មាន​តោះ​អាន តាម​សារ​អេឡិចត្រូនិក​ថា៖ «ដោយសារ​ប្រទេស​ថៃ​លក់​អង្ករ​អស់ និង​ខូចខាត​អស់​នូវ​អង្ករ​ដែល​គេ​បាន​ស្តុក​ប្រហែល១០លាន​តោន ដែល​នេះ​គឺ​មកពី​គោលនយោបាយ​របស់លោក​ស្រី​យី​ង​ឡាក់ អតីត​នាយករដ្ឋមន្ត្រី​ថៃ»

ទាក់ទង​នឹង​វិស័យ​ស្រូវ​អង្ករ​នេះ របាយការណ៍​ស្តីពី «សភាពការណ៍​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រចាំ​ខែឧសភា​ឆ្នាំ២០១៧កន្លងទៅ» បាន​បញ្ជាក់ថា ៥ខែ​ដើមឆ្នាំ២០១៧ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន១៣៥,៥៩៣ តោន ទៅកាន់​ទីផ្សារ​ចំនួន៥៧ប្រទេស​ក្នុងនោះ ប្រទេស​ចិន​បាន​ទិញ​អង្ករ​កម្ពុជា​ច្រើនជាងគេ រហូតដល់៨៨,៧៦៩តោន  បារាំង​ឈរ​លំដាប់ថ្នាក់​លេខ២ និង​ប្រទេស​ប៉ូឡូញ​ឈរ​លំដាប់ថ្នាក់​លេខ៣ ។ ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន៧២ ដែល​កំពុង​សហប្រតិបត្តិ​ការនាំចេញ​អង្ករ​ទៅ​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.