លក្ខខណ្ឌ​

គោលការណ៍ទូទៅរបស់សារព័ត៌មានតោះអាន

សារព័ត៌មានតោះអាន គឺជាគេហទំព័រវេបសាយឯករាជ្យមួយ ដែលផ្ដល់ជូនលោកអ្នកនូវព័ត៌មានជា អត្ថបទ រូបភាព វីឌីអូ និងជាសំឡេង។ មួយផ្នែកនៃអត្ថបទព័ត៌មានជាតិរបស់ពួកយើង គឺសរសេរដោយអ្នករាយការណ៍ដែលមានជំនាញ ហើយមួយផ្នែកទៀត យើងបកប្រែពីបរទេស (មានកិច្ចព្រមព្រៀង) ពីបណ្ដាញសារព័ត៌មានបរទេសផ្សេងៗ។ ដូច្នេះសារព័ត៌មានតោះអាន មានសិទ្ធិការពាររាល់អត្ថបទព័ត៌មាន ស្របតាមច្បាប់ជាធរមាន។

ការចែករំលែកមាតិកាព័ត៌មាន

អ្នកអាចចែករំលែកខ្លឹមសារមាតិកាព័ត៌មានរបស់យើងបាន ក្នុងន័យមិនកេងចំណេញយកផលប្រយោជន៍ពាណិជ្ជកម្ម ដោយត្រូវបង្ហាញពីប្រភពដកស្រង់ចេញពីសារព័ត៌មានតោះអាន (Tos Read News)។ យ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានបំណងប្រើប្រាស់ព័ត៌មានរបស់យើង ក្នុងគោលដៅផលប្រយោជន៍ពាណិជ្ជកម្ម អ្នកអាចសរសេរលិខិត ជាលាយលក្ខណ៍អក្សរក្នុងនាមជាដៃគូភាគីទីបី មកកាន់សារព័ត៌មានតោះអាន ដើម្បីទទួលបានលិខិតអនុញ្ញាតជាផ្លូវការ។

ការទទួលខុសត្រូវចំពោះមតិយោបល់អ្នកអាន

សារព័ត៌មានតោះអាន មិនទទួលខុសត្រូវចំពោះពាក្យពេចន៍ ឬមតិយោបល់ទាំងឡាយរបស់អ្នកចូលទស្សនា មិនថាទាំងនៅក្នុងវេបសាយ ឬក៏នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់យើងនោះទេ។ សារព័ត៌មានតោះអាន ទទួលខុសត្រូវតែលើខ្លឹមសារ ដែលបានផលិតដោយអ្នកយកព័ត៌មានរបស់យើង ឬព័ត៌មានដែលបានជ្រើសរើសពីប្រភពផ្សេងៗទៀតតែប៉ុណ្ណោះ។ រាល់ព័ត៌មានដែលបង្ហោះតាមរយៈគេហទំព័រសារព័ត៌មានតោះអាន គឺមិនសុទ្ធតែឆ្លុះបញ្ចាំងពីទស្សនៈរបស់យើងនោះឡើយ។ អត្ថបទមួយចំនួន ដែលក្រុមការងារបានបកប្រែពីប្រភពដទៃ អាចមានតំណភ្ជាប់ទៅនឹងគេហទំព័រផ្សេងៗ។ ហើយសារព័ត៌មានតោះអាន នឹងមិនទទួលខុសត្រូវចំពោះតំណភ្ជាប់ណាមួយដែលនាំអ្នកទៅកាន់កន្លែងផ្សេង ក្រៅពីប្រភពអត្ថបទដើមទេ។ ព្រោះគេហទំព័រទាំងនោះ គឺស្ថិតក្រោមការរក្សាសិទ្ធិរបស់គេ។

ការលុបមាតិកាព័ត៌មាន

សារព័ត៌មានតោះអាន អាចលុបនូវមាតិកាព័ត៌មានមួយចំនួនពីវេបសាយ ឬគេហទំព័រលើបណ្ដាញទំនាក់ទំនងសង្គមរបស់ tosread.com​ បាន។ ការលុបនេះ យើងសូមមិនជូនដំណឹងជាមុនឡើយ ជាពិសេស គឺយើងអាចលុបចោលខ្លឹមសារព័ត៌មានទាំងឡាយណា ដែលប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបស់យើង។

ដៃគូសហការឧបត្ថម្ភកម្មវិធីព័ត៌មាន​

តាមរយៈការឧបត្ថម្ភលើខ្លឹមសារព័ត៌មាន ឬតាមរយៈវីឌីអូជាដើម ម្ចាស់ឧបត្ថម្ភមិនមានសិទ្ធិទាំងស្រុងលើមាតិកាព័ត៌មាននោះទេ។ អ្នកឧបត្ថម្ភអាចចែករំលែកខ្លឹមសារព័ត៌មាន វីឌីអូ ដោយភ្ជាប់ជាមួយនិមិត្តសញ្ញា  សារព័ត៌មានតោះអាន។ ប្រសិនបើអ្នកចង់ប្រើការផ្សព្វផ្សាយវីឌីអូព័ត៌មានណាមួយ ដោយគ្មាននិមិត្តសញ្ញារបស់ពួកយើង អ្នកចាំបាច់ត្រូវពិភាក្សាអំពីតម្លៃពាណិជ្ជកម្ម ជាមួយអ្នកគ្រប់គ្រងសារព័ត៌មានតោះអាន។

ការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័ររបស់សារព័ត៌មានតោះអាន

ទម្រង់ឯកសារ ឬផ្ទាំងបដាផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលើគេហទំព័រសារព័ត៌មានតោះអាន មិនមែនជាទ្រព្យសម្បត្តិកម្មសិទ្ធរបស់អតិថិជននោះទេ។​ ទម្រង់ឯកសារនៃការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះនឹងប្រគល់ជូនអតិថិជនបាន ក្រោយពេលទូទាត់តម្លៃនៃការផ្សព្វផ្សាយពាណិជ្ជកម្មរួចរាល់។ រាល់ការធ្វើផ្ទាំងពាណិជ្ជកម្ម ដែលជាកម្មសិទ្ធរបស់តោះអាន មានជាអាទិ៍  ផ្ទាំងរចនាក្រាហ្វិច បដា ជាដើម គឺយើងមិនអនុញ្ញាត ឲ្យយកទៅប្រើប្រាស់ក្រៅពីវេបសាយរបស់យើងដោយគ្មានលិខិតអនុញ្ញាតិនោះទេ។

ជាធម្មតាប្រសិនបើកើតមាននូវករណីនេះ គឺយើងស្នើឲ្យដាក់បង្ហាញនូវប្រភពច្បាស់លាស់។ ទន្ទឹមនឹងនេះ រាល់ការផ្សាយពាណិជ្ជកម្មនៅក្នុងគេហទំព័ររបស់យើង គឺត្រូវចុះកិច្ចសន្យាដោយកំណត់ទីតាំងផ្សព្វផ្សាយ និងពេលវេលាផុតកំណត់។ ប្រសិនបើអតិថិជនមិនបន្តកិច្ចសន្យាទេ ផ្ទាំងបដាពាណិជ្ជកម្មរបស់លោកអ្នក នឹងត្រូវលុបចោល នៅពាក់កណ្តាលអធ្រាតម៉ោង ១២យប់។ យើងនឹងជម្រាបព័ត៌មានទៅកាន់អតិថិជន មុនកិច្ចសន្យាផុតកំណត់រយៈពេល ១៥ថ្ងៃ អំពីលទ្ធភាពនៃការបន្តកិច្ចសន្យា។ យើងនឹងលុបរាល់ស្ថិតិចុងក្រោយអំពីផ្ទាំងពាណិជ្ជកម្មរបស់លោកអ្នក ប្រសិនបើលោកអ្នក មិនបន្តធ្វើកិច្ចសន្យាថ្មីទេនោះ។ ហើយសារព័ត៌មានតោះអាន ក៏មិនរក្សាទុកឯកសារ និងស្ថិតិនានា របស់លោកអ្នក នៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យ(Server)របស់យើងទៀតនោះដែរ។

ការបន្តកិច្ចសន្យាផ្សាយពាណិជ្ជកម្មថ្មី

កិច្ចសន្យាផ្សព្វផ្សាយពាណិជ្ជកម្មអាចធ្វើបានតាមរយៈអ៊ីម៉ែល ឬក៏តាមរយៈលិខិតដែលសរសេរជាលាយលក្ខណ៍  អក្សរ។ ប៉ុន្តែកិច្ចសន្យានេះ អាចមានប្រសិទ្ធិភាពទៅបាន លុះត្រាណាតែក្រុមហ៊ុន ទទួលបានចំនួនទឹកប្រាក់គ្រប់ស្របតាមកិច្ចសន្យាព្រមព្រៀង។ បន្ថែមពីលើនេះ ប្រសិនបើលោកអ្នកចង់ផ្សព្វផ្សាយពាណិជ្ជកម្មដែលមានរយៈពេលយូរ ខាងភាគីក្រុមហ៊ុននឹងស្នើឲ្យលោកអ្នកទិញនូវគម្រោងក្នុងរយៈពេលពី ៦ ទៅ ១២ ខែ ដើម្បីទទួលបានការ បញ្ចុះតម្លៃពិសេស។

មាតិកាដែលទទួលបានពីអតិថិជន ឬអ្នកឧបត្ថម្ភ និងគំនិតចេញពីបុគ្គល

សារព័ត៌មានតោះអាន គឺជាគេហទំព័រសារព័ត៌មានឯករាជ្យ ដូច្នេះនៅពេលយើងផ្ដល់ឲ្យនរណាម្នាក់ បញ្ចេញមតិយោបល់របស់ខ្លួន នៅលើវេបសាយ គឺយើងនឹងមិនទទួលខុសត្រូវចំពោះគំនិតទាំងនោះទេ។ យើងប្រកាន់ភ្ជាប់នូវគោលការណ៍ «អព្យាក្រឹត» ក្នុងនាមជាអ្នកបញ្ជូនសារ ព័ត៌មាន ដ៏មានសារៈសំខាន់។ ទន្ទឹមនឹងនេះ យើងនឹងមិន ចេញផ្សាយខ្លឹមសារអត្ថបទណា ដែលមានគោលបំណងវាយប្រហារបំពាន, បង្ខូចដល់កិត្តិយសបុគ្គល សាសនា រដ្ឋាភិបាល និងព្រះមហាក្សត្រនោះឡើយ។

យ៉ាងណាក៏ដោយ ក្នុងករណីលោកអ្នកប្រទះឃើញ សំណេរវាយប្រហារណាមួយ នៅលើគេហទំព័រតោះអាន សូមជួយរាយការណ៍ដល់ពួកយើង តាមរយៈអ៊ីម៉ែល:info@tosread.com។ យើងនឹងពិភាក្សាគ្នាជាមួយលោកអ្នក ដោយសហការរីករាយ និងមានស្មារតីទទួលខុសត្រូវ។

ការសម្ភាសជាវីឌីអូ និងអត្ថបទសម្ភាស

សារព័ត៌មានតោះអានមិនទទួលខុសត្រូវចំពោះអ្វីដែលអ្នកសម្ភាសបាននិយាយ និងផ្សព្វផ្សាយនោះទេ។

ការរក្សាឯកជនភាព

សារព័ត៌មានតោះអាន បានចុះបញ្ជីទិន្នន័យរបស់អតិថិជន  អ្នកឧបត្ថម្ភ អ្នកផ្គត់ផ្គង់ អ្នកឆ្លងឆ្លើយព័ត៌មាន អ្នកអានដែលបានសរសេរមកកាន់យើង សម្រាប់ប្រើប្រាស់តែផ្ទៃក្នុងប៉ុណ្ណោះ។ យើងមិនលក់ ឬផ្ដល់ទំនាក់ទំនងនេះ ទៅភាគី ទី៣នោះឡើយ។

ការជាវអត្ថបទព័ត៌មាន

ការជាវអត្ថបទព័ត៌មានរបស់យើង គឺជាមធ្យោបាយការទំនាក់ទំនង និងបង្កើនទីផ្សារ ហើយយើងប្រើដោយមានការគោរពចំពោះ ឯកជនភាពរបស់លោកអ្នក។​ យើងមានការប្រុងប្រយ័ត្នខ្ពស់ ហើយដើម្បីសុវត្ថិភាពយើងរក្សាទិន្នន័យទាំងអស់នៅក្នុង  field BCC.។ យើងផ្ញើសារព័ត៌មាន 2 ជាអតិបរមាក្នុងមួយខែ។ ហើយប្រសិនបើមានព្រឹត្តិការណ៍ពិសេស ឬសិក្ខាសាលាណាមួយ យើងអាចផ្ញើសារព័ត៌មានថែមទៀតក្នុងអំឡុងពេលដូចគ្នានៅនាទីចុងក្រោយ។  បច្ចេកវិទ្យាសារព័ត៌មានដែលយើងផ្តល់លទ្ធភាព ដល់អ្នកគ្រប់គ្នានៅក្នុងទិន្នន័យរួមរបស់យើង។ ហើយយើងទុកសិទ្ធិឱ្យលោកអ្នកសម្រេចចិត្តខ្លួនឯង នៅពេលលោកអ្នកចង់ឈប់ទិញ។ យើងលើកទឹកចិត្តឱ្យអ្នកធ្វើការសម្រេចចិត្តបន្តថា តើអ្នកចង់ចូលរួមទិញបន្ត ឬមិនចង់ចូលរួមទិញបន្តទៀត។

រក្សាទុកព័ត៌មានរបស់អ្នកលើកកំព្យូទ័រដទៃ

ដើម្បីផ្តល់ភាពស្រួលដល់លោកអ្នក ទម្រង់គេហទំព័ររបស់យើង នឹងការរក្សាទុកព័ត៌មានអតិថិជនជូនលោកអ្នក។ តើអ្វីទៅជា HTTP cookie?  HTTP cookie (ហៅថា web cookie, Internet cookie, browser cookie, ឬ simply cookie) គឺជាផ្នែកតូចមួយនៃទិន្នន័យលើគេទំព័រ ដែលបានផ្ញើពីគេហទំព័រ ហើយត្រូវបានរក្សាទុកនៅលើកុំព្យូទ័ររបស់អ្នកប្រើប្រាស់ដោយកម្មវិធី (web browser) របស់អ្នកប្រើប្រាស់  ខណៈដែលអ្នកប្រើប្រាស់កំពុងស្វែងរកព័ត៌មានអ្វីមួយ។ Cookies ត្រូវបានគេរចនាឡើងដើម្បីចងចាំព័ត៌មានរបស់អ្នកប្រើប្រាស់ ហើយគួរឱ្យជឿទុកចិត្តបាន និងអាចរក្សានូវព័ត៌មាននានារបស់អតិថិជន shameful   (ដូចជាការទិញទំនិញនៅក្នុងហាងតាមប្រព័ន្ធអនឡាញ) ឬកត់ត្រាសកម្មភាពស្វែងរករបស់អ្នកប្រើប្រាស់។ រាប់បញ្ចូលទាំងការចុចលើប៊ូតុង (logging in)  ឬថតចម្លងទំព័រដែលត្រូវបានគេចូលទៅមើលព័ត៌មានចាស់យ៉ាងណាក៏ដោយក្តី)។ កម្មវិធីនេះ គេប្រើដើម្បីរក្សាព័ត៌មានរបស់អ្នកប្រើប្រាស់ទាំងចាស់​ និងថ្មី ដូចជាឈ្មោះ អាសយដ្ឋាន លេខសម្ងាត់ និងលេខកាតឥណទានជាដើម។

កំហុសឆ្គងនានា

ប្រសិនបើអ្នករកឃើញកំហុសឆ្គងណាមួយក្នុងកម្មវិធីបណ្ដាញរបស់យើង ជាពិសេសអំពីរបាយ​ការណ៍ និងព័ត៌មានដែលបានផ្ដល់ សូមអនុញ្ញាតឱ្យយើងដឹង! ពួកយើងរីករាយទទួលយក នូវពេលដែលអ្នកជួយបំពេញចន្លោះខ្វះខាតរបស់ពួកយើង ហើយយើងនឹងប្តេជ្ញាបន្តកិច្ចការឱ្យកាន់តែល្អប្រសើរជូនមហាជន៕

error: © Tos Read - You can share from our website or ask us permit for other use.