រាជវង្ស​ម៉ាឡេស៊ី​ហៅ​ឲ្យ​មាន​ការ​យោគ​យល់​គ្នា​ក្នុង​ជំនឿ​សាសនា

ខែ​តុលា 12, 2017

កាល​ពី​ថ្ងៃ អង្គារ៍ រាជវង្ស​ម៉ាឡេស៊ី​បាន​ថ្លែង​ជា​សារធារណ​ដ៏​កំរ ហៅ​ឲ្យ​មាន​​ការ​ឯកភាព​គ្នា និង​មាន​សុខដុម​រមនា​ក្នុង​ជំនឿ​សាសនា ក្រោយ​ពី​មាន​អ្វី​ដែល​រាជវង្ស​ហៅ​ថា​ជា «សកម្មភាព​ជ្រុល​និយម» ជ្រក​ក្រោម​ឈ្មោះ​សាសនា​អ៊ីស្លាម​រីក​រាល​ដាល​នៅ​មជ្ឈឹម​បូព៌ា។

រាជវង្ស​ម៉ាឡេស៊ី​ហៅ​ឲ្យ​មាន​ការ​យោគ​យល់​គ្នា​ក្នុង​ជំនឿ​សាសនា

ដោយ៖ ឃុន ពិទី

កាល​ពី​ថ្ងៃ អង្គារ៍ រាជវង្ស​ម៉ាឡេស៊ី​បាន​ថ្លែង​ជា​សារធារណ​ដ៏​កំរ ហៅ​ឲ្យ​មាន​​ការ​ឯកភាព​គ្នា និង​មាន​សុខដុម​រមនា​ក្នុង​ជំនឿ​សាសនា ក្រោយ​ពី​មាន​អ្វី​ដែល​រាជវង្ស​ហៅ​ថា​ជា «សកម្មភាព​ជ្រុល​និយម» ជ្រក​ក្រោម​ឈ្មោះ​សាសនា​អ៊ីស្លាម​រីក​រាល​ដាល​នៅ​មជ្ឈឹម​បូព៌ា។

សមាជិក​សភា​ភាគតិច​បាន​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ ក្រោយ​ភាព​មិន​ចុះ​សម្រុង​គ្នា​កាល​ពី​ប៉ុន្មាន​ខែ​មុន​បាន​កើត​ឡើង​នៅ​ម៉ាឡេស៊ី។ ម៉ាឡេស៊ី​ដែល​មាន​ពលរដ្ឋ​ប្រមាណ ៦០ភាគរយ​កាន់​សាសនា​អ៊ីស្លាម និង​មាន​ពលរដ្ឋ​ច្រើន​គួរ​សម​កាន់​សាសនា​ព្រះពុទ្ធ សាសនា​គ្រឹស្ត និង​សាសនា​ហិណ្ឌូ។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ អង្គារ៍ ដែល​បាន​ចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​ម៉ាឡេស៊ី ស្ដេច​ស៊ូដង់ ៩អង្គ ដែល​សោយ​រាជ្យ​នៅ​រដ្ឋ​ចំនួន ៩ចំណុះ​ឲ្យ​សហព័ន្ធ​ម៉ាឡេស៊ី បាន​មាន​បន្ទូល​ថា ពលរដ្ឋ​ត្រូវ​តែ​គោរព​គោលការណ៍​រដ្ឋ​ធម្មនុញ្ញ ដែល​បាន​ចែង​ថា​ម៉ាឡេស៊ី​ជា​ប្រទេស​ពហុ​ជាតិសាសន៍ និង​ពហុ​ជំនឿ​សាសនា។

សេចក្ដី​ថ្លែង​ការណ៍​បាន​បន្ត​ទៀត​ថា៖ “ឯកភាព​គ្នា​រវាង​ចម្រុះ​ជាតិ​សាសន៍ និង​ជំនឿ​សាសនា​នៅ​ម៉ាឡេស៊ី ជា​កូន​សោរ​ដើម្បី​រក្សា​ស្ថិរភាព​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​នេះ”៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.