រដ្ឋ​ស្វ័យ​យ័​ត Catalonia នឹងធ្វើ​ប្រជាមតិ​ទោះ

ខែ​កញ្ញា 7, 2017

រដ្ឋ​ស្វ័យ​យ័​ត Catalonia

កាលពី​យប់​ថ្ងៃ​ពុធ គណបក្សកាន់អំណាច​នៃ​រដ្ឋ Catalonia ត្រៀម​នឹង​រៀបចំ​ប្រជាមតិ​ផ្ដាច់ខ្លួន​ពី​អេ​ស្ប៉ា​ញ បើទោះជា​មានការ​ជំទាស់​ពី​បក្សប្រឆាំង។

រដ្ឋ​ស្វ័យ​យ័​ត Catalonia នឹងធ្វើ​ប្រជាមតិ​ទោះបី​ជាមាន​កំហឹង​ពី​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ

ដោយ៖ ឃុន ពិ​ទី

កាលពី​យប់​ថ្ងៃ​ពុធ គណបក្សកាន់អំណាច​នៃ​រដ្ឋ Catalonia ត្រៀម​នឹង​រៀបចំ​ប្រជាមតិ​ផ្ដាច់ខ្លួន​ពី​អេ​ស្ប៉ា​ញ បើទោះជា​មានការ​ជំទាស់​ពី​បក្សប្រឆាំង។ បក្សប្រឆាំង​ដែល​បាន​ចោទថា នីតិវិធី​ធម្មតា​នៃ​សភា​មិនត្រូវ​បាន​គេ​គោរព។ ចំណែកឯ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បាន​ចោទ​សភា​រដ្ឋ Catalonia ថា​បាន​ប្រព្រឹត្ត​អំពើ «រដ្ឋធម្មនុញ្ញ និង​ប្រជាធិបតេយ្យ​ឃោរឃៅ» ដែល​អនុញ្ញាត​ឲ្យ​មានការ​តាក់តែង​ចាប់​បើកផ្លូវ​ឲ្យ​ធ្វើ​ប្រជាមតិ​នៅ​ដើមខែ​ក្រោយ។

ការតាក់តែង​ច្បាប់​ត្រូវបាន​អនុម័ត​ដោយ ៧២សំឡេង ក្រោយពី​សមាជិកសភា​ប​ក្ស​ប្រឆាំង ៥២រូប​បានធ្វើ​ពហិការ ហើយ​ធ្វើបាតុកម្ម​ប្រកបដោយ​អារម្មណ៍មិនល្អ​អស់​ពេល ១១ម៉ោង នៅ​ទីក្រុង Barcelona។ យោងតាម​ការស្ទង់មតិ​កាលពី​ចុងខែ​កក្កដា​កន្លងទៅ ៤៩.៤ភាគរយ​នៃ​ប្រជាជន​រដ្ឋ Catalonia ៥០ភាគរយ​ដែល​បាន​ចូលរួម​ការស្ទង់មតិ​ប៉ុណ្ណោះ​បាន​គាំទ្រ​ឲ្យ Catalonia ផ្ដាច់ខ្លួន​ចេញពី​អេ​ស្ប៉ា​ញ។

ប្រធានាធិបតី​អេ​ស្ប៉ា​ញ លោក Mariano Rajoy បាន​ហៅ​ឲ្យ​ក្រុមអ្នកច្បាប់​រដ្ឋាភិបាល​ដាក់ពាក្យ​បន្តឹង​ទៅកាន់​តុលាការ​ធម្មនុញ្ញ ដើម្បី​ទុក​ប្រជាមតិ​នេះ​ជា​មោ​ឃៈ។ ការិយាល័យ​រដ្ឋ​អ​ជ្ញា​របា​ន​ឲ្យ​ដឹងថា​ខ្លួន​នឹង​ប្ដឹង​ប្រឆាំងនឹង​សមាជិកសភា Catalonia រួមទាំង​សកម្មជន​ទាមទារ​ឯករាជ្យ អ្នកស្រី Carme Forcadell ពីបទ​មិន​គោរព​តាម​នីតិវិធី​ឈានទៅរក​ឯករាជ្យ។

រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​អះអាងថា​ខ្លួន​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ក្នុង​អំណាចច្បាប់ និង​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន ដើម្បី​បញ្ឈប់​ប្រជាមតិ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ០១ តុលា។ រដ្ឋាភិបាល​រដ្ឋ Catalonia ថា​លទ្ធផល​ពី​ប្រជាមតិ​នៅ​ដើមខែ​តុលា​នឹងមាន​សុពលភាព​តាមផ្លូវ​ច្បាប់។ ហើយ​ប្រសិនបើ​ទទួលបាន​ជោគជ័យ​មែន រដ្ឋាភិបាល​រដ្ឋ Catalonia នឹង​ប្រកាស​ឯករាជ្យ​ក្នុង​រយៈពេល ៤៨ម៉ោង និង​កំណត់​ពី​ការរៀបចំ​រដ្ឋ​មួយ។

សូមបញ្ជាក់ថា Catalonia ជា​រដ្ឋ​ស្វ័យ​យ័​ត​មួយ ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​អេ​ស្ប៉ា​ញ។ លាតសន្ធឹង​លើ​ផ្ទៃដី ៣២,១០៨គីឡូម៉ែត្រ​ការេ រដ្ឋ Catalonia នេះ​មាន​ប្រជាជន​សរុប​ប្រមាណ ៧.៥២លាន​នាក់៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.