និស្សិតសាលាកសិកម្មជាង២០០នាក់ នឹងទៅសិក្សានៅអ៊ីស្រាអែល

ខែ​សីហា 24, 2017

ទន្ទឹមនឹង​គ្នា​នេះដែរ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ថ្លែង​សាទរ​ចំពោះ​ដំណើរ​ទស្សនៈកិច្ច​សិក្សា​នេះ ដោយបាន​ផ្ដល់​អនុសាសន៍​ដល់​និស្សិត​ខ្មែរ​ឲ្យ​គោរព​វប្បធម៌​នៅ​ប្រទេស​គេ និង​ខំប្រឹង​សិក្សា​រៀនសូត្រ​ឲ្យ​បាន​ច្រើន​ដើម្បី​យកចំណេះ​ដឹង​មក​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​វិញ។

និស្សិត​សាលា​កសិកម្ម​ជាង ២០០នាក់ នឹង​ទៅ​សិក្សា​នៅ​អ៊ីស្រាអែល

ដោយ៖ ឃី ពិសី

និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំនួន ២១០ នាក់​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ដើម្បី​ទៅ​ចុះ​កម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល ក្នុង​ឆ្នាំ២០១៧-២០១៨ លើ​មុខជំនាញ​កសិកម្ម ដោយមាន​ការលើកទឹកចិត្ត​ពី លោក​រដ្ឋមន្ត្រី វេ​ង សាខុន។

ថ្លែង​ទៅកាន់​អង្គ​កម្មវិធី​នា​ព្រឹក​ថ្ងៃទី ២៤ សីហា សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​លោក ង៉ោ ប៊ុន​ថា​ន បាន​ឲ្យ​ដឹងថា​ការ​ចេញទៅ​សិក្សារ​នៅ​បរទេស​របស់​និស្សិត​ខ្មែរ គឺជា​កិច្ចសហការ​ណ៍រ​វាង​ភាគី​សាកលវិទ្យាល័យ និង​ក្រុមហ៊ុន Agro Studies របស់​អ៊ីស្រាអែល។ លោក​បន្តថា​និស្សិត​ដែល​ត្រៀម​ចេញទៅ​សិក្សារ​គឺមាន​រយៈពេល ១១ខែ សម្រាប់​និស្សិត​ឆ្នាំ​ទី៣ ដោយ​ក្នុងនោះ​មាន​ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ជាក់ស្ដែង។ ទោះបី​យ៉ាងនេះ​ក្ដី​លោក ង៉ោ ប៊ុន​ថា​ន បញ្ជាក់ថា​និស្សិត​នឹងត្រូវ​ទទួលខុសត្រូវ​លើ​ការធ្វើដំណើរ ការ​ស្នាក់នៅ និង​អាហារ​ដោយ​ខ្លួនឯង ប៉ុន្តែ​ពួកគេ​នឹង​ទទួលបាន​ប្រាក់ខែ​ក្នុងកំឡុងពេល​សិក្សា​ត្រឡប់មកវិញ។

ទន្ទឹមនឹង​គ្នា​នេះដែរ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ថ្លែង​សាទរ​ចំពោះ​ដំណើរ​ទស្សនៈកិច្ច​សិក្សា​នេះ ដោយបាន​ផ្ដល់​អនុសាសន៍​ដល់​និស្សិត​ខ្មែរ​ឲ្យ​គោរព​វប្បធម៌​នៅ​ប្រទេស​គេ និង​ខំប្រឹង​សិក្សា​រៀនសូត្រ​ឲ្យ​បាន​ច្រើន​ដើម្បី​យកចំណេះ​ដឹង​មក​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​វិញ។

ចាប់តាំងពី​ការបង្កើត​គម្រោង​នៅ​ឆ្នាំ២០០៨ មកដល់​ឆ្នាំ ២០១៧ មាន​និស្សិត​ខ្មែរ ៤៦៨ នាក់​ហើយ​ដែល​បាន​បញ្ជូន​ឲ្យ​ទៅ​ចុះ​កម្មសិក្សា​តាម​ជំនាញនីមួយៗនៅ​ប្រទេស​អ៊ីស្រាអែល៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.