ទោះ​ជាប់ ឬ ធ្លាក់ លោក ហង់ ជួនណា​រ៉ុ​ន     

ខែ​កញ្ញា 4, 2017

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកទឹកចិត្ត​ឲ្យ​សិស្ស​ទាំងអស់ ទោះ​ប្រឡង​ជាប់ ឬ​ធ្លាក់​ក្តី គួរតែ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ។

ទោះ​ជាប់ ធ្លាក់ លោក ហង់ ជួនណា​រ៉ុ​ន លើកទឹកចិត្ត​ឲ្យ​សិស្ស​រៀន​ជំនាញ​វិជ្ជាជីវៈ      

ដោយ៖ មាស សុវណ្ណ

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកទឹកចិត្ត​ឲ្យ​សិស្ស​ទាំងអស់ ទោះ​ប្រឡង​ជាប់ ឬ​ធ្លាក់​ក្តី គួរតែ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ។

លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា៖ «សិស្ស​មិនត្រូវ​ឡើងទៅ​រៀន​នៅ​សាកលវិទ្យាល័យ​ទាំងអស់​នោះទេ។ កន្លងមក សិស្ស​ភាគច្រើន​តែង​ចង់ទៅ​រៀន​នៅ​ឧ​ត្ត​មសិ​ក្សា ប៉ុន្តែ យើង​លើកទឹកចិត្ត​សិស្ស​ប្រឡង​ជាប់ ឬ​ធ្លា​ក់បាក់​ឌុប ឲ្យ​រៀន​ជំនាញ​វិជ្ជាជីវៈ»      

ក្រៅពី​ជំរុញ​ឲ្យ​សិស្ស​រៀន​ជំនាញ​វិជ្ជាជីវៈ ក្រសួង​អប់រំ បាន​បើក​ច្រក​ឲ្យ​សិស្ស​ធ្លាក់​បាក់​ឌុប អាច​រៀន​បរិញ្ញាបត្ររ​ង និង​អាច​ប្រឡង​ម្តងទៀត​នៅ​ឆ្នាំក្រោយ​ផងដែរ។

លោក​រដ្ឋមន្ត្រី​បន្តថា៖«ក្រសួង​មិន​ចាត់ទុក​សិស្ស​ជា​ចំណាត់​ខ្មាំង ឬ​ជនរងគ្រោះ​ពី​កំណែទម្រង់​នោះទេ។ ដូច្នេះ អ្នកធ្លាក់​បាក់​ឌុប យើង​បើក​ច្រក​ឲ្យ​គាត់​អាច​បន្ត​ការសិក្សា​នៅ​បរិញ្ញាបត្ររង ជាពិសេស គាត់​អាច​ជ្រើសរើស​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​រៀន​ជំនាញ​បច្ចេកទេស​ទាំងនេះ»

នៅក្នុង​ឆ្នាំ​សិក្សា២០១៧-២០១៨ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានផ្តល់​អាហារូបករណ៍​ជាង១ម៉ឺន​កន្លែង សម្រាប់​សិស្ស​ថ្នាក់​បរិញ្ញាបត្រ​បច្ចេកវិទ្យា ឬ​ឯកទេស​សញ្ញាបត្រ​វិស្វករ  សញ្ញាបត្រ ជាន់ខ្ពស់ ឬ បរិញ្ញាបត្ររង​បច្ចេកទេស ឬ ឯកទេស និង​សញ្ញាបត្រ​បច្ចេកទេស និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។  នេះ​បើ​យោង​សេចក្តីជូនដំណឹងរ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.