ថៃ​គ្រោង​ដាក់​ចេញ​បំរាម​មិន​ឲ្យ​ជក់​បារី​នៅ​ឆ្នេរ​សមុទ្ទ​ល្បីៗ​ចំនួន ២០

ខែ​តុលា 12, 2017

ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ តំបន់​ឆ្នេរ​សមុទ្ទ​ថៃ​ទាំង ២០ ដែល​ជា​តំបន់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ថៃ​នឹង​ហាម​ឃាត់​មិន​ឲ្យ​ជក់​បារី​ទេ។ បើ​តាម​ប្រធាន​គ្រប់​គ្រង​ផ្លូវ​ទឹក និង​ធនធាន​ឆ្នេរ​សមុទ្ទ បំរាម​នេះ​ត្រូវ​បាន​ដាក់​ចេញ ក្រោយ​ពី​រក​ឃើញ​ថា​មាន​បរិមាណ​កន្ទុយ​បារី​ច្រើន​ហួស​ប្រមាណ ត្រូវ​បាន​គេ​បោះ​ចោល​នៅ​តាម​ឆ្នេរ​សមុទ្ទ។

ថៃ​គ្រោង​ដាក់​ចេញ​បំរាម​មិន​ឲ្យ​ជក់​បារី​នៅ​ឆ្នេរ​សមុទ្ទ​ល្បីៗ​ចំនួន ២០

ដោយ៖ ឃុន ពិទី

ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ តំបន់​ឆ្នេរ​សមុទ្ទ​ថៃ​ទាំង ២០ ដែល​ជា​តំបន់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ថៃ​នឹង​ហាម​ឃាត់​មិន​ឲ្យ​ជក់​បារី​ទេ។ បើ​តាម​ប្រធាន​គ្រប់​គ្រង​ផ្លូវ​ទឹក និង​ធនធាន​ឆ្នេរ​សមុទ្ទ បំរាម​នេះ​ត្រូវ​បាន​ដាក់​ចេញ ក្រោយ​ពី​រក​ឃើញ​ថា​មាន​បរិមាណ​កន្ទុយ​បារី​ច្រើន​ហួស​ប្រមាណ ត្រូវ​បាន​គេ​បោះ​ចោល​នៅ​តាម​ឆ្នេរ​សមុទ្ទ។

នាយកដ្ឋាន​​ផ្លូវ​ទឹក និង​ធនធាន​ឆ្នេរ​សមុទ្ទ​ថៃ បាន​ត្រួត​ពិនិត្យ​ផ្ទៃ​ឆ្នេរ​សមុទ្រ​ត្រឹម​តែ ៩ម៉ែត្រ​ការេ​ប៉ុណ្ណោះ រួច​រក​ឃើញ​ថា​មាន​កន្ទុយ​បារី​ជា​មធ្យម ០.៧៦ដើម​ក្នុង​មួយ​ម៉ែត្រ​ការេ ដែល​សមាមាត្រ​នឹង ១០១,០៥៨ដើម​នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្ទ ២.៥គីឡូម៉ែត្រ។ បរិមាណ​កន្ទុយ​បារី​ដែល​ត្រូវ​បាន​គេ​បោះ​ចោល ត្រូវ​នឹង​មួយ​ភាគ​បី​នៃ​សំរាម​ដែល​ប្រមូល​បាន។

លោក ចា​តុផន បូរូសផាត់ អគ្គ​នាយកដ្ឋាន​​ផ្លូវ​ទឹក និង​ធនធាន​ឆ្នេរ​សមុទ្ទ​​ថៃ បាន​ប៉ាន​ស្មាន​ថា ជា​រៀង​រាល់​ថ្ងៃ មាន​កន្ទុយ​បារី​លើស​ពី ១០០លាន​ដើម​ត្រូវ​បាន​គេ​បោះ​ចោល​នៅ​តាម​ផ្លូវ នា​ទី​ក្រុង​ធំៗ​នៅ​ប្រទេស​ថៃ។ ហើយ​វា​បានផ្ដល់​សំរាម​បន្ថែម​នាំ​ឲ្យ​ស្ទះ​លូ ហើយ​អាច​បង្ក​ជា​ទឹក​ជំនន់។

លោក​បាន​បន្ត​ថា ខេត្ត​ភូកេត ប្រាជួប​គិរី​ខណ្ឌ ចន្ទ​បុរី និង​សុង​ខ្លា បាន​ព្រម​ព្រៀង​ថា​នឹង​រួម​គ្នា​អនុវត្ត​កថាខណ្ឌ​១៧ នៃ​ច្បាប់​គ្រប់​គ្រង​សមុទ្ទ និង​ធនធាន​ឆ្នេរ​ឆ្នាំ ២០១៥។ ចាប់​ពី​ខែ​ក្រោយ​ទៅ ឆ្នេរ​សមុទ្ទ​ក្នុង​ខេត្ត​ទាំង​នោះ​នឹង​ដាក់​ចេញ​វិធាន​ការ​សាក​ល្បង និង​ហាម​មិន​ឲ្យ​ជក់​បារី​នៅ​តំបន់​ឆ្នេរ​ចំនួន២០។ ប្រសិន​បើ​រក​ឃើញ​ថា​ប្រព្រឹត្ត​ល្មើស ជន​ល្មើស​នឹង​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ ១ឆ្នាំ និង/ឬ ផាក​ពិន័យ​ជា​ទឹក​ប្រាក់​រហូត​ដល់ ១០០,០០០បាត (ប្រហែល ៣០០ដុល្លារ​អាមេរិក)៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.