​បណ្ឌិត​ Michael​ Vickery ​

ខែ​កក្កដា 1, 2017

ជីវ​ប្រវត្តិ​​និង​​ស្នាដៃ​​ស្រាវ​​ជ្រាវ​​របស់​​បណ្ឌិត​​ Michael​ ​Vickery​ ​

ដោយ៖ ភួង អធិការ

លោក Michael Theodore Vickery  កើត​នៅ​ថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៣១ នៅ​សហរដ្ឋអាមេរិក ហើយ​បានទទួល​មរណភាព​ក្នុង​អាយុ៨៦ឆ្នាំ កាលពី​វេលា​ម៉ោង១១ព្រឹក​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅ​ខេត្តបាត់ដំបង។ លោក​គឺជា​អ្នកប្រវត្តិសាស្ត្រ គ្រូបង្រៀន និង​ជា​អ្នកនិពន្ធ​ដែល​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ស្នាដៃ​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍​របស់គាត់។

ជីវប្រវត្តិ
បន្ទាប់ពី​ទទួល​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​អក្សរសាស្ត្រ​ពី​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​នៅ​ឆ្នាំ១៩៥២ លោក Vickery បានទទួល​អាហារូបករណ៍ Fulbright នៅ​ប្រទេស​ហ្វាំ​ង​ឡង់​ពី​ឆ្នាំ ១៩៥៣ ដល់​ឆ្នាំ ១៩៥៥ មុនពេល​ដែល​លោក​ចូល​ធ្វើជា​កងទ័ព​សហរ​ដ្ឋ​អាមេរិក​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ពី​ឆ្នាំ ១៩៥៦ ដល់​ឆ្នាំ ១៩៥៨ ។ បន្ទាប់មក​លោក​បានធ្វើ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​ក្រុង អ៊ី​ស្តង់​ប៊ុល ប្រទេស​ទួរគី ពី​ឆ្នាំ ១៩៥៨ ដល់​ឆ្នាំ១៩៦០ នៅ​កម្ពុជា ចាប់ពី​ឆ្នាំ ១៩៦០ ដល់​ឆ្នាំ ១៩៦៤ និង​នៅ​ឡាវ​ចាប់ពី​ឆ្នាំ ១៩៦៤ ដល់​ឆ្នាំ ១៩៦៧ ។

នៅ​ឆ្នាំ ១៩៧៧ លោក Vickery បានបញ្ចប់​ការសិក្សា​ផ្នែក​បណ្ឌិត​ទស្សនវិជ្ជា​ប្រវត្តិសាស្ត្រ​ពី​សាកលវិទ្យាល័យ​Yale។ បន្ទាប់មក​លោក​បានធ្វើ​ការស្រាវជ្រាវ​និក្ខេបបទ​នៅ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ពី​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៧២ ហើយ​បាន​បញ្ឈប់​នៅ​ឆ្នាំ ១៩៧៣ ពេលដែល​លោក​បាន​ក្លាយជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍​នៅ​សាកលវិទ្យាល័យ Universiti Sains Malaysia នៅ​ខេត្ត​ប៉េ​ណា​ង ប្រទេស​ម៉ាឡេស៊ី ជាទី​ដែល​លោក​បានធ្វើ​ការងារ​រហូត​ដល់​ឆ្នាំ១៩៧៩ ។

លោក​បាន​បន្ត និង​បញ្ចប់​ការស្រាវជ្រាវ​នៅ​ឆ្នាំ១៩៧៧ មួយ​ដោយ​ដាក់ឈ្មោះថា «កម្ពុជា​ក្រោយ​អង្គរ ភស្តុតាង​តាមលំដាប់ពី​សតវត្ស​ទី១៤ ដល់១៨» (Cambodia After Angkor: The Chronicular Evidence for the Fourteenth to Sixteenth Centuries)។

បន្ទាប់មក​គាត់​បាន​ក្លាយជា​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍​នៅ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី(Australian National University) ពី​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ១៩៨២ និង​ជា​អ្នកស្រាវជ្រាវ​ប្រ​វ​ត្ដិ​សាស្ដ្រ​អាស៊ីអាគ្នេយ៍​នៅ​សាកលវិទ្យាល័យ​អា​ដឺ​ឡេ​ដ(University of Adelaide) ពី​ឆ្នាំ១៩៨២ ដល់១៩៨៨ និង​ជា​សាស្ត្រាចារ្យ​ជាន់ខ្ពស់​ផ្នែក​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍ នៅ​សាកលវិទ្យាល័យ Universities Sains Malaysia នៅ​ប្រទេស​ម៉ាឡេស៊ី​ពី​ឆ្នាំ១៩៨៨ ដល់១៩៩៨ ។ ហើយ​លោក​បាន​ធ្វើជា​សាស្ត្រាចារ្យ​បង្រៀន​មុខវិជ្ជា​ប្រវត្តិសាស្ត្រ​កម្ពុជា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក្រុងភ្នំពេញ​ចាប់ពី​ឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០០២ ។

លោក​បានធ្វើការ​ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៨ ហើយ​មួយឆ្នាំ​បន្ទាប់មក​គាត់​ក្លាយជា​សាស្ត្រាចារ្យ​ដែល​បានធ្វើ​ទស្សនកិច្ច​សិក្សា នៅ​សាលា​ស្រាវជ្រាវ​ទស្សនវិជ្ជា និង​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ស៊ីដនី​ជា​កន្លែង​ដែល​គាត់​បានធ្វើការ​រហូតដល់​ឆ្នាំ២០១១ ។

នៅ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ លោក Vickery បាន​ស្លាប់​ដោយសារ​គាំងបេះដូង​ក្នុង​អាយុ ៨៦ ឆ្នាំ នៅ​ខេត្តបាត់ដំបង​នៃ​ប្រទេស​កម្ពុជា ដែល​ពិធី​បុណ្យសព​របស់គាត់​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​អស់​រយៈពេល ៥ថ្ងៃ នៅ​កន្លែង​ដែល​ប្រពន្ធ​សញ្ជាតិ​ខ្មែរ​អាមេរិកកាំង​របស់​គាត់​រស់នៅ។

កិច្ចការ​ស្រាវជ្រាវ​លើ​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍
ការស្រាវជ្រាវ និង​ការសរសេរ​របស់លោក Vickery បាន​ផ្តោតលើ​ប្រវត្តិសាស្ត្រ​សម័យបុរាណ​រវាង​កម្ពុ​ជា​និង​ថៃ ជាមួយ​ការបោះពុម្ព​ផ្សាយ​​នូវ អត្ថបទ​ប្រ​វ​ត្ដិ​សាស្ដ្រ ហើយ​និង​ការសិក្សា​តាមរបៀប​និក្ខេបបទ និង​ការបកស្រាយ​ថ្មី និង​សហ​សម័យ​របស់​កម្ពុជា ដែលជា​អ្នកស្រាវជ្រាវ​ម្នាក់​ដែល​បាន​ពិនិត្យមើល​យ៉ាង​ពេញលេញ​នូវ​ព្រឹត្តិការណ៍​ក្នុង​តំបន់​កំឡុង​ឆ្នាំ១៩៨០ ។

លោក Vickery ​បាន​​ចូល​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការជួយ​ពង្រីក​ការជជែក​ដេញដោល​នៃ​វិទ្យាសាស្ត្រ​សម័យ​បុ​រេ​អង្គរ យុគសម័យ និង​ពេលវេលា​ដ៏​ងងឹត​របស់​កម្ពុជា។

លោក​បាន​ណែនាំ និង​ធ្វើ​សមាហរណកម្ម​ស្នាដៃ​របស់​អ្នកស្រាវជ្រាវ​កម្ពុជា គឺ​លោក Khin Sok និង​លោក Mak Phoen ដោយ​ប្រើប្រាស់​ទស្សនៈ​សង្កត់​ចំនុច​បកស្រាយ​ឱ្យ​លម្អិត​របស់​ពួកគេ នៅលើ​មូលដ្ឋាន​នៃ​បរិ​មាណនៃ​សិលាចារឹក​អក្សរ​កាត់​ដែល​មិន​ត្រូវបាន​គេ​បកស្រាយ​ពីមុន​លោក Vickery បាន​ពន្យល់​ពី​ការពិត​នៃ​ស្នាដៃ​ជាច្រើន​របស់​អ្នកស្រាវជ្រាវមុន។

ឆ្នាំ ១៩៨៤ លោក​បាន​បោះ​ពុ​ម្ភ​ផ្សាយ​សៀវភៅ​ដែល​បាន​ខិត​ចំ​យកចិត្តទុកដាក់​ស្រាវជ្រាវ​មួយ គឺ​សៀវភៅ «កម្ពុជា​ឆ្នាំ ១៩៧៥​-១៩៨២» ដែល​រៀបរាប់​អំពី​សម័យ​ប៉ុលពត និង​ក្រោយពី​សង្គ្រាមថ្មី។ ការស្រាវជ្រាវ​នោះ បានក្លាយ​ទៅជា​ឯកសារយោង​ស្តង់ដារ​មួយ​ស្តីពី​ខ្មែរក្រហម​និង​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ជាច្រើន​ទសវត្សរ៍​មុន និង​ក្រោយ។

ទោះបីជា​លោក Vickery ជា​សមាជិក​ព្រឹត្តិប័ត្រ​នៃ​ក្រុម​អ្នកស្រាវជ្រាវ​អាស៊ាន ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នកប្រវត្តិសាស្ត្រ ម៉ាក្ស​ស៊ី​ក ឬ  “Marxist” ដោយ​អ្នកស្រាវជ្រាវ​មួយចំនួន​បានចាត់ទុក​ថា​ជា​អ្នកជំនាញ​កម្ពុជា និង​ជា«ប្រវត្តិវិទូ​ឈានមុខ» អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា។

លោក Vickery បាន​សរសេរ​នៅក្នុង​ព្រឹត្តិប័ត្រ​នៃ​ក្រុម​អ្នកស្រាវជ្រាវ​អាស៊ាន វ៉ូ​លូ​ម២១ នៅ​ឆ្នាំ ១៩៨៩ថា៖

«ការចូលរួម​វិភាគទាន​ដំបូង​របស់ខ្ញុំ (១៩៨២) ចំពោះ BCAS (ព្រឹត្តិប័ត្រ​នៃ​ក្រុម​អ្នកស្រាវជ្រាវ​អាស៊ាន) គឺ​អំពី​ការ​ក្លែងបន្លំ​ស្ថិតិ​កម្ពុជា របស់​CIA។ ខ្ញុំ​ជឿជាក់ថា ភារកិច្ច​របស់ BCAS គួរតែ​ប្រឆាំងនឹង​ព័ត៌មាន​មិន​ត្រឹមត្រូវ​របស់​សហរដ្ឋអាមេរិក និង​ការត្រួតពិនិត្យ​ដោយ​ខ្លួនឯង ហើយ​ផ្តល់ព័ត៌មាន​ប្រសើរឡើង នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក»។

“My first contribution (1982) to BCAS [Bulletin of Concerned Asian Scholars] was on CIA falsification of Cambodian statistics. I believe the task of BCAS should be to counter U.S. regime misinformation and mainstream self-censorship, and provide well-researched progressive information on Asia and the Pacific…[sic]”

លោក Vickery បានរួម​ចំណែក​ជា​អ្នកសរសេរ​អត្ថបទ​ឱ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពី​ឆ្នាំ១៩៩២ ដល់​ឆ្នាំ២០០៧ ក្នុងកំឡុងពេល​ដែល​លោក​បាន​ចូលរួម​ក្នុង​ការជជែក​ពិភាក្សា​នយោបាយ។ ក្នុង​ឆ្នាំ ២០០៨ លោក​បានធ្វើការ​ជាមួយ​ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ លោក អៀង សារី រដ្ឋមន្ត្រីការបរទេស​នៃ​របប​ខ្មែរក្រហម​នៅ​សាលាក្តី​ខ្មែរក្រហម​ដោយ​បម្រើការ​ជា​អ្នកវិភាគ និង​ជា​អ្នកជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.