ជន​ល្មើស​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​​សំដៅទី​ស្នាក់​ការ​ប៉ូលីស​ក្រុង​ដាម៉ាស

ខែ​តុលា 12, 2017

យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​ស្លាប់ និង ៦នាក់​ទៀត​រង​របួស ក្រោយ​ពី​​​​ក្រុម​ជន​ល្មើស​បាន​ធ្វើ​សកម្ម​ភាព​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​ខ្លួន នៅ ក្បែ​ស្នាក់​ការ​ប៉ូលីស​នៅ​ក្រុង​ដាម៉ាស រដ្ឋ​ធានី​ប្រទេស​ស៊ីរី។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ។

ជន​ល្មើស​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​សំដៅទី​ស្នាក់​ការ​ប៉ូលីស​ក្រុង​ដាម៉ាស

ដោយ៖ ឃុន ពិទី

យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​ស្លាប់ និង ៦នាក់​ទៀត​រង​របួស ក្រោយ​ពី​​​​ក្រុម​ជន​ល្មើស​បាន​ធ្វើ​សកម្ម​ភាព​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​ខ្លួន នៅ ក្បែ​ស្នាក់​ការ​ប៉ូលីស​នៅ​ក្រុង​ដាម៉ាស រដ្ឋ​ធានី​ប្រទេស​ស៊ីរី។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ។

ទូរទស្សន៍​រដ្ឋ​ស៊ីរី​បាន​រាយ​ការណ៍​ថា កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ក្រុម​ជន​ល្មើស​បាន​ព្យាយាម​វាយ​ប្រហារ​អាគារ​ស្នង​ការ​ប៉ូលីស​ក្រុង និង​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​សន្តិសុខ មុន​នឹង​ចុច​បំផ្ទុះ​គ្រាប់​បែក។

ជន​ល្មើស​ពីរ​នាក់​ប្រដាប់​ដោយ​ខ្សែ​ក្រវ៉ាត់​គ្រាប់​បែក​បាន​ចុច​បំផ្ទុះ​ខ្លួន​ឯង​នៅ​ក្រៅ​ស្នង​ការ​ប៉ូលីស ខណៈ​ដែល​ជន​ល្មើស​ទី​បី​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ផ្លូវ​ច្រក​ចូល​ផ្សារ​មួយ​កន្លែង នៅ​ដង​ផ្លូវ​តែ​មួយ។

នេះ​ជា​ការ​វាយ​ប្រហារ​លើក​ទី​ពីរ​ហើយ​ក្នុង​ខែ​នេះ ខណៈ​ដែល​ករណី​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​ម្ដង​ហើយ​កាល​ពី​ថ្ងៃ​ទី ០២ តុលា ដើម​ខែ។

អសន្តិសុខ​បាន​កើត​ឡើង​នៅ​ស៊ីរី​ជា​បន្ត​បន្ទាប់ ក្រោយ​មាន​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​នេះ។ ជម្លោះរយៈពេល ៦ឆ្នាំ​ រវាង​ក្រុម​ឧទ្ទាម​​សកម្ម​ប្រយុទ្ធ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ស៊ីរី និង​រដ្ឋាភិបាល​ស៊ីរី​កន្លង​មក​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៤០០,០០០នាក់ ហើយ​ប្រជាជន​ស៊ីរី​ជាង​ពាក់​កណ្ដាល​បាន​រង​គ្រោះ និង​ក្លាយ​ជា​ជន​ភៀស​ខ្លួន៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.