ក្រសួងពាណិជ្ជកម្ម បង្កើត​គោលនយោបាយ​

ខែ​កញ្ញា 8, 2017

កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​គោលនយោបាយ​ជាតិ​ដំ​ឡូ​មី​កម្ពុជា​នៅ​ទីស្តីការក្រសួង​ពាណិជ​កម្ម​នៅ​ថ្ងៃទី០៥ កញ្ញា អភិបាលខេត្ត​ពោធិ៍សាត់ លោក អ៊ឹង គឹម​លាង លើកឡើង​ពី​បញ្ហា​ប្រឈម​របស់​កសិករ​នៅ​ខេត្ត​របស់ខ្លួន ដោយ​អះអាងថា បញ្ហា​ទីផ្សារ​ដំឡូង​មី គឺ​បណ្តាលមកពី​ប្រទេសជិតខាង​ក្រឡុក​ទីផ្សារ​នៅ​កម្ពុជា។

ក្រសួងពាណិជ្ជកម្ម បង្កើត​គោលនយោបាយ​ជាតិ​ដំឡូង​មី ដើម្បី​ជួយ​កសិករ       

ដោយ៖ មាស សុវណ្ណ

កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​គោលនយោបាយ​ជាតិ​ដំ​ឡូ​មី​កម្ពុជា​នៅ​ទីស្តីការក្រសួង​ពាណិជ​កម្ម​នៅ​ថ្ងៃទី០៥ កញ្ញា អភិបាលខេត្ត​ពោធិ៍សាត់ លោក អ៊ឹង គឹម​លាង លើកឡើង​ពី​បញ្ហា​ប្រឈម​របស់​កសិករ​នៅ​ខេត្ត​របស់ខ្លួន ដោយ​អះអាងថា បញ្ហា​ទីផ្សារ​ដំឡូង​មី គឺ​បណ្តាលមកពី​ប្រទេសជិតខាង​ក្រឡុក​ទីផ្សារ​នៅ​កម្ពុជា។

លោក​អត្ថាធិប្បាយ​ថា៖ «អ្នកបញ្ជា​ទិញ​របស់​កម្ពុជា គឺ​ចិន ប៉ុន្តែ​នៅពេល​ទីផ្សារ​ចិន​មាន​តម្រូវការ​ខ្ពស់ ការផ្គត់ផ្គង់​របស់​យើង គឺ​ងាយស្រួល​ក្នុង​ផ្តល់​ជូនទៅ​ប្រទេស​ថៃ និង​វៀតណាម។ តែ​យើង​កុំភ្លេចថា ប្រទេសជិតខាង​ទាំងពីរ​នេះ ក៏​ផលិត​ដំឡូង​មី​ដែរ។ ពេល​ចិន​បញ្ជា​ទិញ​ដំឡូង​មី​ក្នុង​បរិមាណ​ខ្ពស់ ថៃ និង​វៀតណាម មិនអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់ នោះ​ថៃ និង​វៀត​ណា​ថា ដំឡូង​មី​យើង មានគុណ​ភាព ហើយ​បញ្ជា​ទិញ​ពី​កម្ពុជា​ច្រើន ប៉ុន្តែ ពេល​ចិន​បញ្ជា​ទិញ​ដំឡូង​មី​មាន​បរិមាណ​ទាប ធ្វើ​ឲ្យ​ទិន្នផល​យើង​ចាល់(លើស) ថៃ​និង​វៀតណាម​ថា ដំឡូង​មី​យើង គ្មាន​ស្តង់ដា»

លោក​បន្ថែមថា ការ​ប្រឈម​ខ្លាំង​របស់​កសិករ​ខ្មែរ គឺ​បណ្តាលមកពី​កសិករ​ខ្វះ​បច្ចេកទេស ដែល​ធ្វើ​ឲ្យ​មាន​កសិផល​មាន​ទិន្ន​ទាប និង​ថ្លៃដើម​មានតម្លៃ​ខ្ពស់។ យ៉ាងណា លោក​អះអាងថា ដំឡូង​មី​កម្ពុជា​មានគុណ​ភាពល្អ​ជា​ង​គេ ប៉ុន្តែ បញ្ហា​បច្ចេកទេស និង​ទីផ្សារ​កសិករ​នៅតែមាន​វិបត្តិ។  លោក​គាំទ្រ​នូវ​គោលនយោបាយ​ដំឡូង​មី ប៉ុន្តែ លោក​ស្នើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម គួរតែ​ចុះ​MoUជាមួយ​ប្រទេស​ចិន ថៃ និង​វៀតណាម ឲ្យ​បានច្បាស់លាស់ ចៀសវាង​ការរង​សម្ពាធ​ពី​ប្រទេសជិតខាង​លើ​បញ្ហា​ការផ្គត់ផ្គង់​ដំឡូង​លើ​ទីផ្សារ។ លោក​ថា សព្វថ្ងៃនេះ មិន​ថា តែ​ដំឡូង​មី​ទេ វិស័យ​កសិកម្ម​ខ្មែរ​ទាំងអស់ មានតម្លៃ​ឡើង​ចុះ ដោយ​ពឹង​លើ​ទីផ្សារ​បរទេសជិតខាង។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឃិធ ភា​រ៉ា ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ទទួលស្គាល់ថា កសិករ​ខ្មែរ ពិតជា​ជួបប្រទះ​បញ្ហា​នេះ​មែន។ យ៉ាងណាក៏ដោយ លោក​ថា ក្រសួងពាណិជ្ជកម្ម ខិតខំ​ទាក់ទាញ​វិនិយោគិន ឲ្យ​មក​បង្កើត​រោងចក្រ​នៅ​កម្ពុជា ដែល​មាននៅ​ខេត្ត​ប៉ៃលិន និង​ខេត្តក្រចេះ។

លោក​មានប្រសាសន៍ថា៖«ខ្ញុំ​លើក​រោងចក្រ​នៅ​ខេត្តក្រចេះ​មួយ គេ​ធានា​ទិញ ទិញ​ដំឡូង​ប្រមាណ៥ពាន់​តោន​ក្នុង​មួយថ្ងៃ ឲ្យ​តែមាន​ដំឡូង​ស្រស់​លក់​ឲ្យ​គាត់។ យើង​ខ្លាច​តែ​កសិករ​យើង ផលិត​មិន​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​ផង»។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងថា គោលនយោបាយ​ជាតិ​ដំឡូង​មី​កម្ពុជា​នេះ គឺជា​ប្រព័ន្ធ​យន្តការ​ច្បាស់លាស់​មួយ ដើម្បី​ជួយ​ជីវភាព​កសិករ ឲ្យ​កាន់តែ​ប្រសើរ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ដូច្នេះ​ថា៖«គោលនយោបាយ​នេះ នឹង​ចេញឆាប់។ គោលនយោបាយ​នេះ នឹង​ជួយ​កសិករ​រាប់​ចាប់តាំងពី​ការដាំដុះ រហូតដល់​ការនាំ​ចេញទៅ​ផ្សារ​អន្តរជាតិ»។

ដំណាំ​ដំឡូង​មី បាន​ក្លាយជា​ដំណាំ​សំខាន់​ទី២ បន្ទាប់ពី​ដំណាំ​ស្រូវ។ វិស័យនេះ បាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ  ដោយ​ក្នុងនោះ​មាន​ផ្ទៃដី​ដាំ​ដុះ១៦ពាន់​ហិច​តា​ក្នុង​ឆ្នាំ២០០០ និង​អាច​ពង្រីក​ផ្ទៃ​ដាំ​ដុះ​បាន​ជាង៦០០ពាន់​ហិច​តា​ក្នុង​ឆ្នាំ២០១៧ និង​ទទួលបាន​ទិន្នផល១៣លាន​តោន​ក្នុង​ឆ្នាំ​កន្លងទៅ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.