ក្រសួងកសិកម្ម៖ មូលហេតុ៣យ៉ាង កសិករ​មិន

ខែ​សីហា 9, 2017
news

លោក​សុខ ស៊ីឡូ អគ្គលេខាធិការរង​ក្រុមប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​អះអាងថា មាន​មូលហេតុ៣ចំណុច​ដែល​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​មិនអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បាន។

ក្រសួងកសិកម្ម៖ មូលហេតុ៣យ៉ាង កសិករ​មិនអាច​ប្រកួត​ជាមួយ​ប្រទេសជិតខាង     

ដោយ៖ មាស សុវណ្ណ

លោក​សុខ ស៊ីឡូ អគ្គលេខាធិការរង​ក្រុមប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​អះអាងថា មាន​មូលហេតុ៣ចំណុច​ដែល​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​មិនអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បាន។

មូលហេតុ​ទីមួយ​បណ្តាលមកពី​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​មានតម្លៃ​ថ្លៃ​ដែល​ធ្វើ​ឲ្យ​កសិករ ត្រូវ​ចំណាយ​ដើមទុន​ច្រើន​ក្នុង​ការផលិត។មូលហេតុ​ទី​ពីរ​បណ្តាលមកពី​សេវា​ការដឹកជញ្ជូន​នៅ​កម្ពុជា​មានតម្លៃ​ថ្លៃ​ជាង​ប្រទេសជិតខាង​និង​មូលហេតុ​ទី​បី​បណ្តាលមកពី​តម្លៃ​កសិផល​របស់​ខ្មែរ​មានតម្លៃ​ថ្លៃ​ជាង​ប្រទេសជិតខាង។ ពីព្រោះ កសិករ​ត្រូវ​ចំណាយ​ខ្ពស់​ក្នុង​ការផលិត ដូចជា​ការចំណាយ​ច្រើន​លើ​ថ្លៃ​អគ្គិសនី​និង​ត្រូវ​បង់ថ្លៃ​សេវា​ដឹកជញ្ជូន​ខ្ពស់​ទើប​ធ្វើ​ឲ្យ​តម្លៃ​ផលិត​របស់​កសិកម្ម​ខ្មែរ​មានតម្លៃ​ថ្លៃ​ជាង​ប្រទេសជិតខាង ដែល​ពិបាក​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ។

លោក​មានប្រសាសន៍៖ «ក្រសួងកសិកម្ម បាន​ខិតខំ​ស្វែងរក​ទីផ្សារ​នៅក្រៅ​ប្រទេស​ជូន​កសិករខ្មែរ​បាន​មួយចំនួន​កន្លងមក ប៉ុន្តែ អ្វីដែល​ធ្វើ​យើង​មិនអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង គឺ​បណ្តាលមកពី​ថ្លៃ​អគ្គិសនី ការដឹកជញ្ជូន និង​តម្លៃ​កសិផល​របស់​យើង​ថ្លៃ​ជាង​ប្រទេសជិតខាង»

ការ​ថ្លែង​របស់លោក សុខ ស៊ីឡូ គឺ​ស្ថិតក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ក្នុង​ដំណើរ​ពិនិត្យឡើងវិញ​ពាក់កណ្តាល​អាណត្តិ​លើ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី៖ «សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ២០១៤-២០១៨» នា​ថ្ងៃទី៨ សីហា ក្រុងភ្នំពេញ។

យ៉ាងណាក៏ដោយ កសិផល​របស់​កសិក​រ​ខ្មែរ នៅតែមាន​គុណភាព​ល្អជា​ង​ប្រទេសជិតខាង។ ព្រោះ​កសិករ​ខ្មែរ​មិនសូវ​ប្រើ​ថ្នាំ​គីមី​ច្រើន​ដូច​ប្រទេសជិតខាង នេះ​បើតាម​ការបញ្ជាក់​របស់​លោក សុខ ស៊ីឡូ។
លោក​បន្តថា បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  បាន​ខិតខំ​ផ្សព្វផ្សាយ​បច្ចេកទេស​នៃ​ការដាំដុះ និង​រៀបចំ​បច្ចេកវិទ្យាថ្មីៗ ដើម្បី​បង្កើន​ការយល់ដឹង​ពី​បច្ចេកទេស​នៃ​ការដាំដុះ ដែល​អាច​ជំរុញ​កំណើន​ទិន្នផល​នៃ​ដំណាំ​របស់​កសិករ។ ក្រសួងកសិកម្ម ក៏បាន​សហការ​ណ៍​ល្អ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ទប់ស្កាត់​គ្រោះមហន្តរាយ​នានា​ដែល​កើតឡើង​ពី​ការប្រែប្រួល​អាកាសធាតុ ដើម្បី​កាត់បន្ថយ​ការខូចខាត​ដំណាំ​របស់​ពួកគាត់។

របាយការណ៍​របស់​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រចាំ​ខែឧសភា​ឆ្នាំ២០១៧កន្លងទៅ បាន​បញ្ជាក់ថា ៥ខែ​ដើមឆ្នាំ២០១៧នេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន១៣៥,៥៩៣ តោន ទៅកាន់​ទីផ្សារ​ចំនួន៥៧ប្រទេស ដោយ​ក្នុងនោះ ប្រទេស​ចិន​បាន​ទិញ​អង្ករ​កម្ពុជា​ច្រើនជាងគេ រហូតដល់៨៨,៧៦៩តោន  បារាំង​ឈរ​លំដាប់ថ្នាក់​លេខ២ និង​ប្រទេស​ប៉ូឡូញ​ឈរ​លំដាប់ថ្នាក់​លេខ។ ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន៧២ ដែល​កំពុង​សហប្រតិបត្តិ​ការនាំចេញ​អង្ករ​ទៅ​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.